សុខ ពិសី ប្រឹងទាំងឈឺ ប៊ិះនឹង…(មានវីដេអូ)

6 Videos


កាលពីយប់ថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០១៦  នៅលើឆាកប្រគំតន្ត្រីស្រាបៀរអ៊ិចស្ពឺត នៃស្ថានីយទូរទស្សន៍ CTN តារាចម្រៀង សុខ ពិសី ប៊ិះតែនឹងទប់ជំហរមិនជាប់ ដោយសារតែនាងមានបញ្ហាសុខភាព ។ សុខ ពិសី បានប្រាប់ថា នាងមិនសូវបានញ៉ាំបាយទៀងពេលទេ ហើយក៏មិនសូវបានគេងគ្រប់គ្រាន់ដែរនៅប៉ុន្មានថ្ងៃនេះ ព្រោះជាប់រវល់ក្នុងការថតរឿង ដូច្នេះហើយទើបបណ្តាលឱ្យនាងថមថយកម្លាំង ។

សុខ ពិសី ប្រឹងទាំងឈឺ ប៊ិះនឹង…(មានវីដេអូ)

មានប្រិយមិត្តអ្នកគាំទ្រជាច្រើនបានបង្ហាញពីទឹកចិត្តព្រួយបារម្ភចំពោះសុខភាព សុខ ពិសី ព្រោះថាគ្រាដែលឡើងឆាកប្រគំតន្ត្រីស្រាបៀរអ៊ិចស្ពឺតយប់មិញនេះ នាងហាក់បានបង្ហាញឱ្យឃើញពីអាការថមថយកម្លាំងយ៉ាងខ្លាំង ហើយពេលច្រៀងនាងបានភ្លេចបារ៉ូលដោយអន្លើ ។

សុខ ពិសី ប្រឹងទាំងឈឺ ប៊ិះនឹង…(មានវីដេអូ)

ជាមួយនឹងការមើលឃើញពីស្ថានភាពនេះ តារាចម្រៀង សុខ ពិសី ក៏បានថ្លែងប្រាប់មហាជនផងដែរតាមរយៈឆាកប្រគំតន្ត្រីខាងលើថា នាងកំពុងមានបញ្ហាសុខភាពបន្តិចបន្តួត ព្រោះថតរឿងប៉ុន្មានថ្ងៃជាប់គ្នាគ្មានពេលសម្រាក និង ញ៉ាំគ្រប់គ្រាន់ ។

សុខ ពិសី ប្រឹងទាំងឈឺ ប៊ិះនឹង…(មានវីដេអូ)

សុខ ពិសី ក៏បានសរសេរបញ្ជាក់លើទំព័រហ្វេសប៊ុកដែរថា «ខំច្រៀងទាំងបើកភ្នែកមិនចង់រួច ងងុយគេងពេកចង់ភ្លេចបទដែលត្រូវច្រៀងសំណាងណាស់ដែលមានកូនៗ Spsfc និង បណ្ដាអ្នកគាំទ្រផ្ដល់កម្លាំងចិត្ដ ទើបតាំងស្មារតីកុំឱ្យគេងលក់ កោតខ្លួនឯងអាចច្រៀងបាន ថតអត់បានគេងប៉ុន្មានថ្ងៃជាប់គ្នាទល់ភ្លឺរហូតណាមួយអត់ញ៉ាំបាយតាំងពីព្រឹកចេះឈរកាន់មេក្រូជាប់ដែរ»

សុខ ពិសី ប្រឹងទាំងឈឺ ប៊ិះនឹង…(មានវីដេអូ)

ទោះបីជាតារាចម្រៀង សុខ ពិសី មានបញ្ហាសុខភាពបន្តិចបន្តួតក្តី តែនាងនៅតែអាចឡើងច្រៀងកំដរអារម្មណ៍ប្រិយមិត្តអ្នកគាំទ្របានដដែល ដោយនាងបាននិយាយថា ទាំងនេះក៏ដោយសារមានបងប្អូន ប្រិយមិត្តអ្នកគាំទ្រ ជាពិសេសកូនៗ Spsfc ផ្តល់កម្លាំងចិត្ត និង ក្តីស្រឡាញ់ឱ្យនាង ទើបនាងអាចឈរកាន់ក្បាលមេក្រូហ្វូនច្រៀងដោយមិនមានបញ្ហាអ្វីកើតឡើង ៕ សាកល

សុខ ពិសី ប្រឹងទាំងឈឺ ប៊ិះនឹង…(មានវីដេអូ)សុខ ពិសី ប្រឹងទាំងឈឺ ប៊ិះនឹង…(មានវីដេអូ)សុខ ពិសី ប្រឹងទាំងឈឺ ប៊ិះនឹង…(មានវីដេអូ)