ហេតុអ្វី​ការបង្កើត​កូន​ក្នុង​ទឹក​ត្រូវបាន​ស្ត្រី​ជា​មាតា​នៅ​អឺរ៉ុប​និយម​ចូលចិត្ត​?

ការសម្រាលកូននៅក្នុងទឹកជា វិធីសាស្ត្រមានលក្ខណៈពេញនិយម គួរសមនៅលោកខាងលិច ជាអាទិ៍ៈ បារាំង អង់គ្លេស រុស្ស៊ី អាមេរិក…៘ រីឯនៅទ្វីបអាស៊ីវិញ ដូចជាសិង្ហបុរី ម៉ាឡេស៊ី ក៏មានស្ត្រីពុំតិចដែរទេដែល ជ្រើសយកវិធីសាស្ត្រនេះ ។តាមការចែករំលែករបស់ស្ត្រី នៅអឺរ៉ុបដែលបានធ្លាប់សម្រាលកូននៅ ក្នុងទឹក សុទ្ធតែបាននិយាយថា ពួកគេ ទទួលអារម្មណ៍ពីការឈឺចាប់ពេល សម្រាលតិច ។
ហេតុអ្វី​ការបង្កើត​កូន​ក្នុង​ទឹក​ត្រូវបាន​ស្ត្រី​ជា​មាតា​នៅ​អឺរ៉ុប​និយម​ចូលចិត្ត​?
បណ្ឌិត ហួរ សៀង (Hua Sieng) អ្នកជំនាញការខាងសម្ភពនៅ មជ្ឈមណ្ឌលមួយនៅប្រទេសសិង្ហបុរី បានឱ្យដឹងថាៈ”ទឹកវាធ្វើឱ្យយើងមាន អារម្មណ៍អណ្តែត ហើយនេះឯងដែល ជួយឱ្យស្ត្រីសម្រាលកូនទទួលបាន អារម្មណ៍ធូរស្រាលបែបនេះ ហើយរាងកាយបន្ថយស្ថានភាពតានតឹង ។ ស្ត្រីជាមាតាសម្រាលកូនក្នុងទឹក ក៏មាន ការរងរបួសតិចជាង ព្រមទាំងអារម្មណ៍ឈឺចាប់ស្រាលជាង” ។

បណ្ឌិតបានសង្កត់ធ្ងន់បន្ថែមថាៈ ”ទោះបីស្ត្រីជាមាតាទទួលអារម្មណ៍ ឈឺចាប់តិចជាងក្តី តែតាមពិតទៅអាំង តង់ស៊ីតេឈឺពេលសម្រាលនៅតែដដែលហ្នឹង” ។

ម្យ៉ាងទៀតចំពោះទារកដែល កើតក្នុងអាងទឹកវាបានធ្វើឱ្យគេពុំមាន អារម្មណ៍ប្រែប្រួល”បរិស្ថាន” រស់នៅដូចកាលពីស្ថិតទឹកភ្លោះ ។
ទោះយ៉ាងណា លោកបណ្ឌិតបានទូន្មានថា ប្រសិនបើស្ត្រីជាមាតាមានស្ថានភាពគភ៌វិវឌ្ឍន៍ស្មុគស្មាញដូចជា គភ៌ភ្លោះ ទារកបញ្ច្រាសជើង សង្វាក់បេះដូងពុំស្ថិរភាពស្ត្រីជាមាតាមានសង្វាក់បេះដូងពុំប្រក្រតីសម្ពាធឈាម ខ្ពស់នោះពុំគប្បីប្រថុយជ្រើសយកវិធីសម្រាលបុត្រតាមវិធីនេះទេ ពោលគឺគួរតែប្រឹក្សាយោបល់ជាមួយវេជ្ជបណ្ឌិត ឱ្យបានម៉ត់ចត់ ៕

ប្រភព ៖ rasmeinews

  • ហេតុអ្វី​ការបង្កើត​កូន​ក្នុង​ទឹក​ត្រូវបាន​ស្ត្រី​ជា​មាតា​នៅ​អឺរ៉ុប​និយម​ចូលចិត្ត​?已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:សុខភាព
Tags: