អ្នកវិទ្យាសាស្រ្ត បានរកឃើញថា ជំងឺធ្លាក់ទឹកចិត្ត បណ្តាលមកពីបញ្ហាពោះវៀន មិនមែនមកពីខួរក្បាលទេ!

ជាក់ស្តែង ប្រសិនបើអ្នកមានជំងឺសួត នោះអ្នកប្រាកដជាមានបញ្ហាសួត ប្រសិនបើអ្នកកើតមុន នោះអ្នកប្រាកដជាមានបញ្ហាស្បែក ប្រសិនបើអ្នកឈឺសន្លាក់រ៉ាំរ៉ៃ នោះប្រាកដជាមកពីបញ្ហាសន្លាក់ ប្រសិនបើអ្នកធាត់ជ្រុល នោះប្រាកដជាមកពីមានបញ្ហារំលាយអាហារ។ ទោះជាយ៉ាងណា គ្រូពេទ្យក៏អាចនិយាយត្រូវ និងនិយាយខុសតំណាលគ្នាដែរ។ ជួនកាល រោគសញ្ញារបស់អ្នក ប្រែជាមានទំនាក់ទំនងនឹងកន្លែងផ្សេង ក៏ថាបាន។

គេតែងតែជឿថា មូលហេតុ ដែលបណ្តាលឲ្យកើត ជំងឺធ្លាក់ចិត្តចិត្ត គឺមកពីប្រព័ន្ធប្រសាទជាចម្បង ឬមកពីមានបញ្ហាណាមួយទាក់ទង នឹងខួរក្បាល។ ប៉ុន្តែផ្ទុយទៅវិញ ការស្រាវជ្រាវថ្មីៗនេះ បានធ្វើការបង្ហាញថា ឫសគល់ដែល នៅពីក្រោយជំងឺធ្លាក់ទឹកចិត្ត អាចទាក់ទងផ្ទាល់ទៅនឹង បាក់តេរី ដែលត្រូវបានរកឃើញ នៅក្នុងពោះវៀន។ 

វេជ្ជបណ្ឌិត និងអ្នកជំនាញខាងផ្នែកអាហាររូបត្ថម្ភ ជាច្រើន ដឹងថា ខួរក្បាល និងពោះវៀន មានទំនាក់ទំនងនឹងគ្នា។ ការស្រាវជ្រាវ បានបង្ហាញថា ពោះវៀនរបស់យើងមាន អារម្មណ៍ជាវិញ្ញាណរបស់វា ដោយផ្ទាល់ដែរ និងត្រូវបានគេហៅថាជា “ប្រព័ន្ធសរសៃប្រសាទបញ្ចូល” (Enteric nervous system)។

នេះបើយោងតាម អ្នកជំនាញខាងផ្នែកអាហាររូបត្ថម្ភ ជនជាតិអង់គ្លេសឈ្មោះ Eve Kalinik បានលើកឡើងថា ៖ «កោសិកាប្រសាទ របស់ខួរក្បាល និងពោះវៀន ត្រូវបានតភ្ជាប់គ្នាដោយផ្ទាល់ តាមរយៈសរសៃប្រសាទ vagus។ ហេតុនេះទើបយើងមានអារម្មណ៍ដូចជា “មានមេអំបៅ ក្នុងពោះ” (ស្រៀវពោះ) នៅពេលដែលប្រឈមមុខ នឹងស្ថានភាពដែលធ្វើឲ្យយើងមានអារម្មណ៍រសាប់រសល់ (ពេលភ័យ ពេលបារម្ភ)» ។

តើបាត់តេរី ដែលមានក្នុងពោះវៀន បណ្តាលឲ្យមានជំងឺធ្លាក់ទឹកចិត្ត បានយ៉ាងដូចម្តេចទៅ?

សព្វថ្ងៃមនុស្សជាច្រើន មានបញ្ហាក្នុងការរំលាយអាហារ រួមមានចាល់ជាតិអាស៊ីត ក្រហាយទ្រូង រលាកពោះវៀន ហើមពោះ ទល់លាមក និងរាគ។ ប៉ុន្តែជំងឺទាំងនេះ មិនត្រឹមតែបង្កបញ្ហា ត្រឹមពោះវៀននោះទេ។ អ្នកជំងឺដែលមានបញ្ហាពោះវៀនធំ ក៏អាចមានបញ្ហារលាកសន្លាក់ និងក្រហាយភ្នែកដែរ។ រីឯអ្នកមានជំងឺថ្លើម ត្រូវព្យាបាលដោយប្រើថ្នាំសម្លាប់បាក់តេរីនៅក្នុងពោះវៀនទៅវិញ។

អ្នកវិទ្យាសាស្រ្ត ក៏បានរកឃើញពីមូលហេតុនៅពីក្រោយជំងឺជាច្រើនដូចជា ជំងឺបាក់ទឹកចិត្ត ជំងឺថប់អារម្មណ៍ ជំងឺផ្ចង់អារម្មណ៍ ជំងឺដែលចូលចិត្តនៅតែឯង និងបញ្ហាជំងឺរបស់កុមារជាច្រើនទៀត ដែលសុទ្ធតែផ្សារភ្ជាប់ជាមួយនឹង ភាពមិនប្រក្រតីរបស់ក្រពះ និងពោះវៀន។ ជំងឺរ៉ាំរ៉ៃមួយចំនួនទៀតរួមមាន ជំងឺធាត់ ជំងឺបេះដូង ជំងឺមហារីក និងជំងឺទឹកនោមផ្អែម និងជំងឺធ្លាក់ទឹកចិត្ត គឺបណ្តាលមកពី បញ្ហារលាក ក្នុងដំណាក់កាលដំបូង។ និយាយឲ្យច្បាស់គឺ បញ្ហារលាកពោះវៀន ជាឫសគល់ជំងឺធ្លាក់ទឹកចិត្ត។ អ្នកជំងឺជាច្រើន បានជាសះស្បើយពី ប្រតិកម្ម ការកើតមុន រលាកសន្លាក់ ឈឺក្បាល ជាពិសេស ជំងឺធ្លាក់ទឹកចិត្ត ដោយសារតែទទួលបានការព្យាបាលពោះវៀន។

ការស្រាវជ្រាវនេះ ពិតជាផ្តល់នូវសក្តានុពល ដល់វិស័យខាងពេទ្យយ៉ាងខ្លាំង និងអាចជាជំហានឆ្ពោះទៅមុខមួយ ក្នុងការព្យាបាល អ្នកដែលមានបញ្ហាធ្លាក់ទឹកចិត្តបាន កាន់តែមានប្រសិទ្ធភាព។ ទោះបីជាការសិក្សាលើ បាត់តេរី នៅអូសបន្លាយពេល បន្តិចមែន ប៉ុន្តែវាក៏ផ្តល់នូវភាពងាយស្រួលជាងមុន ក្នុងការស្វែងរកវិធីព្យាបាលដែរ។

ចំនុចព្យាបាល និងការពារសុខភាពពោះវៀន ដែលជាមូលហេតុនាំឲ្យកើតជំងឺធ្លាក់ទឹកចិត្ត

ខាងក្រោមនេះ ជាអ្វីដែលអ្នកត្រូវធ្វើ ដើម្បីកាត់បន្ថយ និងការពារ “បាក់តេរីមិនល្អ” និងបណ្តុះបាក់តេរី ក្នុងពោះវៀនរបស់អ្នកវិញ ៖ 

• ញ៉ាំអាហារដែលសម្បូរជាតិសរសៃ ៖ អ្នកគួរទទួលទានអាហារ ដែលសម្បូរជាតិសរសៃ និងអាហារដែលគ្មានជាតិគីមី និងជៀសវាងអាហារស្រាប់ៗ ឬអាហារកំប៉ុង ដើម្បីកាត់បន្ថយជាតិហ្គាស ក្នុងពោះវៀន ព្រោះរាល់អាហារកែច្នៃ ផ្តល់ជាតិពុល និងជាតិគីមី ទៅកាន់ប្រព័ន្ធរំលាយអាហារ។ ការសិក្សាមួយក៏បានបញ្ជាក់ថា ការទទួលទានអាហារកែច្នៃ ឬអាហារមានជាតិគីមី អាចបង្កើនហានិភ័យប្រឈមនឹង ជំងឺធ្លាក់ទឹកចិត្តបានដល់ទៅ ៦០%។

• ចៀសវាងទទួលទានជាតិស្ករ ផលិតផលទឹកដោះគោ និងជាតិ Gluten ៖ ស្ករធម្មជាតិ គ្រាប់ធញ្ញជាតិ និងផលិតផលធ្វើពីទឹកដោះគោ គឺល្អសម្រាប់អ្នក។ តែស្ករដែលគេចម្រាញ់ ជាតិ Gluten (មានក្នុង cereal) និងផលិតផលទឹកដោះគោកែច្នៃ អាចបង្កើននូវចំនួនបាត់តេរីមិនល្អ បន្ថយសារជាតិបំប៉ន ធ្វើឲ្យខួរក្បាលខ្វះជីវជាតិ និងអាចបណ្តាលឲ្យខួរក្បាលលែងដំណើរការ។

• ទទួលទានជាតិខ្លាញ់ និងប្រួតេអ៊ីនបន្ថែម ៖ មិនមែនឲ្យតែជាតិខ្លាញ់ គឺមិនល្អសម្រាប់សុខភាពទាំងអស់នោះទេ។ អ្នកស្រាវជ្រាវបានជឿថា សាច់មាន់ គ្រាប់សណ្តែក ស៊ុត ផ្លែប៊ឺ និងខ្លាញ់ត្រី សុទ្ធតែមានឥទ្ធិពលខ្លាំង ជួយដល់ស្ថានភាពខួរក្បាល។ វាជាប្រភពសារធាតុបំប៉នសំខាន់ៗរួមមាន អាស៊ីតអាមីណូ វីតាមីន និងជាតិរ៉ែ ដែលជួយលើកកម្ពស់សារធាតុគីមីក្នុងវិញ្ញាណរបស់ខួរក្បាល។

• ទទួលទានជាតិវីតាមីន D ឲ្យបានច្រើន ៖ វីតាមីន D ជាសារធាតុមិនអាចខ្វះបាន ក្នុងការអភិវឌ្ឍន៍មុខងារ របស់ខួរក្បាល។ កង្វះជាតិវីតាមីន D អាចបណ្តាលឲ្យកើតជំងឺធ្លាក់ទឹកចិត្ត និងបញ្ហាផ្លូវចិត្តផ្សេងទៀត។ គ្រាប់សណ្តែក គ្រាប់ធញ្ញជាតិ នំប៉័ង ទឹកផ្លែឈើ និងទឹកដោះគោស្រស់ សុទ្ធតែសម្បូរទៅដោយសារធាតុវីតាមីន D ច្រើន។

• បើសិនជាអាច កុំប្រើប្រាស់ថ្នាំបំប៉ន ៖ អ្នកគួរទទួលបានអាហាររូបត្ថម្ភ តាមរយៈរបបអាហារដែលមានសុខភាពល្អ មិនមែនតាមរយៈការញ៉ាំថ្នាំគ្រាប់បំប៉នបន្ថែមទេ។ ការទទួលបានសារជាតិបំប៉ន អាចផ្តល់ផលប៉ះពាល់ដល់សុខភាពខួរក្បាលក៏ពិតមែន ប៉ុន្តែអ្នកមិនត្រូវប្រើថ្នាំគ្រាប់បំប៉នទាំងនោះ មកដោះស្រាយឡើយ។

ជាក់ស្តែង អ្នកវិទ្យាសាស្រ្តមួយចំនួន នៅតែធ្វើការពិភាក្សា និងមិនទាន់ច្បាស់នៅឡើយ។ ប៉ុន្តែទោះជាយ៉ាងណាក្តី ប្រសិនបើអ្នក ឬនរណាម្នាក់មានមានបញ្ហាធ្លាក់ទឹកចិត្ត អ្នកអាចអនុវត្តន៍ ដំបូន្មានខាងលើ ព្រមគ្នានឹងការព្យាបាលជាមួយវេជ្ជបណ្ឌិតផងដែរ។ ជំងឺធ្លាក់ទឹកចិត្តនឹង អាចប្រសើរជាងមុន ប្រសិនបើអ្នកផ្លាស់ប្តូររបបអាហារ ទទួលទានឲ្យបានត្រឹមត្រូវ៕ 

ប្រភព៖  | 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

អ្នកវិទ្យាសាស្រ្ត បានរកឃើញថា ជំងឺធ្លាក់ទឹកចិត្ត បណ្តាលមកពីបញ្ហាពោះវៀន មិនមែនមកពីខួរក្បាលទេ!

អ្នកវិទ្យាសាស្រ្ត បានរកឃើញថា ជំងឺធ្លាក់ទឹកចិត្ត បណ្តាលមកពីបញ្ហាពោះវៀន មិនមែនមកពីខួរក្បាលទេ!

អ្នកវិទ្យាសាស្រ្ត បានរកឃើញថា ជំងឺធ្លាក់ទឹកចិត្ត បណ្តាលមកពីបញ្ហាពោះវៀន មិនមែនមកពីខួរក្បាលទេ!