ជឿ​ឬ​អត់​!​ការ​លេងបៀ​អាចជួយ​អ្នក​ជំងឺស្ត្រូក​ឱ្យ​ស្តារនីតិសម្បទា

ពួកអ្នកវិទ្យាសាស្ត្រកាណាដាបានឱ្យដឹងថា ការលេងល្បែងសន្លឹកបៀងាយៗអាចជួយអ្នកជំងឺស្ត្រូកឱ្យ ស្តារនីតិសម្បទាយ៉ាងមានប្រសិទ្ធភាព ។
ជឿ​ឬ​អត់​!​ការ​លេងបៀ​អាចជួយ​អ្នក​ជំងឺស្ត្រូក​ឱ្យ​ស្តារនីតិសម្បទា
ពួកអ្នកវិទ្យាសាស្ត្របានធ្វើការ ស្រាវជ្រាវលើអ្នកជំងឺ ១៤១នាក់ ទើប ឆ្លងកាត់អាការស្ត្រូក និងឱ្យគេលេង ល្បែងបៀងាយៗប្រមាណ១ម៉ោងក្នុង ១ថ្ងៃ ក្នុងរង្វង់កន្លះខែ ។ លទ្ធផល អ្នកជំងឺទាំងនោះ អាចស្តារនីតិសម្បទា ដូចជាកម្រើកដៃបានយ៉ាងប្រសើរក្រោយ ២-៤ សប្តាហ៍បន្ទាប់ពីនោះ ។

ជំងឺស្ត្រូកកើតឡើងពេលប្រភព ផ្គត់ផ្គង់ឈាមទៅដល់ខួរក្បាលត្រូវផ្អាក ឬស្ទះបង្កជាបាតុភូតដូចជាកន្ត្រាក់សាច់ដុំ មុខ, វៀចមាត់ និងចុះខ្សោយលទ្ធភាព កម្រើករបស់ដៃ។អ្នកជំងឺស្ត្រូកត្រូវឆ្លងកាត់ ពេលវេលាដ៏វែងមួយដើម្បីស្តារសុខភាព ឬត្រូវពិការជាស្តាពរ ។ ដូច្នេះរបក គំហើញខាងលើត្រូវបានចាត់ទុកថា គួរឱ្យលើកទឹកចិត្តព្រោះអាចជួយឱ្យអ្នក ជំងឺជម្នះបាននូវផលវិបាកដោយមិនចំណាយអស់ប្រាក់ច្រើននិងងាយអនុវត្តន៍ ៕

ជឿ​ឬ​អត់​!​ការ​លេងបៀ​អាចជួយ​អ្នក​ជំងឺស្ត្រូក​ឱ្យ​ស្តារនីតិសម្បទា

ប្រភព ៖ rasmeinews

  • ជឿ​ឬ​អត់​!​ការ​លេងបៀ​អាចជួយ​អ្នក​ជំងឺស្ត្រូក​ឱ្យ​ស្តារនីតិសម្បទា已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:សុខភាព
Tags: