ខ្យល់ព្យុះ​កំបុតត្បូង​នៅ​អា​មេ​រិ​ក​ស្លាប់​យ៉ាងតិច​48​នាក់

ពួក​អ្នក​ជួយ​សង្គ្រោះ​កាលពី​ថ្ងៃ​ទី​២៧ ធ្នូ បាន​រើ​កកាយ​ផ្ទះ​ទាំងឡាយ​ដែល​រង​ការ​បំផ្លាញ​ដោយសារ​ព្យុះកំបុតត្បូង​នៅ​រដ្ឋ​តិច​សាស់ ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​១១​នាក់ ធ្វើ​ឱ្យ​តុល្យការ​នៃ​ព្យុះកំបុតត្បូង​វាយប្រហារ​លើ​ភាគ​ខាងត្បូង​សហរដ្ឋ​អា​មេ​រិ​ក អ្នក​ស្លាប់​ឡើង​ដល់​យ៉ាងតិច​៤៨​នាក់ ។

ប្រជាជន​រស់នៅ​ភាគ​ខាងជើង​រដ្ឋ​តិច​សាស់​ជួប​ប្រទះ​នឹង​ការ​បំផ្លិចបំផ្លាញ​យ៉ាង​ព្រឺព្រួច​មួយ ដោយសារ​ព្យុះកំបុតត្បូង ។ ផ្ទះ​ទាំងឡាយរ​លំបាក់ ប៉ើង​ដំបូល រហូត​ដល់​ប៉ើង​រថយន្ត និង​នាវា​ដឹក​ជញ្ជូន​ទាំងឡាយ ។

ព្យុះកំបុតត្បូង​មួយ​ចំនួន​កាលពី​ថ្ងៃ​ទី​២៦ ធ្នូ វាយប្រហារ​លើ​ទីក្រុង​ដាល់​ឡាស់ ហើយ​អាជ្ញាធរ​អះអាង​ថា អាច​មាន​ជន​រង​គ្រោះ​ថ្មី​ៗ​ទៀត​នៅ​ក្រោម​ជញ្ជាំង​ផ្ទះ ដែលរ​លំបាក់ និង​ក្នុង​រថយន្ត​ទាំងឡាយ​ដែល​ប៉ើង​ក្រឡាប់ ។

មូលដ្ឋាន GARLAND ភាគ​ឦសាន​ក្រុង​ដាល់​ឡាស់ រង​ការ​វាយប្រហារ​នា​ចុង​ថ្ងៃ​ទី​២៦ ធ្នូ ដោយ​ព្យុះកំបុតត្បូង​យ៉ាង​ខ្លាំង​មួយ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​៨​នាក់​ក្នុង​ចំណោម​អ្នក​ជិះ​រថយន្ត​ដែល​កំពុង​បើកបរ​លើ​ថ្នល់ ៕