ចង់​បន្ថយ​ស្នាម​ជ្រួញ​ចូរ​គេង កុំ​ប្រើ​ខ្នើយ​ ​

ប្រហែលជាអ្នកពុំទាន់ដឹងថា ទម្លាប់គេងមិនកើយខ្នើយនឹងជួយបន្ថយស្នាមជ្រួញ, ល្អសម្រាប់ក, ឆ្អឹងខ្នង នោះទេ ។ ទោះបីខ្នើយអាចជំនួយឱ្យក្បាល ប៉ុន្ដែគេងមិនកល់ខ្នើយក៏អាចទប់ស្កាត់ការរីកចម្រើនស្នាមជ្រីវជ្រួញ, ជំងឺ ឈឺក និងបញ្ហាពាក់ព័ន្ធដល់ឆ្អឹងខ្នង ។
ចង់​បន្ថយ​ស្នាម​ជ្រួញ​ចូរ​គេង កុំ​ប្រើ​ខ្នើយ​ ​
ពេលគេងកើយខ្នើយ១ខ្ពស់ អ្នក អាចត្រូវរួយខ្នង, ក និងស្មា ។ ដូច្នេះ ប្រសិនជួបបញ្ហាទាំងនេះ ល្អបំផុតអ្នក គួរសាកល្បងដំណេកមិនប្រើខ្នើយ ។ ប៉ុន្ដែប្រសិនអ្នកបង្ខំត្រូវប្រើខ្នើយនោះ ចូរជ្រើសយកខ្នើយមានកម្ពស់សមស្រប, ធ្វើយ៉ាងណាឱ្យកត្រង់ជួរ ជាមួយទ្រូង និងឆ្អឹងខ្នង ។ ខ្នើយ១ “ស្ដង់ដារ”ត្រូវតែ ឆ្លើយតបតួលេខៈ កម្ពស់ – ១៥សង់ទីម៉ែត្រ, ទំហំ៣០សង់ទីម៉ែត្រ និងប្រវែង៦០សង់ទីម៉ែត្រ ។ ខ្នើយមិនត្រូវរឹងពេក ឬទន់ពេក ។ ប្រសិនរឹងពេកនឹងកៀប ចូលខ្សែសរសៃប្រសាទនៅកញ្ចឹងកបង្ក អារម្មណ៍ស្ពឹក, ឈឺ, ដែលជះឥទ្ធិពល ដល់ចរាចរឈាមឡើងខួរក្បាល, ធ្វើឱ្យខ្វះឈាមខួរក្បាល ។ ប្រសិនខ្នើយទន់ ពេក ពេលគេងផ្អៀងក្បាលនឹងត្រូវ ស្រុតចុះជ្រៅនោះអាចមានឥទ្ធិពលដល់ដំណក ដង្ហើម ។

តាមអ្នកជំនាញការ ប្រសិនធ្វើបាននោះល្អបំផុត គួរគេងមិនកើយខ្នើយ ព្រោះវានឹងផ្ដល់ប្រយោជន៍ដ៏អស្ចារ្យ ចំពោះសុខភាពរបស់អ្នក ។
-កុំប្ដូរទៅគេងមិនកើយខ្នើយភ្លាមមួយរំពេច ព្រោះការផ្លាស់ប្ដូរប្រថុចញ៉ុចនេះនឹងបង្កការលំបាកគេង ។ ក្នុង ប៉ុន្មានសបា្ដហ៍ដំបូង អ្នកអាចប្រើកន្សែងមួយបត់ជាច្រើនស្រទាប់ ដើម្បីកល់ក្បាល។
– ដំបូងអ្នករៀបកន្សែងត្រូវនឹង កម្ពស់របស់ខ្នើយអ្នកធ្លាប់ប្រើ ។ ប៉ុន្មានថ្ងៃក្រោយចូរទម្លាក់ស្រទាប់កន្សែង សន្សឹមៗបន្ដិចម្ដងៗ អ្នកនឹងធ្លាប់ជាមួយនឹងការគេងមិនកើយ ខ្នើយ ៕

ប្រភព ៖ rasmeinews

  • ចង់​បន្ថយ​ស្នាម​ជ្រួញ​ចូរ​គេង កុំ​ប្រើ​ខ្នើយ​ ​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:ចំនេះដឹង
Tags: