បច្ចេកវិទ្យាថ្មី ជួយ​​គ្រប់​គ្រងមជ្ឈមណ្ឌល​ទិន្នន័យយ៉ាង​មាន​ប្រសិទ្ធភាព

ក្រុមហ៊ុន Lenovo បាន​ដាក់​បង្ហាញ​ទីផ្សារ​បច្ចេកវិទ្យា​មជ្ឈមណ្ឌល​ទិន្នន័យ​ដែល​ផ្តល់​សមត្ថភាព​ជាច្រើន​មុខ។

 

លោក Richard Wem ជា​នាយក​នៃ​ក្រុមហ៊ុន AP DCG Alliance and Incubation Business Director បាន​ឲ្យ​ដឹង​ថា ជាមួយ​បណ្តាញ​ខ្សែកាបនៃ​បច្ចេកវិទ្យា​ចុងក្រោយ និង​ឈុត​ដ៏​ទំនើប​នៃ​ប្រព័ន្ធ hyper-converged appliances ជួយ​​ផ្លាស់ប្តូរ​នូវ​មជ្ឈមណ្ឌល​ទិន្នន័យ​ដោយ​ចាប់​យក​នូវ​ការប្រើប្រាស់​ទិន្នន័យ​ដ៏​ថ្មីស្រឡាង​មួយ និង ម៉ូត​គំរូ​ក្នុង​ការ​ចែកចាយ ដូចជា រចនា​សម្ព័ន្ធ Cloud-based infrastructure ទិន្នន័យ​ធំៗ និង​ការវិភាគ​ទៅលើ​ដំណោះស្រាយ​ដែល​មាន។

 

បច្ចេកវិទ្យាថ្មី ជួយ​​គ្រប់​គ្រងមជ្ឈមណ្ឌល​ទិន្នន័យយ៉ាង​មាន​ប្រសិទ្ធភាព

(រូបភាព៖eworldmagz)

 

លោកបន្ត​ថា ក្រុមហ៊ុន​ Lenovo​ ជាមួយ​និង​ Thakral​ Group​ បាន​ចាប់​ដៃគូ​ធ្វើការ​វិនិយោគ ដើម្បី​ផ្តល់​ដោះស្រាយ​បញ្ហា​នៃ​ការ​គ្រប់​គ្រង​មជ្ឃមណ្ឌល​សក្ដានុពល​ទិន្នន័យ​​ផ្តោត​សំខាន់​ដើម្បី​ឈាន​ទៅ​រក​ភាព​ជោគជ័យ​។

 

ក្រុមហ៊ុន​ Thakral​ សហការ​ជាមួយ​ Lenovo​ រៀបចំ​នូវ​សិក្ខាសាលា​​ថដើម្បី​បង្ហាញ​នូវ​បច្ចេកវិទ្យា​មជ្ឈមណ្ឌល​ទិន្នន័យ​សម្រាប់ក្រុមហ៊ុន​អាជីវកម្ម ដើម្បី​ឆ្ពោះ​ទៅ​រក​បរិយាកាស​ការវិវឌ្ឍន៍​បច្ចេកវិទ្យា​ជំនាន់​ចុងក្រោយ៕