ព្រោះតែ​ម្ដាយ​ឈឺ​យក​ខ្សែ​ក​ទៅ​បញ្ចាំ លើស​កំណត់​៣​ថ្ងៃ​គេ​មិន​ឲ្យ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​ទៅ​កាន់​ ប៉ុស្ដិ៍​នគរបាល​ចោម​ចៅ ដើម្បី​ដាក់​ពាក្យ​បណ្ដឹងសុំ​ឲ្យ​ នគរបាល​ជួយ​អន្តរាគមន៍ បន្ទាប់​ពី​ម្ដាយ​របស់​នាង​ អត់​លុយ​មើលជំងឺ ហើយ​បាន​យក​ខ្សែ​ក​ប្លា​ទី​ន​១​ខ្សែ តម្លៃ​២៦០​ដុល្លារ ទៅ​ដាក់បញ្ចាំ​នៅ​កន្លែង​លក់​មាស​ប្ដូរ​ប្រាក់​មួយ​កន្លែង​លេខ​១៧៣ នៅ​ក្នុង​ផ្សា​រកា​ណា​ឌី​យ៉ា ក្នុង​តម្លៃ​ត្រឹម​៥០​ដុល្លារ​តែ​ប៉ុណ្ណោះ ដោយ​កំណត់​រយៈពេល​ ១​ខែ​ត្រូវ​លោះ​យក​វិញ បើ​មិន​ដូច្នេះ​ទេ​នឹង​ត្រូវ​ដាច់​។

ប៉ុន្តែ​បាន​រយៈពេល​ត្រឹមតែ​ កន្លះ​ខែ​ប៉ុណ្ណោះ កូនស្រី​បាន​យក​លុយ​ទៅ​លោះ​យក​ខ្សែ​កមក​វិញ​តែ​ពេល​ទៅ​ដល់ តូប​ដែល​ដាក់បញ្ចាំ​នោះ ត្រូវ​បាន​អ្នក​ទទួល​បញ្ចាំ​ប្រាប់​ថា អត់​បាន​យក​ខ្សែ​នោះ​មក​ទេ​គឺ​នៅផ្ទះ ហើយ​កូនស្រី​ម្ចាស់​ខ្សែ​ក ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ រហូត​ក្រោយមក​ ទើប​ទៅ​ម្ដងទៀត លោះ​មិន​បាន​ដដែល​ដោយសារ​តែ លើស​កំណត់​រយៈពេល​៣​ថ្ងៃ គឺ​អ្នក​ទទួល​បញ្ចាំ​មិន​ព្រម​ឲ្យ និង​បាន​ជម្រុញ​ឲ្យ​ជន​រង​គ្រោះ​ទៅ​ប្ដឹង​ដល់​ណា​ក៏​ប្ដឹង​ទៅ ដោយ​សំអាង​ទៅ​លើ​ការ​ លើស​កំណត់​រយៈពេល​នៅ​ក្នុង​កិច្ចសន្យា​បញ្ចាំ​។

ក្រោយ​ពេល​មិន​ព្រម​ ប្រគល់​ខ្សែ​ក​ឲ្យ​វិញ ហើយ​ជំរុញ​ឲ្យ​ប្ដឹង​ ថែម​ទៀត​នោះ ទើប​កូនស្រី​ម្ចាស់​ខ្សែ​ក បាន​ទៅ​ប្ដឹង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ឲ្យ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​ ៥​និង​៣០​នាទី ល្ងាច​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦​។ ស្ត្រី​ដែល​ទៅ​ដាក់​ពាក្យបណ្ដឹង​ នៅ​ប៉ុស្ដិ៍​នគរបាល​នោះ​ឈ្មោះ ធឿ​ន ចាន់​ធី អាយុ​៣៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ​កាត់ដេរ ចំណែក​ម្ដាយ​របស់​នាង​ ដែល​យក​ខ្សែ​ក​ទៅ​ដាក់បញ្ចាំ​នោះ​ឈ្មោះ អ៊ុ​ន ណាត អាយុ​៥៧​ឆ្នាំ ជា​កម្មការិនី​ផ្នែក​អនាម័យ នៅ​ក្នុង​រោងចក្រ​កាត់ដេរ អ្នក​ទាំង​ពីរ​នាក់ មាន​ទីលំនៅ​ក្នុងភូមិ​រកា​កោង ឃុំ​ព្រែក​ព្នៅ ស្រុក​មុខកំពូល ខេត្តកណ្ដាល​។

ដោយឡែក​ខ្សែ​ក​ ដែល​គាត់​យក​ទៅ​ដាក់បញ្ចាំ​នោះ មាន​តម្លៃ​២៦០​ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​ឈ្មោះ ធឿ​ន ចាន់​ធី ដែល​ជា​កូន​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ ម្ដាយ​របស់​នាង​បាន​យក​ខ្សែ​ក​ ១​ខ្សែ​នោះ​ទៅ​ដាក់ បញ្ចាំ​នៅ​តូប​លក់​មាស​ប្ដូរ​ប្រាក់​លេខ​១៧៣ ក្នុង​ផ្សា​រកា​ណា​ឌី​យ៉ា ក្នុង​តម្លៃ​ត្រឹមតែ​៥០​ដុល្លារ​តែ​ប៉ុណ្ណោះ ហើយ​អ្នក​ទទួល​បញ្ចាំ​បាន​ ទារ​ការ​ប្រាក់​ចំនួន​ ១០​ដុល្លារ ក្នុង​កាលកំណត់​រយៈពេល​១​ខែ​។ ដោយ​គិត​ចាប់​ថ្ងៃ​ដាក់បញ្ចាំ គឺ​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០១៦ ដល់​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦​។ នាង​មានការ​ភ័យ​ ខ្លាច​បាត់បង់​ខ្សែ​ក​ណាស់ ព្រោះ​នាង​មាន​តែ​ប៉ុណ្ណឹង ហើយដោយ សារ​តែ​ខ្វះខាត​លុយ​ទិញ​ថ្នាំ​ឲ្យ​ម្ដាយ ទើប​សម្រេចចិត្ត​ឲ្យ​ម្ដាយ​យក​វា​ទៅ​បញ្ចាំ​។

លុះ​បាន​រយៈពេល​កន្លះ​ខែ នាង​បាន​យក​លុយ​ចំនួន​ ៥០​ដុល្លារ​ទៅ​លោះ​យក​ខ្សែ​កមក​វិញ ប៉ុន្តែ​ពេល​ទៅ​ដល់​ត្រូវ​បាន​ម្ចាស់​តូប​នោះ ប្រាប់​ថា​អត់​បាន​យក​ខ្សែ​កមក​ទេ ទើប​នាង​ត្រឡប់​ទៅ​ផ្ទះ​វិញ ហើយដោយ​រវល់​មើល​ម្ដាយ​ឈឺ ទើប​ភ្លេច​រឿង​ខ្សែ​ក លុះដល់​ថ្ងៃ​ទី​២៤ ខែសីហា នាង​បាន​ទៅ​លោះ​យក​ម្ដងទៀត ប៉ុន្តែ​ម្ចាស់​តូប​ដែល​ជា​អ្នក​ទទួល​បញ្ចាំ​នោះ មិន​ព្រម​ប្រគល់​ឲ្យ​ឡើយ ដោយ​សំអាង​ថា ហួសកំណត់​រយៈពេល​៣​ថ្ងៃ​ហើយ ដោយ​ជន​នោះ​មិន​បាន​ គិត​ពី​កាលដែល​នាង​ទៅ​លោះ កាលពី​កន្លះ​ខែ​មុន​មិន​យក​ឲ្យ​នាង​ឡើយ មិនតែប៉ុណ្ណោះ​បាន​ជម្រុញ​ឲ្យ​នាង ទៅ​ប្ដឹង​ដល់​ណា​ក៏​ប្ដឹង​ទៅ ទើប​ពេល​នេះ​នាងរ​ត់រក​នគរបាល​ ឲ្យ​ជួយ​ព្រោះ​គ្មាន​ជម្រើស​ ក្រៅពី​នេះ​ឡើយ​។

ក្រោយ​ពេល​ទៅ​ដល់​ ប៉ុស្ដិ៍​ចោម​ចៅ នគរបាល​មិន​បាន​ទទួល​ពាក្យបណ្ដឹង​នោះ​ទេ ដោយ​ឲ្យ​នាង ត្រឡប់​ទៅ​ផ្ទះ​វិញ​សិន​រង់ចាំ​ថ្ងៃ​ទី​២៧ ខែសីហា នគរបាល​នឹង​ទៅ​កាន់​តូប​ទទួល​បញ្ចាំ​នោះ​ជាមួយ​នាង និង​ជួយ​និយាយ​ដោះស្រាយ​ឲ្យ គឺ​ជូន​នាង​ដោយ​ផ្ទាល់​នៅ​ទីនោះ​តែ​ម្ដង​។

ទោះបីជា​បែប​នេះ​ក្តី ម្ចាស់​តូប​ខាងលើ​នោះ ហាក់ដូចជា​ចង់បាន​ របស់​គេ​ខ្លាំង​ណាស់ កា​លើស​កំណត់​ រយៈពេល​គឺ​លើស​ហើយ ចុះ​កាល​ពេល​ទើប​បញ្ចាំ បាន​រយៈពេល​កន្លះ​ខែ​នាង​ទៅ​លោះ​វិញ មិន​ព្រម​ឲ្យ​នោះ​ម៉េច​មិន​គិត​ផង ដល់​គេ​លើស​ត្រឹម​៣​ថ្ងៃ​សោះ មិន​ព្រម​ឲ្យ​វិញ គួរ​ណាស់​តែ​គិត ការ​ប្រាក់​តាម​នឹង​ទៅ​ទើប​ល្អ និង​គ្មាន​បញ្ហា​កើតឡើង​៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ព្រោះតែ​ម្ដាយ​ឈឺ​យក​ខ្សែ​ក​ទៅ​បញ្ចាំ លើស​កំណត់​៣​ថ្ងៃ​គេ​មិន​ឲ្យ

ព្រោះតែ​ម្ដាយ​ឈឺ​យក​ខ្សែ​ក​ទៅ​បញ្ចាំ លើស​កំណត់​៣​ថ្ងៃ​គេ​មិន​ឲ្យ

ព្រោះតែ​ម្ដាយ​ឈឺ​យក​ខ្សែ​ក​ទៅ​បញ្ចាំ លើស​កំណត់​៣​ថ្ងៃ​គេ​មិន​ឲ្យ