តណ្ហាឡើងដល់កបុរសវ័យ40ឆ្នាំចាប់ រំលោភយាយអាយុ77ឆ្នាំបានសម្រេច

តណ្ហាឡើងដល់កបុរសវ័យ40ឆ្នាំចាប់ រំលោភយាយអាយុ77ឆ្នាំបានសម្រេច



ខេត្តព្រៃវែង ៖ បុរសវ័យ៤០ឆ្នាំម្នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី២៥ សីហា បន្ទាប់ពីរូបគេធ្វើសកម្មភាពចាប់រំលោភលោកយាយអាយុ៧៧ឆ្នាំម្នាក់ រហូតបានសម្រេចក្នុងខណៈពេលដែលលោកយាយកំពុងអង្គុយជម្រះស្មៅនៅក្នុងចម្ការស្វាយតែម្នាក់ឯង ។

លោកវរសេនីយ៍ទោ ឡុង ប៊ុនធឿន អធិការស្រុកស៊ីធរកណ្តាល បានឱ្យដឹងថា ជនសង្ស័យក្នុងអំពើចាប់រំលោភខាងលើឈ្មោះ គ្រុត ស្រន អាយុ៤០ឆ្នាំ មានទីលំនៅក្នុងភូមិព្រែកចង្ក្រានក្រោម ឃុំព្រែកចង្ក្រាន ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

យោងតាមពាក្យបណ្តឹងរបស់លោកយាយរងគ្រោះក៏ដូចជាចម្លើយសារភាពរបស់ជនសង្ស័យ បានឱ្យដឹងថា នៅវេលាម៉ោង៤និង៣០នាទីល្ងាចថ្ងៃទី២៥ សីហា ក្នុងខណៈពេលដែលលោកយាយ កំពុងអង្គុយជម្រះស្មៅតែម្នាក់ឯងនៅក្នុងចម្ការស្វាយ ឈ្មោះគ្រុត ស្រន បានលបចូលទៅចាប់លោកយាយដោយយកក្រមាចងដៃចងជើង និងញាត់ចូលក្នុងមាត់មិនឱ្យស្រែកបាន រួចធ្វើសកម្មភាពចាប់រំលោភរហូតបានសម្រេច ទើបរត់គេចខ្លួនទៅពួននៅខាងត្បូងភូមិ ។

ចំណែកលោកយាយរងគ្រោះ ពេលជនចាប់រំលោភទៅបាត់ ក៏បានរើរួចពីចំណងរត់ទៅប្តឹងនគរបាលប៉ុស្តិ៍ ឃុំព្រែកចង្ក្រាន ហើយលោកមេប៉ុស្តិ៍បានទាក់ទងសុំកម្លាំងជំនួយពីអធិការស្រុក តាមរកជនល្មើសរហូតចាប់ខ្លួនបាននៅល្ងាចថ្ងៃដដែល។ បុរសឈ្មោះគ្រុត ស្រន មានប្រពន្ធ និងកូន២នាក់ តែមួយរយៈកន្លងមកនេះប្រពន្ធមិនបានរស់នៅជាមួយទេដោយសារឈ្លោះគ្នា ទើប
តណ្ហាឡើងដល់ករហូតហ៊ានប្រព្រឹត្តអំពើថោកទាបដោយគ្មានអៀនខ្មាសបែបនេះ។

ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាង
សំណុំរឿងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តនៅរសៀលថ្ងៃទី២៦សីហា។ ចំណែកលោកយាយរងគ្រោះត្រូវបានក្រុមគ្រួសារនាំទៅសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស៊ីធរកណ្តាល ៕