សេន​ ប៊ុនថេន​ ថា ពេជ្រ​ សីហា​ បើ​ហាត់​ដិត​ដល់​ខ្សែ​ក្រវាត់​នឹង​បាន​ទៅ​គេ

កីឡាករ​ចាស់​វស្សា​ សេន​ ប៉ុនថេន​ ថា​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោ​ជល់​របស់​ទូរទស្សន៍​ PNN​ រដូវ​កាល​នេះ​អាច​នឹង​បាន​ទៅ​លើ​កីឡាករ​ ពេជ្រ​ សីហា​ ប្រសិន​បើ​ហ្វឹកហាត់​ដិតដល់។​

 

  សេន​ ប៊ុនថេន​ ថា ពេជ្រ​ សីហា​ បើ​ហាត់​ដិត​ដល់​ខ្សែ​ក្រវាត់​នឹង​បាន​ទៅ​គេ សេន​ ប៉ុនថេន​

 

កីឡាករ​សាច់​ដុំ​ស្អាត សេន​ ប៉ុនថេន​ បាន​ឲ្យ​ដឹង​ថា​ផ្អែក​តាម​រយៈ​បច្ចេកទេស​វាយ​និង​បទ​ពិសោធន៍​យ៉ាង​ច្រើន​ផង​នោះ​ ពេជ្រ​ សីហា​ អាច​នឹង​មាន​ប្រៀប​ជាង​បេក្ខភាព​កីឡាករ​ដទៃ​ទៀត​បូក​រួម​ទាំង​ ឡុង​ សុវណ្ណឌឿន​ ផង​ដែរ។ ឡុង​ សុវណ្ណឌឿន​ ក៏​ខ្លាំង​ដែរ ដោយ​សមត្ថភាព​គេ​ទាំង​ពីរ​ប្រហាក់​ប្រហែល​គ្នា ប៉ុន្តែ​បើ ពេជ្រ សីហា ​ហាត់​ឱ្យ​ខ្លាំង​នោះ ខ្សែ​ក្រវាត់​ប្រាកដ​ជា​គេច​មិន​ផុត​ពី​ Mike Tyson ​កម្ពុជា​នោះ​ទេ។ «ពេជ្រ​ សីហា​ ល្អ​ជាង​គេ​ហើយ​បើ​គេ​ហាត់​ដិត​ដល់​ខ្សែ​ក្រវាត់​និង​ប្រហែល​បាន​ទៅ​គេ»​ សម្ដី​ កីឡាករ​ សេន​ ប៉ុនថេន។

 

សេន​ ប៊ុនថេន​ ថា ពេជ្រ​ សីហា​ បើ​ហាត់​ដិត​ដល់​ខ្សែ​ក្រវាត់​នឹង​បាន​ទៅ​គេពេជ្រ​ សីហា

 

គិត​មក​ដល់​ថ្ងៃ​អាទិត្យ​ទី២៨​ ខែ​សីហា​ក្នុង​សប្ដាហ៍​នេះ​ការ​ប្រកួត​ជម្រុះ​ដណ្ដើម​ខ្សែ​ក្រវាត់​ភេសជ្ជៈ​គោ​ជល់​ប្រភេទ​ទម្ងន់​​៦៩​ គីឡូ​ របស់​ទូរទស្សន៍​ PNN​ បាន​ឈាន​មក​ដល់​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ហើយ​។​ ជំនួប​ដំបូង​គឺ​ជា​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ ឡុង​ សុវណ្ណឌឿន​នឹង​កីឡាករ​ ឡេះ​ តើត​ ហើយ​កីឡាករ​ ពេជ្រ​ សីហា​នឹង​ សរ​ រាជសីហ៍​ នឹង​ត្រូវ​ប្រកួត​សប្ដាហ៍​បន្ទាប់៕​

 

អត្ថបទ៖ នួន​ ស៊ីណា​​​​​