តំបន់ដែល មាស សុខសោភា បានដាំដើមឈើ លេចចេញលទ្ធផលខ្លះៗហើយ (មានវីដេអូ)

6 Videos


កំពូលតារាចម្រៀងសំនៀងផ្អែម មាស សុខសោភា បានបង្ហាញអារម្មណ៍រំភើប និង ត្រេកអរជាទីបំផុត ក្រោយពេលដែលឃើញសត្វព្រៃដូចជា ក្ងោក និង ស្វា ចូលមករស់នៅតំបន់ព្រៃឈើដែលខ្លួនធ្លាប់បានធ្វើគំរោងដាំដើមឈើ ១០០០០ ដើម កាលពីពេលកន្លងទៅ ។

តំបន់ដែល មាស សុខសោភា បានដាំដើមឈើ លេចចេញលទ្ធផលខ្លះៗហើយ (មានវីដេអូ)

តារាចម្រៀងដែលយកចិត្តទុកដាក់ខ្ពស់ទៅលើបរិស្ថានរូបនេះ បានបង្ហាញអារម្មណ៍ក្នុងគណនីសង្គមដោយភ្ជាប់ជាមួយវីដេអូបង្ហាញពីសត្វព្រៃទាំងនោះ ឱ្យដឹងថា «នេះជាវីដេអូដ៏អស្ចារ្យមួយ, ក្ងោកព្រៃ, ស្វា និងសត្វព្រៃដទៃទៀត បានត្រឡប់មកវិញ ។ កន្លែងនេះហើយគឺជាកន្លែង ដែលយើងធ្លាប់បានដាំដើមឈើ ចំនួន 10,000 ដើម។ វាជាគម្រោងការងាររយៈពេល 3ឆ្នាំ ជាមួយអ្នកដឹកនាំសហគមន៍ដើម្បីទទួលយកការអភិវឌ្ឍដ៏គង់វង្ស និងស្ថេរភាព។ ខ្ញុំសូមអគុណខ្លាំងណាស់ចំពោះ Metta Nature Pageនិងសហគមន៍ស្រឡាញ់ធម្មជាតិ ដែលបានដាក់ចិត្ត ដាក់កាយក្នុងការជួយថែរក្សា ការពារធម្មជាតិ យ៉ាងជោគជ័យសម្រាប់អាណាចក្ររបស់យើងទាំងអស់គ្នា ។ For Eco-trekking across to Mt. Aural, Cardamon and ArengValley please inbox Metta Nature Page.Amazingvideo !! The wild Peacocks, monkeys and wildlife has come back. This location is where we have planted 10,000 trees. It has been a 3 year project working with the community leaders to practice good sustainability of income. I would like to thank Lokat Metta Nature Page and the community for there love of nature. There dedication to help protect and preserve nature is a succes for our Kingdom.For Eco-trekking across to Mt. Aural, Cardamon and Areng Valley please inbox Metta Nature Page.»

តំបន់ដែល មាស សុខសោភា បានដាំដើមឈើ លេចចេញលទ្ធផលខ្លះៗហើយ (មានវីដេអូ)

ទោះបីជាមមាញឹកជាមួយអាជីពសិល្បៈយ៉ាងណាក៏ដោយ ក៏តារាចម្រៀងរូបនេះតែបង្ហាញវត្តមានជានិច្ចជាមួយកម្មវិធីទាក់ទងនឹងបរិស្ថានដូចជាការដាំដើមឈើ និង ការការពារសត្វព្រៃជាដើម ដែលសកម្មភាពនេះទទួលបានការគាំទ្រយ៉ាងខ្លាំងពីមហាជន ជាពិសេសគឺការលើកទឹកចិត្តពីថ្នាក់ដឹកនាំប្រទេសតែម្ដង ៕ ភូមិន្ទ

តំបន់ដែល មាស សុខសោភា បានដាំដើមឈើ លេចចេញលទ្ធផលខ្លះៗហើយ (មានវីដេអូ)តំបន់ដែល មាស សុខសោភា បានដាំដើមឈើ លេចចេញលទ្ធផលខ្លះៗហើយ (មានវីដេអូ)តំបន់ដែល មាស សុខសោភា បានដាំដើមឈើ លេចចេញលទ្ធផលខ្លះៗហើយ (មានវីដេអូ)តំបន់ដែល មាស សុខសោភា បានដាំដើមឈើ លេចចេញលទ្ធផលខ្លះៗហើយ (មានវីដេអូ)