​អ៊ីតាលី​កាន់​ទុក្ខ​​ជន​រង​គ្រោះ​​​បាត់​បង់​ជីវិត​ជិត​៣០០​នាក់​ ដោយ​សារ​រញ្ជួយ​ដី​

អ៊ីតាលី​​ កំពុង​ប្រារព្ធ​ថ្ងៃ​កាន់​ទុក្ខ​​​​ដល់​មនុស្ស​​​ជិត​៣០០​នាក់​ដែល​បាន​​បាត់​បង់​ជីវិត​ ដោយ​សារ​​គ្រោះ​រញ្ជួយ​ដី​ធំ​មួយ​កើត​ឡើង​​នៅ​តំបន់​​ជួរ​ភ្នំ​​កណ្ដាល​នៃ​ប្រទេស​។ នេះ​បើ​យោង​តាម​​សារព័ត៌មាន​អង់គ្លេស BBC។

 

​អ៊ីតាលី​កាន់​ទុក្ខ​​ជន​រង​គ្រោះ​​​បាត់​បង់​ជីវិត​ជិត​៣០០​នាក់​ ដោយ​សារ​រញ្ជួយ​ដី​

 

គ្រោះ​ធម្មជាតិ​ខាង​លើ​បាន​​វាយ​ប្រហារ​​អ៊ីតាលី​ កាល​ពី​រសៀល​​ថ្ងៃ​ពុធ​កន្លង​ទៅ។ មក​ទល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់​​​​នៅ​ត្រឹម​២៧៨​នាក់ ហើយ​ក្រុម​សង្គ្រោះ​ពុំ​​ទាន់​បាន​​រក​ឃើញ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ណា​ម្នាក់​ឡើយ​ ​​តាំង​ពី​ថ្ងៃ​កើត​ហេតុ​មក។ ទោះ​យ៉ាង​ណា​ អាជ្ញាធរ​​​ថា ពួក​គេ​នឹង​បន្ត​ស្វែង​រក​​​ជន​រង​គ្រោះ​ជា​បន្ត​ទៀត។ ​​​​

 

តាម​ប្រភព​​សារព័ត៌មាន​​ BBC ដដែល​បាន​ឲ្យ​ដឹង​ថា នាយក​រដ្ឋមន្ត្រី​​​អ៊ីតាលី លោក​ Matteo Renzi នឹង​ទៅ​​ចូល​រួម​ពិធី​​បុណ្យ​​​​សព​​ជន​រង​គ្រោះ​​ នៅ​​ទី​ក្រុង​ Arquata ​​ជា​កន្លែង​​ទទួល​រង​ការ​​វាយ​ប្រហារ​ខ្លាំង​ក្លា​ពី​គ្រោះ​ធម្មជាតិ​ខាង​លើ។

 

​អ៊ីតាលី​កាន់​ទុក្ខ​​ជន​រង​គ្រោះ​​​បាត់​បង់​ជីវិត​ជិត​៣០០​នាក់​ ដោយ​សារ​រញ្ជួយ​ដី​

 

រហូត​មក​ដល់​ពេល​នេះ​ រដ្ឋាភិបាល​អ៊ីតាលី​​បាន​ចេញ​​សេចក្ដី​ប្រកាស​អាសន្ន​នៅ​តាម​តំបន់​រង​ឥទ្ធិពល​មួយ​ចំនួន និង​បាន​​ចំណាយ​ថវិកា​ជាង​៥៥​លាន​ដុល្លារ​សម្រាប់​​ការ​​សាង​សង់​តំបន់​រង​ការ​ខូច​ខាត​ឡើង​វិញ៕

 

​អ៊ីតាលី​កាន់​ទុក្ខ​​ជន​រង​គ្រោះ​​​បាត់​បង់​ជីវិត​ជិត​៣០០​នាក់​ ដោយ​សារ​រញ្ជួយ​ដី​

 

ចុចអាន៖  ទន្លេ​​​មួយ​នៅ​រុស្ស៊ី​​ ប្រែ​ជា​ពណ៌​ផ្កា​ឈូក​​​​​​​រៀងរាល់​ខែ​សីហា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ BBC​​​​​
​​