គួរឲ្យអាសូរ! ក្មេងប្រុស៤នាក់នាំគ្នាទៅហែលទឹកលេង មានម្នាក់កើតជម្ងឺឆ្កួតជ្រូកលង់ស្លាប់ នៅស្រុកស្វាយចេក

(បន្ទាយមានជ័យ)៖ ក្មេងប្រុស៤នាក់ នៅរសៀលថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៦ បាននាំគ្នាទៅហែលទឹកលេង ស្រាប់តែមានក្មេងប្រុសម្នាក់ កើតជម្ងឺឆ្កួតជ្រូក ឫស្កាន់ជ្រូក ក៏ប្រកាច់នៅក្នុងទឹកបណ្តាលឲ្យលង់ទឹកស្លាប់នៅចំណុចស្រះក្រពាំងខ្ទុម ខាងត្បូងភូមិតាគល់ ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ករណីលង់ទឹកស្លាប់ក្មេងប្រុសម្នាក់នេះ កើតឡើងដោយសារតែមានជម្ងឺស្កាន់ជ្រូក ទើបបណ្តាលឲ្យលង់ទឹកតែម្តង។

សមត្ថកិច្ចបន្តថា មុនកើតហេតុ ក្មេងៗមកហែលទឹក គ្នីគ្នាចំនួន៤នាក់ ហែលមិនបានប៉ុន្មានផងស្រាប់តែ បាត់គ្នាម្នាក់ ភ្លាមនោះក្មេងៗក៏ហៅម្តាយឪពុកបងប្អូនមកជួយរក ។

ក្មេងប្រុសរងគ្រោះឈ្មោះភួយ សាក់ អាយុ១២ឆ្នាំសាកសពសមត្ថកិច្ចបានប្រគល់អោយបងប្អូនធ្វើបុណតាមប្រពៃណី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន    ដែល​មាន​ជម្រៅ​២,៥០​ម៉ែត្រ និង​ទទឹង​៤​ម៉ែត្រ​សម្រាប់​ជីក​ដាក់​លូ លេង​យ៉ាង​សប្បាយ តែ​គួរ​ឲ្យ​សង្វេគ ដោយ​២​នាក់​បាន​លង់​ស្លាប់ និង​ម្នាក់​ទៀត​មិន​បាន​ចុះ​ទៅ​ងូត​នោះ​ទេ ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​១០​នាទី​ថ្ងៃត្រង់ ទី​២២ ខែសីហា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​ស្រឡប់ ឃុំ​ស្រឡប់ ស្រុក​ត្បូងឃ្មុំ ពិតជា​សង្វេគ​ដោយ​ត្រូវ​បាន​ឪពុក​ម្តាយ ស្រែក​យំទួញសោក​អាណិតកូន​ជា​ពន់ពេក​។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ដំបូង​ក្មេង​៣​នាក់​ក្នុង​នោះ​មាន ១-​ឈ្មោះ ហាន លី​ហួ​ន អាយុ​៨​ឆ្នាំ ២-​ឈ្មោះ ចិត ចេ​ម អាយុ​១២​ឆ្នាំ ៣-​ឈ្មោះ ឈាង ពន្លក អាយុ​១២​ឆ្នាំ ទាំងអស់​គ្នា​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ បាន​ចេញពីផ្ទះ​ដោយ​មិន​ឲ្យ​ ឪពុក​ម្តាយ​ដឹង​នោះ​ទេ ដើម្បី​មក​ងូតទឹក​លេង​សប្បាយ ។

លោក​វរសេនីយ៍ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ ប្រាប់​បន្ត​ថា ចំពោះ​ទីតាំង​ដែល​ក្មេង​នាំ​គ្នា​ លេង​ស្ថិត​នៅ​ទីតាំង ដែល​ត្រូវ​សាងសង់​សាលាខេត្ត​ត្បូងឃ្មុំ​ថ្មី ក្នុង​ពេល​ដែល​មក​ដល់​កន្លែង​ទឹកក្មេង​ប្រុស​ទី​១ និង​ទី​២ បាន​នាំ​គ្នា​លោត​ចុះ​ទៅ​លេង​នឹក​ស្មាន​តែ​ទឹក​រាក់ តាម​ពិត​ជ្រៅ ក្រោយ​ពី​លោត​មិន​បានឃើញ​ ផុស​មក​វិញ​ទាល់តែ​សោះ ទើប​ក្មេង​ប្រុស​ទី​៣​ដឹង​ថា​ ប្រាកដជា​លង់ទឹក​ហើយ ក៏​ប្រញាប់​រត់​មក​ផ្ទះ​វិញ​ប្រាប់​ចាស់​ៗ​នៅ​ក្នុងភូមិ​ ឲ្យ​នាំ​គ្នា​ទៅ​ជួយ​សង្គ្រោះ​។

តែ​អ្វី​ៗ​បាន​ហួសពេល​ទៅ​ហើយ ដោយ​ចម្ងាយ​ផ្លូវ​ទៅ​វិញ​ទៅ​មក​ជាង​៣០០​ម៉ែត្រ គឺ​ក្មេង​ប្រុស​ទាំង​២​នាក់​នោះ​បាន​ស្លាប់​បាត់​នៅ​ក្នុង​រណ្តៅ​ទឹក​ជម្រៅ​ជាង​២​ម៉ែត្រ​។

ក្រោយ​ពី​ស្រង់​បានជា​បន្តបន្ទាប់​មក ឪពុក​ម្តាយ​បាន​នាំ​គ្នា​ស្រែក​ទ្រហោ​យំទួញសោក​អាណិត​ដល់​កូន​ជា​ខ្លាំង ហើយ​បាន​នាំ​គ្នា​សែង​យក​មក​ផ្ទះ និង​ត្រូវ​បាន​កម្លាំង​នគរបាល​ប៉ុស្ដិ៍​ ទៅ​ពិនិត្យ​សព​ក្មេង​ទាំង​ ២​នាក់​គឺ​ពិតជា​បាន​ស្លាប់ ដោយ​លង់ទឹក​ពិតប្រាកដ​មែន​។

លោក​វរ​សេនី​យ៏​ត្រី ឡុ​ង សា​រិ​ន អធិការរង​នគរបាល​ស្រុក​ត្បូងឃ្មុំ បញ្ជាក់​ថា នា​ពេល​កន្លង​មក​ក្មេង​ទាំង​៣​នាក់​ខាងលើ មិន​ដែល​នាំ​គ្នា​មក​ងូតទឹក​ លេង​នៅ​ត្រង់​ចំណុច​កន្លែង​ដាក់​ប្រព័ន្ធ​លូ​នេះ​ទេ តែ​មក​ដល់​វេលា​ថ្ងៃត្រង់​ទី​២២ ខែសីហា​នេះ ទើប​នាំ​គ្នា​មក​ងូតទឹក​លេង​ក៏​ជា​ ហេតុ​បណ្តាល​ឲ្យ​លង់​ស្លាប់​២​នាក់​តែ​ម្តង​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

គួរឲ្យអាសូរ! ក្មេងប្រុស៤នាក់នាំគ្នាទៅហែលទឹកលេង មានម្នាក់កើតជម្ងឺឆ្កួតជ្រូកលង់ស្លាប់ នៅស្រុកស្វាយចេក

គួរឲ្យអាសូរ! ក្មេងប្រុស៤នាក់នាំគ្នាទៅហែលទឹកលេង មានម្នាក់កើតជម្ងឺឆ្កួតជ្រូកលង់ស្លាប់ នៅស្រុកស្វាយចេក

គួរឲ្យអាសូរ! ក្មេងប្រុស៤នាក់នាំគ្នាទៅហែលទឹកលេង មានម្នាក់កើតជម្ងឺឆ្កួតជ្រូកលង់ស្លាប់ នៅស្រុកស្វាយចេក

គួរឲ្យអាសូរ! ក្មេងប្រុស៤នាក់នាំគ្នាទៅហែលទឹកលេង មានម្នាក់កើតជម្ងឺឆ្កួតជ្រូកលង់ស្លាប់ នៅស្រុកស្វាយចេក