ចង់​អាយុ​វែង​ត្រូវ​គេង​ឱ្យបាន​គ្រប់​៧​ម៉ោង​ក្នុង​មួយថ្ងៃ​តែ​កុំឱ្យ​លើស​

ពួកអ្នកស្រាវជ្រាវស៊ុយអែតបាន ប្រកាសនូវការស្រាវជ្រាវគួរឱ្យចាប់អារម្មណ៍បំផុតអំពីភាពពាក់ព័ន្ធរវាងដំណេកជាមួយនឹងអាយុរបស់មនុស្សដោយអះអាងថា អំពីចំនួនម៉ោងដែលត្រូវគេង ដើម្បីមានសុខភាពមាំមួន ។

ចង់​អាយុ​វែង​ត្រូវ​គេង​ឱ្យបាន​គ្រប់​៧​ម៉ោង​ក្នុង​មួយថ្ងៃ​តែ​កុំឱ្យ​លើស​

ការស្រាវជ្រាវត្រូវបានដំណើរការ ជិត១៥ឆ្នាំ ដោយគេបានតាមដានទម្លាប់គេងរបស់មនុស្ស៧០.០០០នាក់ មានអាយុពី៤៥ទៅ៨៣ឆ្នាំ នៅស៊ុយអែត ។
តាមលទ្ធផលស្រាវជ្រាវ ដែល គេបានប្រកាសលើសារព័ត៌មាន Uppsala Daily News បង្ហាញថា អ្នកគេងគ្រប់៧ម៉ោងក្នុងមួយថ្ងៃ អាចអាយុវែងជាងមួយឆ្នាំ ប្រៀបនឹងអ្នកគេងច្រើន ជាង៨ម៉ោង ឬតិចជាង៦ម៉ោងក្នុងមួយថ្ងៃ ។ ចំនួនម៉ោងគេងលម្អៀងកាន់តែខ្ពស់, អាយុកាន់តែថយចុះ ។

ពួកអ្នកជំនាញការអះអាងថា ពេលវេលាគេងមានឥទ្ធិពលយ៉ាងច្រើន ដល់សកម្មភាពរបស់មនុស្ស, គេងច្រើន ឬតិច ពាក់ព័ន្ធផ្ទាល់ដល់អាយុ ។ គេងមិនគ្រប់ឬគេងច្រើនពេក សុទ្ធតែបង្កជារោគសញ្ញាអស់កម្លាំង, ថមថយការចងចាំ, សភាពផ្លូវចិត្តអន្ទះអន្ទែងពិបាកទ្រាំ ។

តាមការស្រាវជ្រាវឯករាជ្យមួយផ្សេងអំពីដំណេក ដែលបានចុះផ្សាយលើទស្សនាវដ្តី American Jornal of Epidemiology បានឱ្យដឹងថា គេងច្រើនពេក ឬតិចពេកសុទ្ធតែបង្កគ្រោះថ្នាក់ឱ្យសុខភាព, ឥទ្ធិពលច្រើនពេកឬតិចពេក សុទ្ធតែបង្កគ្រោះថ្នាក់ឱ្យសុខភាព, ឥទ្ធិពលដល់អាយុ ។ ទោះបីអ្នកជឿឬអត់ តែគុណភាពដំណេក វាយតម្លៃច្បាស់ លាស់ពីគុណភាពជីវិត ៕

ប្រភព ៖rasmeinews

  • ចង់​អាយុ​វែង​ត្រូវ​គេង​ឱ្យបាន​គ្រប់​៧​ម៉ោង​ក្នុង​មួយថ្ងៃ​តែ​កុំឱ្យ​លើស​已关闭评论
  • 6 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:សុខភាព
Tags: