កាស៊ីណូ តម្លៃ ៤ ពាន់លានដុល្លារ នៅម៉ាកាវ ពិតជាអស្ចារ្យដូចឋានសួគ៌

6 Videos


បន្ទាប់ពីប្រធានាធិបតីចិន លោក ស៊ី ជីនពីង ( Xi Jinping ) ចាប់ផ្ដើមរឹតបន្តឹងខ្លាំងជាមួយអំពើពុករលួយរួចមក គេសង្កេតឃើញចំនួនអ្នកចូលលាងលុយខ្មៅនៅម៉ាកាវហាក់ដូចជាធ្លាក់ចុះ ២០ ភាគរយ ( បាត់ចំណូលក្នុងកាស៊ីណូម៉ាកែវចំនួន ៤៦ ពាន់លានដុល្លារអាមេរិក ) ។

កាស៊ីណូ តម្លៃ ៤ ពាន់លានដុល្លារ នៅម៉ាកាវ ពិតជាអស្ចារ្យដូចឋានសួគ៌

ចំពោះគំនិតសុទិដ្ឋិនិយមនេះដែរ អ្នកជំនួញជនជាតិអាមេរិកម្នាក់ឈ្មោះ Steve Wynn គឺមិនយល់ស្របឡើយ ។ លោក Steve Wynn គឺជាបុគ្គលម្នាក់ដែលបានផ្លាស់ប្ដូរយ៉ាងខ្លាំងចំពោះវិស័យល្បែងនៅទីក្រុងឡាស វេហ្គា (Las Vegas) កាលពីឆ្នាំ ១៩៩០ ។

កាស៊ីណូ តម្លៃ ៤ ពាន់លានដុល្លារ នៅម៉ាកាវ ពិតជាអស្ចារ្យដូចឋានសួគ៌

ក្នុងឆ្នាំ ២០១១ អ្នកជំនួញកាស៊ីណូរូបនេះបានបង្កើតកាស៊ីណូដ៏ធំសម្បើមមួយនៅទីក្រុងម៉ាកាវ ដោយកាលពីថ្ងៃច័ន្ទប៉ុន្មានថ្ងៃមុននេះកាស៊ីណូរបស់លោក Steve Wynn បានបើកសម្ពោធជាផ្លូវការហើយ ។

កាស៊ីណូ តម្លៃ ៤ ពាន់លានដុល្លារ នៅម៉ាកាវ ពិតជាអស្ចារ្យដូចឋានសួគ៌

តាមប្រភពព័ត៌មានបានឲ្យដឹងថា កាស៊ីណូមួយកន្លែងនេះបានសាងសង់អស់លុយចំនួន ៤.២ ពាន់លានដុល្លារអាមេរិក និង បានដាក់ឈ្មោះថា «កាស៊ីណូ Wynn» ហើយជាមួយភាពជោគជ័យរបស់ Wynn នេះដែរ ត្រូវបានគេរំពឹងថាទីផ្សារនៅម៉ាកាវនឹងមានការរីកចម្រើនខ្លាំងឡើងវិញ ។

កាស៊ីណូ តម្លៃ ៤ ពាន់លានដុល្លារ នៅម៉ាកាវ ពិតជាអស្ចារ្យដូចឋានសួគ៌

ខាងក្រោមនេះគឺជាទិដ្ឋភាពទាំងស្រុងរបស់កាស៊ីណូ Wynn ដែលមានតម្លៃ ៤,២ ពាន់លានដុល្លារអាមេរិក ។

កាស៊ីណូ តម្លៃ ៤ ពាន់លានដុល្លារ នៅម៉ាកាវ ពិតជាអស្ចារ្យដូចឋានសួគ៌

ចង់ដឹងថា តើវាមានភាពអស្ចារ្យខ្លាំងប៉ុនណា សូមមើលការបង្ហាញជូនទាំងអស់គ្នា ៖

(ប្រភព ៖ សៀងហៃអ៊ីស) កុសល

កាស៊ីណូ តម្លៃ ៤ ពាន់លានដុល្លារ នៅម៉ាកាវ ពិតជាអស្ចារ្យដូចឋានសួគ៌កាស៊ីណូ តម្លៃ ៤ ពាន់លានដុល្លារ នៅម៉ាកាវ ពិតជាអស្ចារ្យដូចឋានសួគ៌