វិធីធ្វើ៖ ស្ងោរជ្រក់ខ្យងក្រឡាហូល

6 Videos


គ្រឿងផ្សំ
ខ្យងក្រឡាហូល ៥០០ ក្រាម
គល់ស្លឹកគ្រៃដំបែកតិចៗ និង កាត់ជាកង់ៗ ៣ ដើម
ខ្ទឹមក្រហមបកសម្បក ដំឱ្យបែក ៤ មើម
ស្លឹកក្រូចសើចហាន់ជាចម្រៀកៗ ៥ សន្លឹក
ក្រូចឆ្មារចិតជាចំណិតស្តើងៗ ១ ផ្លែ
ស្លឹកជីរនាងវង សម្រាប់រោយពីលើ
ទឹកត្រី

វិធីធ្វើ
១) ត្រាំទឹកលាងខ្យងក្រឡាហូលឱ្យអស់ដី ប្រមាណ ២-៣ ទឹក ។
២) ដាក់ទឹកក្នុងឆ្នាំងប៉ាន់ឱ្យល្មមលិចខ្យង រួចលើកដាក់លើ ចង្ក្រាន ដាក់គល់ស្លឹកគ្រៃ ខ្ទឹមក្រហមដើម្បីស្ងោរឱ្យឆ្អិន ។
៣) នៅពេលចាប់ផ្តើមមានក្លិនឈ្ងុយខ្យងក្រឡាហូល ឬ ឆ្អិន ហើយ ត្រូវដាក់ស្លឹកក្រូចសើច និង លើកចុះពីចង្ក្រាន បន្ថែមចំណិត ក្រូចឆ្មារ ទឹកត្រី រួចភ្លក់រសជាតិតាមចំណូលចិត្ត ។ បន្ទាប់មកដួសដាក់ចានហើយរោយស្លឹកជីរនាងវងបរិភោគតែម្តង ។

*កត់សម្គាល់
មិនត្រូវឱ្យមានរសជាតិហឹរ ប៉ុន្តែយើងអាចប្រើម្ទេសខ្មាំងដាក់ពីលើតាមការចូលចិត្តក៏បានដែរ ៕