ហេតុអ្វី​បានជា​ស្ត្រី​រាំងរដូវ​ងាយ​ពុក​ឆ្អឹង​?

ហេតុអ្វី​បានជា​ស្ត្រី​រាំងរដូវ​ងាយ​ពុក​ឆ្អឹង​?

នៅពេលអ្នកមានការធំធាត់ជាទូ ទៅឆ្អឹងនឹងលូតលាស់កាន់តែធំទៅតាមគ្នាដែរ។ប៉ុន្តែដល់ពេលអ្នកអាយុដល់ខ្ទង់ ៣៥ឆ្នាំឆ្អឹងនឹងចាប់ផ្តើមចុះខ្សោយឬ ហៅថា ពុកលឿនជាងលូតលាស់វិញ ។ជាអកុសលបញ្ហាបែបនេះ កាន់តែមានលក្ខណៈធ្ងន់ធ្ងរក្រោយពីស្ត្រីឈានដល់វ័យរាំងរដូវប៉ុណ្ណោះ ។ ហេតុដូច្នេះហើយកាលណាកំហាប់ឆ្អឹង កាន់តែតិចវានឹងប្រឈមនឹងជំងឺពុកឆ្អឹងកាន់តែច្រើន ។ ខណៈពេលដែល វាគឺជាទំនាក់ទំនងដ៏ពិតប្រាកដមួយ រវាងការរាំងរដូវនិងការពុកឆ្អឹង ។ ដូច្នេះស្ត្រីរាំងរដូវទាំងអស់ គឺគ្មានអ្វីអាច ធ្វើបានដើម្បីដោះស្រាយរឿងនេះឡើយ ។

តើអ្វីទៅជាទំនាក់ទំនង រវាងជំងឺ ពុកឆ្អឹងនិងការរាំងរដូវទៅ?

ទោះបីជាមូលហេតុពិតប្រាកដនៃ ជំងឺពុកឆ្អឹងនៅតែមិនទាន់មានការយល់ ច្បាស់លាស់នៅឡើយនោះ តែអ្នក ជំនាញជាច្រើនគ្រាន់តែដឹងថា វាមាន ទំនាក់ទំនងខាងក្នុងមួយរវាងជំងឺពុក ឆ្អឹង និងការរាំងរដូវនោះគឺ ជាពេល វេលាដែលស្ត្រីឈប់ជ្រុះអូវ៉ុលឈប់មក រដូវប្រចាំខែ និងការថយចុះដ៏ខ្លាំង នៃអ័រម៉ូនភេទអឺសស្ត្រូសែន ។ ជាទូទៅ មានស្ត្រីរាំងរដូវ ស្ទើរតែពាក់កណ្តាល ទៅហើយ ដែលមានបញ្ហាបាត់បង់ កំហាប់ឆ្អឹងខ្លាំងក្នុងរយៈពេល១០ឆ្នាំ ដំបូងនៃការរាំងរដូវ ។

កង្វះអ័រម៉ូនអឺសស្ត្រូសែន ដែល ជាផលវិបាកបែបធម្មជាតិនៃការរាំង រដូវមានទំនាក់ទំនងផ្ទាល់ជាមួយនឹង ការថយចុះកំហាប់ឆ្អឹង ។ គេដឹងទៀតថា អ័រម៉ូនភេទអឺសស្ត្រូសែនរបស់ស្ត្រី មិន ត្រឹមតែផ្តល់សម្រស់ជំរុញដល់ការមក រដូវ និងការជ្រុះអូវ៉ុលប៉ុណ្ណោះទេ តែក៏បង្កើនការចាប់ជាតិកាល់ស្យូម ចូលទៅក្នុងឆ្អឹងដើម្បីជំរុញដល់ភាព រឹងមាំកាន់តែខ្លាំងរបស់ឆ្អឹងផងដែរ ។ ដូច្នេះកាលណាស្ត្រីម្នាក់ធ្លាប់មានបញ្ហា ថយចុះអ័រម៉ូនមួយនេះកាន់តែយូរការ បាត់បង់កំហាប់ឆ្អឹងក៏កាន់តែច្រើនដែរ ។ ហើយស្ត្រីដែលប្រឈមនឹងជំងឺពុកឆ្អឹង កាន់តែខ្លាំងនោះច្រើនតែជាស្ត្រី៖

– ឆាប់រាំងរដូវ នៅអាយុមុន ៤៥ ឆ្នាំ
– មិនមករដូវរយៈពេលយូរ
– ធ្លាប់មានបញ្ហាមករដូវមិនទៀងទាត់ច្រើនបំផុតដែលជាអាច បញ្ជាក់ថា ពួកគេមិនមានការជ្រុះអូវ៉ុលទៀងទាត់ទេ ៕

ប្រភព ៖ rasmeinews

 

  • ហេតុអ្វី​បានជា​ស្ត្រី​រាំងរដូវ​ងាយ​ពុក​ឆ្អឹង​?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:សុខភាព
Tags: