ស្ដ្រី​បង្កើតកូន​កាន់តែច្រើន​គឺ​ក្រចាស់​ ​

ពួកអ្នកវិទ្យាសាស្ដ្រមានការភ្ញាក់ ផ្អើលយ៉ាងខ្លាំងពេលរកឃើញថា ស្ដ្រី កាន់តែបង្កើតកូនច្រើន,រាងកាយកាន់ តែកើនលទ្ធភាពទ្រាំទ្រឥទ្ធិពលរបស់ ដំណើរការជរាភាព ។

ស្ដ្រី​បង្កើតកូន​កាន់តែច្រើន​គឺ​ក្រចាស់​ ​

នៅក្នុងការសិក្សាស្រាវជ្រាវ មួយដែលត្រូវបានប្រកាសលើទស្សនាវដ្ដីPLOS One, លោកសាស្ដ្រាចារ្យប៉ាប្លូ ណេប៉ូមណាស៊ី (Pablo Nepomnaschy) និងសហសេវិក បានពិនិត្យមើលលើស្ដ្រី ជនជាតិមួយ ដែលរស់នៅៗតំបន់ខ្ពង់ រាបភាគអាគ្នេយ៍នៃប្រទេសហ្គា តេម៉ាឡា, ប្រៀបធៀបចំនួនកូន និង ប្រវែង តេឡូមែ (Telomere) របស់ស្ដ្រី ទាំងនោះ ក្នុងរង្វង់១៣ ឆ្នាំ ។ ប្រវែង តេឡូមែត្រូវបានវាស់ពីសំណាកទឹក មាត់តាំងពីដំបូង និងសំណាកភ្នាសថ្ពាល់ ក្នុងពេលបញ្ចប់ការស្រាវជ្រាវ ។

ក្រុមស្រាវជ្រាវសង្កេតឃើញថា ស្ដ្រីមានកូនច្រើន មាន តេឡូមែ វែងជាង ស្ដ្រីមានកូនតិច ។
លោកបានឱ្យដឹងថា*ល្បឿនរួញ មកវិញយឺតជាងធម្មតារបស់ តេឡូមែ ត្រូវបានរកឃើញនៅអ្នកស្ម័គ្រចិត្ដមាន កូនច្រើន, ប៉ុន្ដែអាចវាស់បរិមាណ អេត្រូវជេន( estrogen) កើន ។ អេត្រូវជេន ជាអ័រម៉ូនត្រូវបានផលិតក្នុងអំឡុង ពេលមានគភ៌ធ្វើឱ្យសកម្មភាព ដូចជា សារជាតិប្រឆាំងអុកស៊ីតកម្មមួយការ ពារកោសិកា។

លោកសាស្ដ្រាចារ្យ ក៏បានបកស្រាយបន្ដទៀតថា របកគំហើញនេះ ផ្ទុយនឹងការស្រាវជ្រាវមុនៗ ដែលចាត់ទុកថា ការសម្រាលកូនធ្វើឱ្យស្ដ្រី ឆាប់ចាស់ ៕

ប្រភព ៖ rasmeinews

  • ស្ដ្រី​បង្កើតកូន​កាន់តែច្រើន​គឺ​ក្រចាស់​ ​已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:សុខភាព
Tags: