នាវា​ដឹក​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​របស់​អីុរ៉​ង់​ចាកចេញ​ទៅ​កាន់​រុ​ស្ស៊ី

រដ្ឋមន្ត្រី​ការ​បរទេស​អា​​មេ​រិ​ក លោក​ច​ន ឃ័​រ​រី ប្រកាស​កាលពី​ថ្ងៃ​ទី​២៨ ធ្នូ ថា នាវា​មួយ​គ្រឿង​ដែល​ដឹក​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​ខ្សោយ​១១​តោន​របស់​អីុ​រ៉​ង់​បាន​ចាក​ចេញពី​ប្រទេស​នេះ​ឆ្ពោះទៅ​កាន់​ប្រទេស​រុ​ស្ស៊ី ហើយ​លោក​វាយតម្លៃ​ថា នេះ​ជា​ដំណាក់កាល​មួយ​ក្នុង​ចំណោម​ដំណាក់កាល​សំខាន់​ៗ​ដែល​អីុរ៉​ង់​ត្រូវ​ឆ្លងកាត់​ទៅ​តាម​ការ​សន្យា​នានា​របស់​ខ្លួន ។

ក្នុង​សេចក្តី​ប្រកាស​មួយ លោក​ច​ន ឃ័​រ​រី និយាយ​ថា លោក​រីករាយ​ដែល​កត់សម្គាល់​ឃើញ​សញ្ញា​នៃ​ការ​រីក​ចម្រើន​ឆ្ពោះទៅ​រក​ការ​អនុវត្ត​របស់​ក្រុង​តេ​ហេ​រ៉​ង់​នូវ​កិច្ចសន្យា​សំខាន់​ៗ​របស់​ខ្លួន​ក្នុង​ក្រប​ខណ្ឌ​នៃ​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​ដែល​សម្រេច​បាន​រវាង​អីុរ៉​ង់ និង​បណ្តា​មហាអំណាច​ពិភពលោក​កាលពី​ខែកក្កដា​កន្លង​មកនេះ​។ យោង​តាម​កិច្ចព្រមព្រៀង​នោះ​ក្រុង​តេ​ហេ​រ៉​ង់​ត្រូវ​បញ្ជូន​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ទាំងអស់​ចេញពី​កន្លែង​ស្តុក​លើកលែងតែ​អ៊ុយ​រ៉ា​នី​ញ៉ូ​ម​ចម្រាញ់​ខ្សោយ​៣០០​គីឡូក្រាម​ប៉ុណ្ណោះ ។

កិច្ចព្រមព្រៀង​នេះ​ក៏​គ្រោង​កាត់​បន្ថយ​ទណ្ឌកម្ម​លើ​អីុ​រ៉​ង់ ដោយ​សហគមន៍​អន្តរជាតិ និង​ពួក​លោក​ខាងលិច​ជា​ថ្នូរ​នឹង​តម្លាភាព​នៃ​កម្មវិធី​នុយក្លេអ៊ែរ​ដ៏​ចម្រូងចម្រាស់​របស់​ក្រុង​តេ​ហេ​រ៉​ង់ ៕