​ស្ត្រី​មាន​ផ្ទៃពោះ​ហាលថ្ងៃ អាច​កាត់បន្ថយ​ជំងឺហឺត​លើ​កូន​បាន​

​ស្ត្រី​មាន​ផ្ទៃពោះ​ហាលថ្ងៃ អាច​កាត់បន្ថយ​ជំងឺហឺត​លើ​កូន​បាន​

​នេះ​អាច​ជា​ដំណឹង​ល្អ​មួយ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ចូលចិត្ត​ដើរលេង​ខាងក្រៅ​ផ្ទះ​។ ការសិក្សា​ថ្មី​មួយ​បាន​បង្ហាញថា ពន្លឺព្រះអាទិត្យ អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺហឺត​លើ​កូន​ក្នុង​ផ្ទៃ​បាន នៅពេល​ម្តាយ​ប៉ះពាល់ នឹង​ពន្លឺ​ទាំងនោះ​គ្រប់គ្រាន់​។

​ព្រះអាទិត្យ អាច​ផ្តល់​នូវ​អត្ថប្រយោជន៍ ចំពោះ​សុខភាព​ច្រើន​របៀប​ណាស់​។ ខណៈពេល​ដែល​វា អាច​មាន​ពេលខ្លះ មិន​មាន​សុវត្ថិភាព ដោយសារ​តែ​បង្ក​ជា​មហារីក​បាន​នោះ តែ​វា​មិនមែន​ទាំងអស់​នោះ​ទេ​។ តាមពិត ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា ការប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន អាច​កាត់បន្ថយ​ការ​ប្រឈម នឹង​ជំងឺ​មហារីក​ទៅវិញ​ទេ ហើយ​ក្នុងនោះ​ក៏​មាន​មហារីក​ស្បែក​ផងដែរ​។

អ្នកស្រាវជ្រាវ​បានបញ្ជាក់​ថា ពេលវេលា​ដែល​ស្ត្រី គួរតែ​ទទួល​ពន្លឺព្រះអាទិត្យ កាន់តែ​ច្រើន​នោះ គឺ​ក្នុង​ត្រីមាស​ទី​២​។ ព្រោះ​វា​ពេលវេលា​មួយ​នេះ ទារក​កំពុងតែ​ផលិត​បាន នូវ​ក្រពេញ​ញើស កូន​កណ្តុរ លំពែង នឹង​ថ្លើម ព្រមទាំង​ចាប់ផ្តើម​បង្កើតបានជា ជាតិ​ទឹក​ខ្លះ​ហើយ​។ ពេលវេលា​នេះ ក៏​សម​ស្រប​ផងដែរ​ថា ស្រទាប់​ស្បែក ឬ​ស្រទាប់​ភ្នាស់ និង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ទារក​កំពុងតែ​លូតលាស់​។ ជំងឺ​ហឺត គឺ​ជា​ជំងឺ​ទៅលើ​ស្រទាប់​ភ្នាស​របស់​ទងសួត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ 1mhealthtips

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។