អត្ថប្រយោជន៍​​នៃ​ការ​ទ​ទួល​ទាន​ចេក ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ

ក្នុងក្រសែភ្នែកមនុស្សភាគច្រើន ចេកហាក់ជាអាហារមួយដែលធ្វើឱ្យយើងធាត់។ តែតាមពិតទៅ អ្នកអាចញ៉ាំចេក ៣ ផ្លែក្នុងមួយថ្ងៃដោយមិនចាំបាច់ភ័យខ្លាចថាញ៉ាំវាទៅធ្វើឱ្យឡើងទម្ងន់នោះទេ។ ខាងក្រោមនេះជាអត្ថប្រយោជន៍នៃការទទួលទានផ្លែចេក៖

១. ធ្វើឱ្យមានអារម្មណ៍ល្អ

អត្ថប្រយោជន៍​​នៃ​ការ​ទ​ទួល​ទាន​ចេក ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ

ធ្រីបតូផែន (Tryptophan) ជាសារធាតុម្យ៉ាងដែលមានក្នុងផ្លែចេកនឹងជួយឱ្យអ្នកបានសម្រាក និងធ្វើឱ្យមានអារម្មណ៍ស្រស់ស្រាយដោយសារធាតុនោះនឹងបំលែងទៅជាសារធាតុគីមីម្យ៉ាងដែលធ្វើឱ្យយើងមានអារម្មណ៍ល្អឈ្មោះ សេរ៉ូតូនីន (Serotonin)។

២. គ្រប់គ្រងសម្ពាធឈាម

អត្ថប្រយោជន៍​​នៃ​ការ​ទ​ទួល​ទាន​ចេក ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ

អរគុណដល់ជាតិប៉ូតាស្យូម (Potassium) ដែលមានផ្ទុកក្នុងផ្លែចេកដែលធ្វើឱ្យវាមានប្រសិទ្ធភាពក្នុងការបង្ការបញ្ហាសម្ពាធឈាម។ ញ៉ាំផ្លែចេក ៣ ផ្លែក្នុងមួយថ្ងៃជាការប្រសើរ។

៣. បង្ការការកកឈាម

អត្ថប្រយោជន៍​​នៃ​ការ​ទ​ទួល​ទាន​ចេក ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ

 

តាមការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថា ការទទួលទានផ្លែចេក ៣ ផ្លែក្នុងមួយថ្ងៃអាចកាត់បន្ថយកម្រិតប្រឈមនឹងការកកឈាម ជាពិសេសការកកឈាមក្នុងខួរក្បាល។ នេះក៏ដោយសារតែជាតិប៉ូតាស្យូមដែលមាននៅក្នុងផ្លែចេកដែរ។

៤. បង្ការការខ្វះឈាម

អត្ថប្រយោជន៍​​នៃ​ការ​ទ​ទួល​ទាន​ចេក ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ

ក្នុងផ្លែចេកក៏មានផ្ទុកជាតិដែកផងដែរ។ ជាតិដែកមានតួនាទីយ៉ាងសំខាន់ក្នុងការផលិតអេម៉ូក្លូប៊ីន (Hemoglobin) និងជួយបង្ការការខ្វះឈាមផងដែរ។

៥. បង្ការការទល់លាមក

អត្ថប្រយោជន៍​​នៃ​ការ​ទ​ទួល​ទាន​ចេក ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ

ផ្លែចេកមានផ្ទុកសារធាតុសរសៃជាច្រើន ហើយវាជាការល្អចំពោះអ្នកដែលតែងមានអាការទល់លាមក។ ទទួលទានចេកនឹងជួយសម្រួលបញ្ហាទល់លាមករបស់អ្នកឱ្យបានធូរស្បើយ។

៦. ធ្វើឱ្យឆ្អឹងរឹងមាំ

អត្ថប្រយោជន៍​​នៃ​ការ​ទ​ទួល​ទាន​ចេក ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ

តាមការសិក្សាស្រាវជ្រាវខ្លះបានបង្ហាញថា ជាតិប៉ូតាស្យូមដែលមានក្នុងផ្លែចេកនឹងអាចជួយបង្ការការពុកឆ្អឹងបានផងដែរ៕

ប្រភព ៖ mohameas

 

  • អត្ថប្រយោជន៍​​នៃ​ការ​ទ​ទួល​ទាន​ចេក ៣ ផ្លែ​ក្នុង​មួយ​ថ្ងៃ已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:សុខភាព
Tags: