ទាសករ​ភេទ​ក្រុង​សេ​អ៊ូល​ និង​ក្រុង​តូក្យូ​ចុះ​កិច្ច​ព្រម​ព្រៀង​ចុង​ក្រោយ​

ក្រោយ​កិច្ច​ប្រជុំ​ទ្វេ​ភាគី​រវាង​ប្រមុខ​ការ​ទូត​កូរ៉េ​ខាង​ត្បូង​ លោក YUN BYUNG SE និង​ប្រមុខ​ការ​ទូត​ជប៉ុន​ លោក​ហ្វូ​មីអូ​គី​ដា នា​រសៀល​ថ្ងៃ​ទី​២៨ ធ្នូ ប្រទេស​ទាំង​២​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រម​ព្រៀង​​មួយ​ស្តី​ពី​ការ​ដោះ​ស្រាយ​បញ្ហា​ជុំ​វិញ​ទាស​ករ​ភេទ​ប្រព្រឹត្ត​ដោយ​កង​ទ័ព​ជប៉ុន​សម័យ​សង្គ្រាម​លោក​លើក​ទី​២។

តាម​រយៈ​កិច្ច​ព្រម​ព្រៀង​នេះ​រដ្ឋា​ភិ​បាល​ជប៉ុន​ទទួល​ស្គាល់​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន​ដោយស​ម្តែង​មនោ​សញ្ចេត​នា​ទទួល​ខុស​ត្រូវ​ខ្ពស់​ចំពោះ​អំពើ​អមនុស្ស​ធម៌ គឺ​ទាសករ​ភេទ​នេះ ។

នាយករដ្ឋ​មន្ត្រី​ជប៉ុន លោកស៊ីន​ហ្សូ អាបេ​ បាន​សម្តែង​ការ​សោក​ស្តាយ​ និង​សុំ​ទោស​ចំពោះ​មនុស្ស​ទាំង​អស់​ដែល​រង​ការ​ខូច​ខាត​ដោយ​ទាសករ​ភេទ​ក្នុង​ឋានៈ​លោក​ជា​នាយក​រដ្ឋមន្ត្រី​ ។

ការ​សុំ​ទោស​នោះ​របស់​នាយក​រដ្ឋ​មន្ត្រី​ជប៉ុន​គឺ​ជា​លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​ ៕