របាយការណ៍​មួយ​និយាយ​ថា ប៉ូលិស​អា​មេ​រិ​ក​សម្លាប់​ជន​ស៊ី​វិល​ជិត​100​នាក់​ក្នុង​ឆ្នាំ​2015

របាយការណ៍​មួយ​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ គូសបញ្ជាក់​ថា សរុប​ជន​ស៊ី​វិល​អា​មេ​រិ​ក​៩៦៥​នាក់ ត្រូវ​ប៉ូលិស​អា​មេ​រិ​ក​បាញ់​ស្លាប់​ក្នុង​ឆ្នាំ​២០១៥ ហើយ​ជន​ស្បែក​ខ្មៅ​គ្មាន​អាវុធ​ជា​អ្នក​រង​គ្រោះ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​លើស​ពួក​ស្បែក​.​ស​ដល់​ទៅ​៦​ដង ។

យោង​តាម​អត្ថបទ​មួយ​របស់​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍​ថា ក្នុង​ចំណោម​ជន​រង​គ្រោះ​ដោយសារ​ប៉ូលិស​បាញ់​ស្លាប់ ៥៦៤​នាក់ មាន​កាំភ្លើងខ្លី​២៨១​នាក់ មាន​អាវុធ​មិនសូវ​គ្រោះថ្នាក់​ខ្លាំង​ដូច​ជា​កាំបិត ឬ​របស់​ចុង​ស្រួច ក៏​ប៉ុន្តែ​៩០​នាក់​គ្មាន​អាវុធ ។

យោង​តាម​ការ​វិភាគ​របស់​កាសែត​នេះ​ថា មាន​ត្រឹម​៩%​នៃ​ករណី​ទាក់ទិន​នឹង​ជន​ស៊ី​វិល​គ្មាន​អាវុធ ក៏​ប៉ុន្តែ​ពួក​គេ​ជា​ជន​ស្បែក​ខ្មៅ ដែល​ត្រូវ​បាញ់​សម្លាប់​ពុំ​សម​ហេតុផល ។ ខណៈ​ជន​ស្បែក​ខ្មៅ​តំណាង​ឱ្យ​ត្រឹម​៦%​នៃ​ប្រជាជន​អា​មេ​រិ​ក​តែ​ពួក​គេ​តំណាង​ឱ្យ​៤០%​នៃ​មនុស្ស​មិន​ប្រដាប់​អាវុធ​ត្រូវ​ប៉ូលិស​បាញ់​ស្លាប់​ក្នុង​ឆ្នាំ​២០១៥ ។

ការ​ធ្វើឃាត​យុវជន MICHAEL BROWN ជា​ជន​ស្បែក​ខ្មៅ​គ្មាន​អាវុធ​ដោយ​ប៉ូលិស​ស្បែក​.​សម្នាក់​នៅ​ទីក្រុង FERGUSON រដ្ឋ​មី​ស៊ូ​រី កាលពី​ខែសីហា ឆ្នាំ​២០១៤ បង្ហាញ​ពី​បរាជ័យ​របស់​រដ្ឋាភិបាល​សហព័ន្ធ​អា​មេ​រិ​ក​ក្នុង​ការ​កាត់​បន្ថយ​ការ​ប្រើ​អាវុធ​ក្នុង​កងកម្លាំង​ប៉ូលិស ៕