សាហាវ​ណាស់ ! វ៉ៃ​ជាន់ក​បង្ខំ​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ

ខេត្ត​ប៉ៃលិន ៖ នារី​វ័យក្មេង​ម្នាក់​ បាន​រង​របួស​ដៃជើង បែក​មាត់ និង​ជាំ​ពេញ​ខ្លួន ដោយ​ត្រូវ​ស្ត្រី​មេការ​ហាង​ «​រាត្រី​បាត់ដំបង​» ចាប់​ក្របួច​សក់​និង​វាយដំ​នៅ​ក្នុង​បន្ទប់​ភោជនីយដ្ឋាន​កាស៊ីណូ​ម្កុដ​ពេជ្រ ដោយសារ​តែ​បង្ខំ​នាង​ ឲ្យ​ដេក​ជាមួយ​ភ្ញៀវ​ជនជាតិ​ថៃ តែ​នាង​មិន​ព្រម ។

ហេតុការណ៍​នេះ​ បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​ ១និង​៣០​នាទី​រំលង​អធ្រាត្រ​រហូត​ដល់​ម៉ោង​៣ និង​១០​នាទី ទៀប​ភ្លឺ ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ម្កុដ​ពេជ្រ នៅ​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ម៉ុ​ន ស្រី​នាង អាយុ​២៤​ឆ្នាំ ជានា​រី​បម្រើ​ការងារ​នៅ​ក្នុង​ហាង​ «​រាត្រី​បាត់ដំបង​» រស់នៅ​ភូមិ​អូរ​ដំបង​ពីរ ឃុំ​អន្លង់​វិល ស្រុក​សង្កែ ខេត្តបាត់ដំបង ។ ចំណែក​ស្ត្រី​ដៃដល់​ឈ្មោះ ហម ស្រី​មុំ អាយុ​៣៦​ឆ្នាំ ជា​មេការ​ហាង​ខាងលើ រស់នៅ​ក្នុងភូមិ​កម្មករ សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។

ប្រភព​ព័ត៌មាន​ ពី​នារី​រង​គ្រោះ​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មេការ​ហាង​ខាងលើ​បាន​បបួល​នាង​ ឱ្យ​ជិះ​រថយន្ត​ជាមួយ ដោយ​ធ្វើ​ដំណើរ​ពី​ខេត្តបាត់ដំបង​ទៅ​លេង​នៅ​ខេត្ត​ប៉ៃលិន ហើយ​ក៏​ចូល​ទៅ​ក្នុង​សណ្ឋាគារ​ កាស៊ីណូ​ម្កុដ​ពេជ្រ ដោយ​នាំ​គ្នា​ផឹកស៊ី​ជួបជុំ​មិត្តភក្តិ​ប្រុស​ស្រី​៤-៥​នាក់ ។

លុះ​ពេល​ផឹកស៊ី​ រហូត​ដល់​ស្រវឹង ស្រាប់តែ​ស្ត្រី​មេការ​នោះ​បាន​បង្ខំ​ឱ្យ​នាង​ទៅ​ដេក​ជាមួយ​ភ្ញៀវ​ជនជាតិ​ថៃ តែ​ដោយសារ​នាង​ មិន​ព្រម​ក៏​ប្រកែក​គ្នា​ចុះឡើង​ៗ ទើប​ស្ត្រី​ខាងលើ​នោះ​បាន​ស្ទុះ​ទៅ​ចាប់​បោច​សក់ និង​វាយ​ជា​ច្រើន​ដៃ ហើយ​ជាន់ក​ស្ទើរ​ដាច់ខ្យល់​ស្លាប់ ។ ពេល​នោះ​ដោយ​ឃើញ​ថា មិន​អាច​ស៊ូ​វ​ទ្រាំ​បាន​ក៏​ប្រាប់​ថា នាង​យល់​ព្រមទៅ​ដេក​ជាមួយ​ ជនជាតិ​ថៃ​ហើយ ទើប​ស្ត្រី​ដៃដល់​ប​ន្ទូ​រ​ដៃ រួច​នាង​ក៏​ស្ទុះ​រត់​ចេញ​ទៅ​ក្រៅ​ស្រែកហៅ​ឱ្យ​គេ​ជួយ​តែ​ម្តង ។

រហូត​ដល់​ព្រឹក​ថ្ងៃ​កើតហេតុ នាង​ក៏​សម្រេចចិត្ត​ទៅ​ ដាក់​ពាក្យ​ប្តឹង​នៅ​ស្នាក់​ការ​កងរាជអាវុធហត្ថ​ភូមិ​ផ្សារ​ព្រំ លុះ​ពិនិត្យ​មើលទៅ​មិន​អាច​ ដោះស្រាយ​បាន​ក៏​ប្រាប់​ឱ្យ​នាង​ទៅ​ដាក់​ពាក្យបណ្តឹង​ នៅ​បញ្ជាការដ្ឋាន​ កងរាជអាវុធហត្ថ​ខេត្ត​ប៉ៃលិន​វិញ ។

ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ លោក​ឧកញ៉ា ជា គា ម្ចាស់​សណ្ឋាគារ​ម្កុដ​ពេជ្រ បានឱ្យ​ដឹង​ថា ស្ត្រី​ទាំង​២​នាក់​ខាងលើ គឺជា​ភ្ញៀវ​មក​ពី​ខេត្តបាត់ដំបង​ទេ ដោយ​ចូល​ទៅ​លេង​នៅ​ក្នុង​សណ្ឋាគារ​របស់​លោក ពួក​គេ​មិនមែន​ជា​បុគ្គលិក​ ធ្វើការ​ក្នុង​កាស៊ីណូ​របស់​លោក​ឡើយ ។

លោក​បន្ត​ទៀត​ថា ស្ត្រី​ដៃដល់​បាន​ទាក់ទង​ ជាមួយ​អ្នក​ផ្សេង​ទៀត​ រួច​ដឹកញី​បន្ស៊ី​ឈ្មោល​ឱ្យទៅ​ដេក​ជាមួយ​ភ្ញៀវ លុះ​មិន​ព្រម​ក៏​វាយ​នារី​រង​គ្រោះ​ បណ្តាល​ឱ្យ​របួស​តែ​ម្តង ។ ចំណែក​នៅ​ក្នុង​កាស៊ីណូ​វិញ ខាង​លោក​បាន​ដាក់​វិន័យ​តឹងរ៉ឹង​ណាស់ មិន​ឱ្យ​មាន​បុគ្គលិក​ណា​ម្នាក់​វាយតប់​គ្នា​នៅ​ក្នុង​នោះ​ឡើយ ។

លោក​វរសេនីយ៍ត្រី ន​ង វណ្ណ​នី ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌ នៃ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត បានឱ្យ​ដឹង​ថា ខាង​លោក​បាន​ទទួល​ពាក្យបណ្តឹង​ហើយ ក៏​បាន​ហៅ​ស្ត្រី​ដៃដល់​មក​សួរនាំ​រួចរាល់​អស់ហើយ​ដែរ ។

លោក​បន្ត​ទៀត​ថា ខាង​នារី​រង​គ្រោះ​គ្រាន់តែ​ដាក់​ពាក្យបណ្តឹង ចំពោះ​បញ្ហា​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា​ទៅ​លើ​រូប​នាង​ប៉ុណ្ណោះ មិន​បាន​និយាយ​អ្វី​លើស​ពី​នេះ​ទេ ព្រោះ​នាង​យោគយល់​ថា បាន​រាប់អាន​គ្នា​តាំងពី​មុន​មក ដូច្នេះ​ខាង​លោក​នឹង​ធ្វើការ​តាម​នីតិវិធី​នេះ​ផង​ដែរ ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សាហាវ​ណាស់ ! វ៉ៃ​ជាន់ក​បង្ខំ​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ

សាហាវ​ណាស់ ! វ៉ៃ​ជាន់ក​បង្ខំ​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ

សាហាវ​ណាស់ ! វ៉ៃ​ជាន់ក​បង្ខំ​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ

សាហាវ​ណាស់ ! វ៉ៃ​ជាន់ក​បង្ខំ​ឲ្យ​ដេក​ជាមួយ​ភ្ញៀវ