គង់ សុជាតិ បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មទឹកដោះគោ !

6 Videos


ស្របពេលផ្ទៃពោះរាងខ្ទាតពេលនេះអ្នកនាងគង់ សុជាតិ បានលេចមុខនៅក្នុងឈុតផ្សព្វផ្សាយ ពាណិជ្ជកម្មទឹកដោះគោសម្រាប់ស្ត្រីមានផ្ទៃពោះ ។ សព្វថ្ងៃអ្នកនាង គង់ សុជាតិ មានផ្ទៃពោះប្រមាណជាង បួនខែដោយកូនក្នុងផ្ទៃជាកូនស្រី ។ ទោះបីជាមានផ្ទៃពោះតែអ្នកនាង គង់ សុជាតិ នៅតែបន្តការងារជាពិធីការិនីដដែល តែសម្រាប់កម្មវិធីមួយចំនួនដែលតម្រូវធ្វើដំនើរទៅឆ្ងាយអ្នកនាងក៏បានច្រានចោលដែរ ។

គង់ សុជាតិ បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មទឹកដោះគោ !

អ្វីដែលកត់សំគាល់ទោះបីមានផ្ទៃពោះតែ គង់ សុជាតិ នៅតែមានទីផ្សារដែលថ្មីៗនេះ អ្នកនាងទើបលេចមុខនៅក្នុងឈុតផ្សាយពាណិជ្ជកម្មទឹកដោះគោមួយសម្រាប់ស្ត្រីមានផ្ទៃពោះ ។ មិនមែនមានតែស្ប៉តពាណិជ្ជកម្មមួយនេះទេអ្នកនាង គង់ សុជាតិ ត្រៀមបង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មជាបន្តបន្ទាប់ទៀតដែលទាក់ទងស្រី្តមានផ្ទៃពោះ ។

គង់ សុជាតិ បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មទឹកដោះគោ !

ក្រោយពីដឹងថាមានផ្ទៃពោះ គង់ សុជាតិ តែងទៅតាមដានសុខភាពជាប្រចាំនៅមន្ទីរពេទ្យមួយ ។ មានការបង្ហើបថាសុខភាពអ្នកនាង និង កូនក្នុងផ្ទៃល្អជាធម្មតា ។

គង់ សុជាតិ បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មទឹកដោះគោ !

ប្រមាណជា ៥ ខែខាងមុខទៀតអ្នកនាង គង់ សុជាតិ និង បានឃើញមុខកូនស្រីដែលជាចំណងស្នេហ៍រវាងនាង និង លោក ជា វិបុល ។ បើតាមអ្នកដែលស្និទ្ធជាមួយគ្រួសារអ្នកនាង គង់ សុជាតិ បានបន្ថែមថាលោក ជា វិបុល ជាស្វាមី តែង ចំណាយពេលថែទាំនិងផ្តល់ជាកំលាំងចិត្តដល់ភរិយាទោះជាមានការងាររវល់ក្នុងសិល្បៈក៏ដោយ៕

ចេនី

គង់ សុជាតិ បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មទឹកដោះគោ !គង់ សុជាតិ បង្ហាញមុខក្នុងស្ប៉តពាណិជ្ជកម្មទឹកដោះគោ !