ថៃ​ផលិត​ថ្នាំ​ព្យាបាល​មហារីក​ពី​ល្ងខ្មៅ​

ពួកវេជ្ជបណ្ឌិតនៅសកល វិទ្យាល័យឈៀងម៉ៃ នៅប្រទេសថៃ កាលពីពេលថ្មីៗនេះ បានប្រកាសថា សារជាតិចម្រុះ ស៊ីសាមីន (Sesamin) ចម្រាញ់ពីគ្រាប់ល្ងខ្មៅ មានប្រសិទ្ធភាព ទប់ស្កាត់ការរីកចម្រើនរបស់កោសិកា មហារីក ហើយក៏អាចបង្កើតបរិស្ថាន និងការរំញោចអង់ទីគ័រក្នុងសរីរាង្គ ប្រឆាំងករណីនេះ ។

ថៃ​ផលិត​ថ្នាំ​ព្យាបាល​មហារីក​ពី​ល្ងខ្មៅ​

វេជ្ជបណ្ឌិតប្រាជីយ៉ា គុងថាវី លឺត (Prachya Kongthaweelert) សាស្ត្រាចារ្យនៅមជ្ឈមណ្ឌលបច្ចេកទេសជាលិកា និងកោសិកា នៃសកល វិទ្យាល័យឈៀងម៉ៃ បានឱ្យដឹងថា ទោះបីមើលទៅសាមញ្ញបំផុត តែល្ងខ្មៅបែរ ជាមានប្រយោជន៍ ជាពិសេសចំពោះអ្នក ជំងឺមហារីក ។

រួមជាមួយសហសេវិករបស់ ខ្លួន, លោកវេជ្ជបណ្ឌិត បានបង្កើត សារជាតិចម្រាញ់ ស៊ីសាមីន ដែលជា សារជាតិគីមីធម្មជាតិមួយពីគ្រាប់ល្ងខ្មៅ សំដៅប្រើប្រាស់វាដូចជាផ្នែកមួយក្នុង វិធីព្យាបាលមហារីក ។

មុននោះពួកអ្នកស្រាវជ្រាវ នៅពាសពេញពិភពលោកក៏ធ្លាប់ ពិសោធន៍ចំពោះ ស៊ីសាមីន ផងដែរ  ប៉ុន្តែក្រុមស្រាវជ្រាវរបស់បណ្ឌិត ប្រាជីយ៉ា បានបង្កើតជាជំហានលោត ផ្លោះមួយ ពេលចាក់សារជាតិនេះ ផ្ទាល់ទៅក្នុងកោសិកាមហារីកកំពុងធ្វើ សកម្មភាព និងរីកចម្រើនបានអាយុ មួយសប្តាហ៍ ។

ក្រុមអ្នកស្រាវជ្រាវក៏បាន បង្ហាញករណីនារីម្នាក់អាយុ២១ឆ្នាំ កើតជំងឺមហារីកឈាម ។ អ្នកជំងឺត្រូវ បានវិនិច្ឆ័យកើតជំងឺនេះកាលពី២ឆ្នាំមុន និងបានធ្វើការព្យាបាលគីមី ដើម្បីកម្ទេច កោសិកាមហារីក ។ ក្រោយពេលគួប ផ្សំជាមួយការប្រើសារជាតិចម្រាញ់ ស៊ីសាមីន  អ្នកជំងឺមានសុខភាពប្រសើរឡើងលឿនជាង ហើយស្ថានភាពជំងឺ បានធូរស្រាលយ៉ាងច្រើន ។

លោកវេជ្ជបណ្ឌិតបានឱ្យដឹងថា ជាធម្មតាសារជាតិបញ្ចោញពីកោសិកា មហារីកនឹងរំញោចការរីកចម្រើនរបស់ សរសៃឈាមខុសប្រក្រតី ហើយសរសៃ ឈាមថ្មីត្រូវបានបង្កើតឡើងនឹងចិញ្ចឹម ថែទាំ ព្រមទាំងចែកចាយកោសិកា មហារីកទៅពាសពេញរាងកាយ ប៉ុន្តែពេលមានវត្តមានរបស់ស៊ីសាមីនវា ស្រាប់តែពន្យឺតល្បឿនរីកចម្រើនរបស់ កោសិកាឈាមថ្មីធ្វើឱ្យកោសិកាមហារីក មិនត្រូវបានផ្គត់ផ្គង់សារជាតិបំប៉ន ហើយនឹងត្រូវស្វ័យបំផ្លាញ។ ទន្ទឹមនឹង នោះសារធាតុស៊ីសាមីន ក៏អាចជំរុញ ការកកើតរបស់អង់ទីគ័រជួយវាយ ប្រហារទៅលើកោសិកាមហារីក។

ជុំវិញការរកឃើញនេះបច្ចុប្បន្ន លោកវេជ្ជបណ្ឌិត បានដាក់លិខិតចុះ បញ្ជីវិញ្ញាបនបត្រសម្រាប់ការស្រាវជ្រាវ អំពីស៊ីសាមីន ក៏ដូចជាការផលិតស៊ីសា មីន នៅក្នុងប្រទេសថៃ និងបរទេស។

លោកវេជ្ជបណ្ឌិត ក៏ទូន្មាន គ្រប់គ្នាគួរបរិភោគគ្រាប់ល្ងខ្មៅជាប្រចាំ ប៉ុន្តែត្រូវកិន និងចម្អិនឱ្យបានឆ្អិន, ទន្ទឹម នឹងនោះមិនគួរបរិភោគលើសពី៤ ស្លាបព្រាក្នុងមួយថ្ងៃ ដើម្បីបញ្ចៀស បញ្ហាឈឺពោះឬរាករូស ៕

ប្រភព ៖ rasmeinews

  • ថៃ​ផលិត​ថ្នាំ​ព្យាបាល​មហារីក​ពី​ល្ងខ្មៅ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:សុខភាព
Tags: