គុណប្រយោជន៍​នៃ​ទឹក​ទំពាំងបាយជូរ ដែល​មិនសូវមាន​អ្នក​ដឹង​

គុណប្រយោជន៍​នៃ​ទឹក​ទំពាំងបាយជូរ ដែល​មិនសូវមាន​អ្នក​ដឹង​

​តើ​អ្នក​ចូលចិត្ត ញ៉ាំ​ទំពាំងបាយជូ​រដែរ​ទេ​? យ៉ាងណាមិញ ទឹក​ទំពាំងបាយជូរ​មួយ​កែវ ប្រហែលជា​មិន​អាច​ផ្តល់នូវ ជាតិ​សរសៃ​ច្រើន ដូច​ញ៉ាំ​សាច់​វា​តែម្តង​នោះទេ តែ​វា​នៅតែ​សំបូរ​វីតាមីន ជាតិ​រ៉ែ និង​អង់​ទី​អុក​ស៊ីដង់ ដែល​រាងកាយ​ត្រូវការ​ដដែល​។ ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍​មួយចំនួន របស់​ទឹក​ទំពាំងបាយជូ​រ​។​

ការពារ​បេះដូង ពី​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​
ការសិក្សា​បាន​រកឃើញថា សារធាតុ Flavonoids ដែល​មាន​ក្នុង​ស្រា​ក្រហម និង​ស្រា​ទំពាំងបាយជូរ​ពណ៌​ស្វាយ អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​សរសៃឈាម​បេះដូង លើ​អ្នកជំងឺ​បេះដូង​សរសៃឈាម​បាន​។ ការ​ញ៉ាំ​ទឹក​ទំពាំងបាយជូរ​មួយ​កែវ អាច​ទប់ស្កាត់​ការធ្វើ​អុកស៊ីត​កម្ម កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​ថែរក្សា​បេះដូង ឲ្យមាន​សុខភាព​ល្អ​ទៀត​។

ពង្រឹង​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
ទឹក​ទំពាំងបាយជូរ​ពណ៌​ស្វាយ​មួយ​កែវ ជួយ​ពង្រឹង​ដល់​ប្រព័ន្ធ​ភាព​ស៊ាំ លើ​មនុស្ស​វ័យ​កណ្តាល​បាន​។ ការ​ញ៉ាំ​ទឹក​ទំពាំងបាយជូ​រ ក៏​បង្កើន​កម្រិត​វីតាមីន C ក្នុង​ឈាម​ផងដែរ​។

បង្ការ​ការស្ទះ​បេះដូង​
ការសិក្សា​បញ្ជាក់ថា ទឹក​ទំពាំងបាយជូរ ជួយ​បង្ការ​ការស្ទះ​ក្នុង​បេះដូង តាមរយៈ​ការកាត់បន្ថយ សកម្មភាព​របស់​ប្លាកែ​ត​។ តាមពិត ការសិក្សា​បង្ហាញថា ការ​ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ពណ៌​ស្វាយ​មួយ​កែវ ជួយ​កាត់បន្ថយ​ការ​ធ្វើ​ប្រតិកម្ម​ប្លាកែ​ត ក្នុង​សរសៃឈាម​អាកទែ​ដែល​នាំ​ឲ្យ​ស្ទះ​។

បង្កើន​ការរំលាយ​អាហារ​
ទឹកនោម ដែល​យក​ពី​អ្នក​ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ក្រហម គឺ​មិន​សូវ​មាន​ជាតិ​អាស៊ីត ច្រើន​ដូចជា អ្នក​ដែល​ញ៉ាំ​ទឹក​ផ្លែឈើ​ផ្សេង​ឡើយ​។ ដូច្នេះ អាចនិយាយបាន​ថា ការ​ញ៉ាំ​ទឹក​ទំពាំងបាយជូរ​ក្រហម​មួយ​កែវ នឹង​ពង្រឹង​ដល់​ការរំលាយ​អាហារ​បាន​។

គ្រប់គ្រង​សម្ពាធ​ឈាម​
សារធាតុ Flavonoids និង អង់​ទី​អុក​ស៊ី​ដង់​ក្នុង​ទំពាំងបាយជូ​រ និង​សំបក​របស់​វា នឹង​ជួយ​បន្ធូរ​ដល់​សាច់ដុំ​បេះដូង ពង្រឹង​ដល់​លំហូរ​ឈាម និង​ថែរក្សា​សម្ពាធ​ឈាម​កាន់តែ​ស្រួល​។

ជួយ​សម្រក​ទម្ងន់​
មែន​ហើយ រឿង​នេះ​មិនមែន​មានន័យថា ជួយ​សម្រក​ទម្ងន់​ដោយផ្ទាល់​ទេ តែ​វា​អាច​ភេសជ្ជៈ​ដ៏​អស្ចារ្យ​មួយ ក្រោយ​ពី​ហាត់ប្រាណ​រួច​។ ការសិក្សា​បង្ហាញថា ការ​ញ៉ាំ​ទឹក​ទំពាំងបាយជូ​រ រាល់ថ្ងៃ​រយៈពេល ១២ សប្តាហ៍ នឹង​មិន​នាំឲ្យ​មាន​ការឡើង​ទម្ងន់​អ្វី​ទាំងអស់ ដូច​ភេសជ្ជៈ​មាន​ជាតិ​ទំពាំងបាយជូ​រ សិប្បនិមិ្មត​ផ្សេងៗ​ទៀតឡើយ​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ thehealthsite

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។