ឪពុកតិរច្ឆារំលោភកូនស្រី ១៣ ឆ្នាំ រួចរត់គេចខ្លួន

6 Videos


នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០១៦ នេះ ស្ត្រីម្នាក់បានសម្រេចចិត្តដាក់ពាក្យប្តឹងប្តីរបស់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកមេសាង ខេត្តព្រៃវែង បន្ទាប់ពីជនសង្ស័យរូបនេះ បានរំលោភ កូនបង្កើតរបស់ខ្លួន រួចរត់គេចខ្លួនបាត់តាំងពីពាក់កណ្តាលខែកក្កដាមកម្ល៉េះ ។

ជនរងគ្រោះដែលត្រូវឪពុកបង្កើតរំលោភរហូតបានសម្រេចនោះ មានឈ្មោះ ស. ភ. ទើបតែមានអាយុ ១៣ ឆ្នាំ ។ បើតាមម្តាយកុមារីរងគ្រោះ បានឲ្យដឹងថា កាលពីថ្ងៃទី ១៦ ខែកក្កដា កូនរបស់គាត់ បាននិយាយប្រាប់ថា ឪពុកបង្កើតរបស់ខ្លួនបានចាប់រំលោភសេពសន្ថវៈ នៅលើគ្រែក្រោមផ្ទះ រហូតបានសម្រេច នៅម៉ោង ១២ យប់ ថ្ងៃទី ១៥ ខែកក្កដា ក្រោយពីធ្វើសកម្មភាពរួច នៅថ្ងៃទី ១៨ ខែសីហា ប្តីរបស់គាត់បានគេចខ្លួនបាត់រហូតដល់សព្វថ្ងៃ ។

ឪពុកតិរច្ឆារំលោភកូនស្រី ១៣ ឆ្នាំ រួចរត់គេចខ្លួន

ក្រោយពីទទួលបានពាក្យបណ្តឹង កងកម្លាំងនគរបាលស្រុកកំពង់ស្វែងរកចាប់ខ្លួនឪពុកតិរច្ឆានដែលរំលោភកូនស្រីឯង ប៉ុន្តែរឿងនេះវាពិបាកបន្តិច ដោយសាររយៈពេលយូរខែមកហើយទើបជនរងគ្រោះមកប្តឹង ៕

សុថាត់