ប៉ូលិស​អា​មេ​រិ​ក​ដែល​សម្លាប់​កុមារ​ស្បែក​ខ្មៅ​ម្នាក់​កាន់​កាំភ្លើង​ក្មេង​លេង​ពុំ​ជាប់ចោទ

អាជ្ញាធរ​អា​មេ​រិ​ក​ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ថា ខ្លួន​នឹង​ពុំ​បញ្ជូន​ទៅ​តុលាការ​ប៉ូលិស​ស្បែក​.​សម្នាក់​ដែល​បាញ់​សម្លាប់​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ ក្នុង​រដ្ឋ​អូ​ហៃ​យ៉ូ នូវ​កុមារ​ស្បែក​ខ្មៅ អាយុ​១២​ឆ្នាំ​ម្នាក់ ឈ្មោះ TAMIR RICE ដែល​តម្រង់​កាំភ្លើងខ្លី​ក្មេង​លេង​លើ​រូបគេ​ឡើយ ។

រដ្ឋ​អាជ្ញា​លោក TIM MCGINTY និយាយ​ថា ដោយ​ផ្អែក​លើ​ភស្តុ​តាង​នានា និង​ផ្អែក​លើ​ច្បាប់​ប្រើ​អាវុធ​របស់​ប៉ូលិស នោះ មហា​ក្រុមប្រឹក្សាតុលាការ​បាន​សម្រេច​មិន​ធ្វើការ​ចោទប្រកាន់​ប៉ូលិស​រូប​នេះ​ពី​បទ​ព្រហ្មទណ្ឌ​ឡើយ ។

ឆាក​នៃ​ការ​បាញ់​សម្លាប់​នេះ​កើត​មាន​កាលពី​ថ្ងៃ​ទី​២២ វិច្ឆិកា ត្រូវ​ថត​បាន​ដោយ​កាមេរ៉ា​ត្រួតពិនិត្យ​មួយ ដែល​បង្ហាញ​ប៉ូលិស​២​នាក់ កំពុង​ដើរ​ល្បាត​បាន​ធ្វើ​អន្តរាគមន៍​នៅ​ទីលាន CLEVELAND ក្រោយ​មាន​សេចក្តីរាយការណ៍​ពី​ជនប្រដាប់អាវុធ​ម្នាក់​នៅ​ទីលាន​នេះ ។ ប៉ូលិស​ម្នាក់​ក្នុង​ចំណោម​ប៉ូលិស​ទាំង​២​នាក់​នោះ ភ្លាម​ៗ​បាន​បាញ់ប្រហារ​សម្លាប់​កុមារ TAMIR RICE ដែល​ត្រូវ​គ្រាប់កាំភ្លើង​២​គ្រាប់​ចំពោះ ។

រឿង​នេះ​ញ៉ាំង​ឱ្យ​ពលរដ្ឋ​អា​មេ​រិ​ក​ច្រើន​នាក់​មានការ​ក្តៅក្រហាយ ហើយ​នាំ​គ្នា​ធ្វើ​បាតុកម្ម​ចាប់តាំងពី​ច្រើន​ស​ប្តា​ហ៍​មក​ហើយ ប្រឆាំងនី​ទណ្ឌ​ភាព​ចំពោះ​ប៉ូលិស​ស្បែក​.​ស​មួយ​ចំនួន​ដែល​សម្លាប់​ជន​ស្បែក​ខ្មៅ ។ កា​រិយា​ល័យ​រដ្ឋ​អាជ្ញា​បាន​ធ្វើការ​សន្និដ្ឋាន មួយ​ឆ្នាំ​ក្រោយមក​ថា ការ​សម្រេចចិត្ត​របស់​ប៉ូលិស​ធ្វើការ​បាញ់ប្រហារ​ពិតជា​ត្រឹមត្រូវ ព្រោះ TAMIR RICE អាច​ចាត់ទុកជា​ការ​គំរាមកំហែង​មួយ ។ មហា​ក្រុមប្រឹក្សាតុលាការ​ក៏​សម្រេចចិត្ត​មិន​ដាក់បន្ទុក​លើ​រូបគេ​ដែរ ៕