ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​

តើអ្នកខ្លាចស្លាប់ឈឺចាប់យ៉ាងវេទនា ឬ ខ្លាចឃ្លង់ស៊ីដៃជើង? វីដេអូថ្មីមួយបានបង្ហាញអំពីជំងឺគួរឱ្យខ្លាចបំផុតរបស់ពិភពលោក មានចាប់ពីបាក់តេរីបង្កឱ្យមុខរលួយរហូតដល់ដង្កូវ ដែលស៊ីរូងគ្រាប់ភ្នែករហូតដល់ពិការ។

ចាប់តាំងពីវីដេអូនេះត្រូវបានបង្ហោះដោយប៉ុស្តិ៍ YouTube ឈ្មោះថា They Will Kill You វីដេអូរយៈពេល ១០ នាទីនេះត្រូវបានគេចុចមើលរហូតដល់ទៅ ៧ លានដឹងទៅហើយ។

វីដេអូនេះមិនត្រឹមតែគួរឱ្យខ្លាចទេ តែវាថែមទាំងធ្វើឱ្យអ្នកមើលព្រឺឆ្អឹងខ្នងទៀតផង។ ខាងក្រោមនេះជាឈ្មោះជំងឺគួរឱ្យខ្លាចទាំង ១០ ក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រ។

១. ជំងឺ NOMA (cancrum oris) ជាប្រភេទដំបៅស៊ីមាត់ធ្មេញ សម្លាប់កុមារនៅអាស៊ីនិងអាហ្វ្រិកជាង ៩០ ភាគរយ ដែលឆ្លងមេរោគនេះ។
២. ជំងឺ EMYCETOMA ជាជំងឺផ្សិតម្យ៉ាងកើតលើរាងកាយ ជាពិសេសវាឧស្សាហ៍ចេញលើជើង។ ជំងឺនេះកើតនៅអាហ្វ្រិក ឥណ្ឌា អាមេរិកកណ្តាលនិងអាមេរិកខាងត្បូង និងគ្មានវ៉ាក់សាំងឬថ្នាំព្យាបាលទេ។
៣. ជំងឺ COMPLEX REGIONAL PAIN SYNDROME (CRPS) ជាប្រភេទជំងឺមួយដែលគេប្រដូចទៅនឹងស្ត្រូក (Stroke) លើស្បែក ដែលធ្វើឱ្យមនុស្សកើតជំងឺនេះឈឺចាប់ក្នុងស្បែកទ្រាំមិនបាននោះឡើយ។ ជំងឺនេះរីករាលដាលយ៉ាងលឿនជុំវិញរាងកាយ និងធ្វើឱ្យអ្នកជំងឺឈឺពេញស្បែកក្រហុលក្រហាយខ្លាំង។
៤. ជំងឺហង់សិន ជាការឆ្លងមេរោគបង្កឱ្យរលាកស្បែក ភ្នែក សរសៃប្រសាទ និងផ្លូវដង្ហើម។
៥. ជំងឺ FILARIAL WORM AKA LOA LOA WORM ជាប្រភេទដង្កូវដែលស៊ីរូងគ្រាប់ភ្នែក។ រោគសញ្ញារបស់វាមានដូចជាឈឺពោះខ្លាំង និងឈឺសន្លាក់។
៦. ជំងឺ VIBRIO VULNIFICUS ជាប្រភេទបាក់តេរីឆ្លងតាមមុខរបួស ហើយវាអាចធ្វើឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយលឿន និងបង្កឱ្យស្លាប់ប្រសិនបើមិនស្វែងរកការព្យាបាលទាន់ពេល។
៧. ជំងឺ PICA ជាជំងឺដែលធ្វើឱ្យមនុស្សឡើងទម្ងន់ និងស៊ីចំណីមិនរើសមុខ រាប់ទាំងភក់ល្បប់ និងទឹកនោម។
៨. ជំងឺ FIBRODYSPLASICA OSSIFICANS PROGRESSIVA (FOP) ជាជំងឺបំផ្លាញជាលិកាក្នុងរាងកាយដ៏កម្រ ហើយវាកើតលើមនុស្សក្រោម ៨០០ នាក់ប៉ុណ្ណោះជុំវិញពិភពលោក។
៩. ជំងឺ CLARKSON’S ឬ SYSTEMIC CAPILLARY LEAK SYNDROME – SCLS ជាប្រភេទជំងឺម្យ៉ាងដែលបណ្តាលឱ្យប្លាស្មាធ្លាយចេញពីសរសៃឈាម និងជ្រាបចូលស្បែកធ្វើឱ្យប៉ោងគ្រប់កន្លែងក្នុងរាងកាយ។
១០. ជំងឺ ELEPHANT MAN SYNDROME ជាប្រភេទជំងឺចម្លែកបណ្តាលឱ្យដៃជើងមនុស្សធំៗដូចដំរី៕

ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​ ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​

ប្រភព ៖ rasmeinews

  • ជំងឺ​គួរឱ្យខ្លាច​បំផុត​ទាំង ១០ លើ​ពិភពលោក​已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/26  Category:សុខភាព
Tags: