ប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលី

6 Videos


ថ្មីៗកន្លងទៅនេះ ប្រាសាទ ដាវីន មានឈ្មោះកំណើត វ៉ែន ដាវីន អតីត Freshe Girl និងជា តារា បង្ហាញម៉ូតដែលមានស្វាមីនៅឯប្រទេសអូស្ត្រាលីបានបង្ហាញខ្លួនបង្អួតរាងយ៉ាងសិចស៊ីនៅក្នុងបណ្តាញទាក់ទងសង្គមហ្វេសប៊ុកធ្វើឲ្យអ្នកធ្លាប់ស្គាល់នាងពោលសរសើរថានាងនៅតែស្រស់ស្អាតដដែល ។

ប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលី

ការរស់នៅរបស់ ប្រាសាទដាវីន នៅប្រទេសអូស្ត្រាលី មានជីវភាពធូរធារ ធម្មតា ព្រោះនាងមាន ការងារធ្វើ បានទទួលការទំនុកបម្រុង ពីស្វាមីនិងក្រុមគ្រួសារទាំងស្រុងហើយតារា រូបនេះ ក៏ប្រហែល ជាលែងចង់ មករស់នៅស្រុកខ្មែរវិញដែរ ព្រោះនាងកំពុងរៀបចំ គ្រួសារដ៏ល្អមួយនៅ ទីនោះ ។ ក្រៅពីមានជីវភាពធូរធារ រូបសម្រស់នាង ក៏នៅតែស្អាត ពិសេសនាង បានបង្ហាញរាងយ៉ាង សិចស៊ី ក្នុងឈុតហែលទឹក ហើយបានលេងយោហ្គា ដែលជាកីឡាកាយវប្បកម្ម សម្រាប់នារីៗ ហើយ រូបរាងនាង នៅតែសិចស៊ីខ្លាំង ដដែល ។

ប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលី

ប្រាសាទ ដាវីនអតីតតារាសម្តែងនិងជាតារាបង្ហាញម៉ូដជើងខ្លាំងវ័យក្មេងកាលពីអំឡុងពេល៨ឆ្នាំមុនពោលគឺ នៅក្នុងឆ្នាំ ២០០៨ បន្ទាប់ពីនាងជួបប្រទះនូវរឿងរ៉ាវមានជនអនាមិកបង្កៃគ្រាប់បែកក្នុងផ្ទះ របស់នាងធ្វើឲ្យនាងបង្ខំចិត្តត្រូវជម្លៀសខ្លួនចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសអូស្ត្រាលីព្រោះតែការភ័យខ្លាចពី សុវត្ថិភាពផ្ទាល់ខ្លួន ។

ប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលី

ឆ្នាំ ២០១៣ នាងបានវិលមកបង្ហាញមុខលើទឹកដីកំណើតជាលើកដំបូងក្រោយការគំរាមសម្លាប់ ។ តែយ៉ាងណាការវិលមកកាន់ប្រទេសកម្ពុជាដោយបាននាំប្តីមកជាមួយផង នោះនាងមិនមានពេលច្រើនឡើយ ពោលគឺនាងបានវិលទៅកាន់ប្រទេសអូស្ត្រាលីវិញយ៉ាងប្រញាប់ប្រញាល់ ព្រោះ នាងនៅតែបារម្ភបុកពោះនឹងការវាយប្រហារណាមួយពីសំណាក់មនុស្សដែល ធ្លាប់គំរាមអាយុជីវិតនាង ។

ប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលី

ប្រាសាទ ដាវីនដែលមានឈ្មោះកំណើតវ៉ែន ដាវីនបានចូលប្រឡូកក្នុងវិស័យសិល្បៈក្នុងវ័យ១៧ឆ្នាំ តាមរយៈការប្រឡងFresheGirl ក្នុងឆ្នាំ២០០៥ ដែលកាលនោះ នាងទទួលបានចំណាត់ថ្នាក់ លេខ៣ ។ ជាមួយនឹងរាងខ្ពស់ស្រឡះរហូតដល់ ១,៧៥ម. តារាសម្បុរស្រអែមនិងមានទម្រង់មុខដូចនារីបស្ចិមប្រទេសរូបនេះ បានដើរលើវិថីសិល្បៈគួរឲ្យភ្ញាក់ផ្អើល ហើយអ្វីដែលជំរុញឲ្យគេស្គាល់នាងកាន់តែច្បាស់នោះ គឺតាមរយៈការថតរូបនិងការដើរបង្ហាញម៉ូដដែលនៅពេលនោះ សូម្បីតែតារាជើងចាស់មួយចំនួនក៏មិនអាចទប់ជាប់នឹងទេពកោសល្យ សិល្បៈរបស់នាងដែរ ។

ប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលី

ស្របពេលដែលភាពល្បីល្បាញ កំពុងតែហក់ឡើងខ្ពស់ នៅក្នុងឆ្នាំ ២០០៨ តារារូបនេះ ក៏មាន ឱកាសបាន ទៅសម្តែងនៅប្រទេសបារាំង ។ ក្រោយ នាង ចាកចេញ ពីប្រទេសមិនទាន់បាន ១ សប្តាហ៍ ផង ស្រាប់តែមានជនអនាមិក បានយកគ្រាប់បែក និងគ្រាប់កាំភ្លើង ភ្ជាប់ជាមួយសំបុត្រមួយច្បាប់ បោះ ចូលទៅក្នុងផ្ទះរបស់នាង នៅថ្ងៃទី ១៦ កញ្ញា ឆ្នាំ ២០០៨ ដើម្បីជាការគំរាម និងប៉ុនប៉ងដល់អាយុជីវិត នាងនិងគ្រួសារ ៕ ដេវីត

ប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលីប្រាសាទ ដាវីន បង្ហាញរាងសិចស៊ីអស់ទាស់ លើទឹកដីអូស្ត្រាលី