តារាចម្រៀង​ប្រ៊ី​ត​នី ស្ពៀ​ ប៊ិះបាត់បង់ជីវិត ពេល…

តារាចម្រៀង​ប្រ៊ី​ត​នី ស្ពៀ​រ ខណៈ​ពេល​ហែល​ទឹក​កម្សាន្ដ​នៅ​កោះ​ហា​វ៉ៃ ស្រាប់តែ​ត្រូវ​រលក​សមុទ្រ​មួយ​ផ្ទាំង​ ស្ទើរតែ​លេប​ត្របាក់​យក​ជីវិត​របស់​នាង ។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ប្រ៊ី​ត​នី ស្ពៀ​រ បាន​បញ្ជាក់​ប្រាប់​វិទ្យុ​(BBC)ថា «​កាលពី​២​ស​ប្ដា​ហន៍​មុន​ខ្ញុំ​បាន​ទៅ​ដើរ​កម្សាន្ដ​នៅ​កោះ​ហា​វ៉ៃ ដោយនៅ​ទីនោះ​មាន ទឹក​រលក​ខ្ពស់ និង​មាន​ទេសភាព​ស្រស់​ស្អាត ប៉ុន្ដែ​អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នឹក​ស្មាន​មិន​ដល់​ក៏​កើតឡើង នៅ​ពេល​ដែល​ខ្ញុំ​ងាក​ទៅ​ក្រោយ​ក៏​ដើរ​បញ្ច្រាសទិស​នឹង​ទឹក​រលក ហើយ​វា​បោកបក់​មក​លើ​រូប​ខ្ញុំ ធ្វើ​ឱ្យ​ខ្ញុំ​ឈ្លក់​ទឹកជា​ច្រើន​នាទី ។

ក្នុង​វិនាទី​ដែល​ខ្ញុំ​រកកល់​ចង់​ស្លាប់​នោះ បាន​គិត​ថា នៅ​ទីនោះ​តើ​មាន​នរណា​ម្នាក់​ជួយ​ខ្ញុំ​បាន​ទេ ? ស្រប​ពេល​ជាមួយ​គ្នា​នេះ​ក៏​មាន​រលក​ថ្មី​មួយទៀត​បោកបក់​បន្ដ ធ្វើ​ឱ្យ​ខ្ញុំ​ហាក់ដូចជា​កំពុង​ប្រលែង​លេង​នឹង​មច្ចុរាជ​ដូច្នោះ​ដែរ​» ។ប្រ៊ី​ត​នី ស្ពៀ​រ អាច​ការពារ​ជីវិត​ដោយ​ខ្លួនឯង ដោយ​នាង​បាន​ថ្លែង​ត្រឡប់​ទៅ​រក​ភាព​ដ៏​ប្រថុយប្រថាន​របស់​ខ្លួន​នោះ​ថា «​រឿងហេតុ​ដែល​កើតឡើង​មក​លើ​រូប​ខ្ញុំ​នា​ពេល​កន្លង​មក ប្រៀប​ដូច​ជា​រឿង​កំប្លែង​មួយ​នៅ​ក្នុង​ជីវិត ព្រោះ​ខ្ញុំ​ចាត់​ទុក​ថា​មានបទពិសោធន៍​ក្នុង​ជីវិត​ដែល​ធ្លាប់​ជួបនឹង​ព្យុះ​រលក​នា​ពេល​កន្លង​មក​» ៕