រឿង​ ៖ ការ​ត្រៀម​ខ្លួន​ត្រលប់​ទៅ​ផ្ទះ​របស់​ទាហាន​​ម្នាក់​

និទានអំពីទាហានម្នាក់ដែលត្រៀមនឹងត្រលប់មកផ្ទះវិញបន្ទាប់ពីបញ្ចប់សង្គ្រាម ប៉ុន្តែមុនពេលត្រលប់ទៅផ្ទះ គាត់បានទូរសព្ទទៅកាន់ឪពុកម្ដាយរបស់ខ្លួន ។

កូនប្រុស ៖ ម៉ាក ប៉ា ខ្ញុំជិតត្រលប់ទៅផ្ទះវិញហើយ ប៉ុន្តែខ្ញុំចង់សួរអ្នកទាំង ២ ពីរឿងមួយ, ខ្ញុំមានមិត្តម្នាក់ ហើយខ្ញុំចង់នាំគេទៅរស់នៅជាមួយយើង តើម៉ាកប៉ា យល់ព្រមទេ ?

ពួកគាត់ក៏បានឆ្លើយតបថា ៖ ពួកយើងរីករាយនឹងជួបនឹងគេ

កូនប្រុសក៏បានបន្ត ៖ មានរឿងខ្លះដែលម៉ាកប៉ាត្រូវដឹងពីគេ គេរងការឈឺចាប់ខ្លាំងណាស់ក្នុងពេលធ្វើសង្គ្រាម ដោយសារក្នុងពេលនោះគេបានជាន់ទៅគ្រាប់មីនដែលធ្វើគេ ត្រូវដាច់ដៃម្ខាង និងជើងម្ខាង ហើយគេមិនមានកន្លែងសម្រាប់ទៅនោះទេ។

ឪពុកម្ដាយក៏បានតប ៖ សោកស្ដាយផងកូនប្រុសដែលឭដំណឹងដ៏ក្រៀមក្រំមួយនេះ ពួកយើងអាចរកកន្លែងណាមួយសម្រាប់ឲ្យគេស្នាក់នៅបាន ។

កូនប្រុស ៖ ទេម៉ាកប៉ា កូនចង់ឲ្យគាត់រស់នៅជាមួយពួកយើង
ឪពុក ៖ ប៉ុន្តែកូនប្រុស តើកូនមានដឹងទេ គេជាមនុស្សពិការ បើគេរស់នៅជាមួយយើងគេនឹងក្លាយជាបន្ទុករបស់យើងជាក់ជាមិនខាន កូនគួរតែត្រលប់មកផ្ទះហើយបំភ្លេចគេចោលទៅ។

បន្ទាប់មកបុរសជាទាហានក៏បានបិទទូរសព្ទ។

ពីរបីថ្ងៃក្រោយមក ឪពុកម្ដាយរបស់គាត់ក៏ទទួលបានដំណឹងថាគាត់បានស្លាប់ដោយសារធ្លាក់ពីលើអគារខ្ពស់មួយ បើយោងតាមរបាយការណ៍របស់ប៉ូលិសបានអះអាងថាជនរងគ្រោះពិតជាបានធ្វើអត្តឃាត ដោយមិនពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។

ក្រោយពីទទួលបានដំណឹងនេះពួកគាត់ក៏ប្រញាប់ប្រញាល់ទៅកាន់កន្លែងកើតហេតុទាំងអារម្មណ៍ក្ដុកក្ដួលដើម្បីបញ្ជាក់ថាជនរងគ្រោះគឺពិតជាកូនប្រុសរបស់ខ្លួនមែនឬ ក៏អត់។ ពេលទៅដល់ពួកគេក៏បានឃើញសាកសពដែលអាចចំណាំបានថាគឺជាកូនរបស់ខ្លួនពិតប្រាកដមែនដែលធ្វើឲ្យពួកគាត់មានអារម្មណ៍រន្ធត់ចិត្តជាខ្លាំង ប៉ុន្តែពួកគេកាន់តែរន្ធត់ចិត្តជាងនេះទៅទៀតនៅពេលដែល ឃើញកូនប្រុសរបស់ខ្លួនមានត្រឹមតែជើងម្ខាង និងដៃម្ខាងតែប៉ុណ្ណោះ៕

ប្រែសម្រួល ៖ CAMBOMAG

  • រឿង​ ៖ ការ​ត្រៀម​ខ្លួន​ត្រលប់​ទៅ​ផ្ទះ​របស់​ទាហាន​​ម្នាក់​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: