កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

សូមទស្សនាវីដេអូ ៖

ប្រិយមិត្តប្រហែលជាស្គាល់កំពូលទាហានពិសេសៗរបស់ប្រទេសមហាអំណាចខ្លះៗ ហើយមើលទៅ ដែលមានដូចជា៖ Navy SEAL របស់អាមេរិក SAS របស់អង់គ្លេស FSF របស់បារាំងជាដើម។ ក្រុមទាហានទាំងនេះ ត្រូវបានហ្វឹកហាត់កម្រិតខ្ពស់ មានជំនាញប្រយុទ្ធសាហាវ ចេះជំនាញយោធាគ្រប់ប្រភេទដូចជា៖ បើកយន្តហោះ បើករថក្រោះ ដោះគ្រាប់បែកគ្រប់ប្រភេទ បាញ់កាំភ្លើងគ្រប់ធុនដែលជំនាញនេះ ទាហានធម្មតា៤ទៅ៥នាក់បានអាចធ្វើបាន។

បើនិយាយពីក្រុមភេរវកម្មវិញ ពេលដែលលឺក្រុមទាហានទាំងនេះក៏ខ្លបខ្លាចដែរ។ តោះ!កុំចំណាយពេលច្រើនKqube នឹងពន្យល់ប្រិយមិត្តលម្អិតពីទាហានពិសេសទាំងនេះ។

៨- The Special Services Group, SSG , Pakistan

កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

ជាក្រុមទាហានពិសេសរបស់កងទ័ពប៉ាគីស្ថានហើយក្នុងប្រទេសត្រូវបានគេហៅថា  “Black Storks”

ដោយសារតែក្រុមទាហានមួយនេះជា កងកុម្ម៉ង់ដូមួយដោយឡែក។ មានកំណើតនៅឆ្នាំ ១៩៥៩ក្រុមមួយនេះមានបទពិសោធន៍ធ្វើបេសកកម្មកម្ទេច ក្រុមឧទ្ទាមក្នុងតំបន់មជ្ឈិមបូព៌ា ក្រុមទ័ពបះបោរ ពិសេសក្រុមឧទ្ទាមល្បីតាលីបង់។ កាលខែតុលាឆ្នាំ២០០៩កងកុម្ម៉ង់ដូ SSG មួយក្រុមបានចូលខ្លួនទៅរំដោះចំណាប់ខ្មាំង៣៩នាក់ដែលត្រូវក្រុមឧទ្ទាមតាលីបង់ចាប់បាន។

៧- Spain’s Unidad de Operaciones Especiales ឬហៅថាNaval Special Warfare Force

កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

ជាកងទ័ពពិសេសរបស់ទាហានអេស្ប៉ាញបង្កើតឡើងកាលពីឆ្នាំ ២០០៩ ហើយក្រុមមួយនេះ ត្រូវបានគេចាត់ទុកជាកងកម្លាំងដែលល្អ និងគោរពវិន័យបំផុត។ តាមពិតទៅក្រុមមួយនេះមានប្រភពដំបូងចេញពីក្រុមស្ម័គ្រចិត្ត Amphibious Climbing Company កាលពីឆ្នាំ១៩៥២ ហើយត្រូវបានអាប់ដែតថ្មីដោយយកគំរូចេញពីកងទាហាន SAS របស់អង់គ្លេស ហើយពេលនេះបានក្លាយជាកងកម្លាំងពិសេសសាហាវបំផុតនៅក្នុងពិភពលោក។

៦- Russia’s Alpha Group

កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

គឺជាកងកម្លាំងពិសេសដែលគេស្គាល់ជាទូទៅ ក្នុងពិភពលោក។ ក្រុមជំនាញប្រឆាំងភេរវកម្មដ៏សាហាវមួយនេះត្រូវបានបង្កើតឡើងដោយ KGB ក្នុងឆ្នាំ ១៩៧៤។ ទាហានពិសេសរបស់រុស្សី ធ្លាប់បានរងការរិះគន់ អំឡុងពេលទៅរំដោះចំណាប់ខ្មាំងក្នុងទីក្រុងមូស្គូ ដែលពេលនោះក្រុមមួយនេះ បានបណ្ដាលឲ្យចំណាប់ខ្មាំង១២៩នាក់បានស្លាប់ ដោយសារឥទ្ធិពលហ្គាសដែលពួកគេបានប្រើបំបែកហ្វូងភេរវករ។

៥- France’s National Gendarmerie Intervention Group GIGN

កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

មានកងកម្លាំងប្រឆាំងភេរវកម្មមួយចំនួនប៉ុណ្ណោះ ដែលអាចប្រៀបផ្ទឹមជាមួយក្រុមទាហាន France’s National Gendarmerie Intervention Group, ដែលគេស្គាល់ថា GIGN។ ក្រុមមួយនេះ ពីដំបូងមានត្រឹមតែ២០០នាក់ត្រូវបានហ្វឹកហាត់ជាពិសេស ឲ្យឆ្លើយតបទៅនឹងស្ថានការណ៍រំដោះចំណាប់ខ្មាំង។ រហូតដល់ឆ្នាំ១៩៧៣ ក្រុមទាហានមួយនេះ មានសមាជិកលើសពី៦០០នាក់។ ហើយប្រវត្តិបេសកកម្មដែលគេល្បីជាងគេនោះ គឺការចូលទៅបោសសម្អាតក្រុមឥស្លាមជ្រុលនិយមក្នុងវិហារ អិស្លាមមួយនៅទីក្រុង Mecca កាលឆ្នាំ ១៩៧៩។

៤- Israel’s Sayeret Matkal

កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

គឺជាក្រុមទាហានពិសេស លំដាប់ពិភពលោកមួយទៀត ដែលមានជំនាញបំផុតរបស់អ៊ីស្រាអែល។ គោលបំណងរបស់ក្រុមនេះ គឺប្រមូលផ្ដុំ វាយឆ្មក់ និងស៊ើបការណ៍សម្ងាត់ ហើយជារឿយៗតែងតែចូលប្រតិបត្តិការទល់មុខសត្រូវតែម្ដង។ ពេលបោះជុំរុំហ្វឹកហាត់ ក្រុមមួយនេះ ត្រូវបានឆ្លងកាត់មេរៀនពិបាកបំផុតហើយ កាយសម្បទា និងចិត្តសាស្ត្រសុទ្ធតែខ្លាំង។ មានយុវជនអ៊ីស្រាអែលជាច្រើននាក់បរាជ័យក្នុងការហ្វឹកហាត់។ កាលពីឆ្នាំ២០០៣ អ្នកបើកតាក់ស៊ីសញ្ជាតិអ៊ីស្រាអែល Eliyahu Gurel ត្រូវបានគេចាប់ពង្រាត់ ក្រោយពេលដឹកភ្ញៀវសញ្ជាតិប៉ាឡេស្ទីនបួននាក់ចូលក្រុង  Jerusalem។ ប៉ុន្តែក្រោយមកក្រុមទាហានមួយនេះ បានទៅជួយរំដោះគាត់និងអ្នកដំណើរដោយបានកម្ទេចក្រុមភេរវកម្មនៅនឹងកន្លែង។

៣- The British Special Air Service(SAS)

កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

ជាក្រុមមួយមានជំនាញច្រើនយ៉ាងរួមទាំង រំដោះចំណាប់ខ្មាំង ប្រយុទ្ធក្នុងសមរភូមិ ប្រឆាំងក្រុមភេរវកម្ម និងចេះប្រើប្រាស់អាវុធស្ទើរតែគ្រប់ប្រភេទ។   ក្រុមមួយនេះល្បីខ្លាំងណាស់ ក្នុងការធ្វើសង្គ្រាមនៅអាហ្វហ្គានីស្ថាន អ៊ីរ៉ាក់ ស៊ីរី ISIS និងគ្រប់ក្រុមភេរវកម្មជាច្រើនទៀតក្នុងពិភពលោក។ ក្រុមមួយនេះតែងតែសហការជាមួយក្រុមទាហាន Navy SEAL របស់អាមេរិក។

២- Special Boat Service 

កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

ក្រុមទាហានមួយទៀតរបស់អង់គ្លេសដែលមានសមត្ថភាពស្មើ នឹង Navy SEALS អាមេរិកគឺ Special Boat Service។ ក្រុមមួយនេះមានលក្ខណៈសាហាវ និងត្រូវបានហ្វឹកហាត់តាមស្ថានភាពជាក់ស្ដែងដូចជាក្នុងព្រៃនៅតំបន់ព្រៃរងទឹកភ្លៀងក្នុងប្រទេស Belize ហ្វឹកហាត់វាយប្រយុទ្ធ និងរំដោះខ្លួនចេញពីការស្លាប់ជាដើម ។

១-The US Navy SEALS

កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)

ជាផ្នែកមួយនៃទាហានម៉ារីនអាមេរិក មានជំនាញខ្លាំងណាស់។ ទាហានម្នាក់ចេះតាំងពី មុជទឹកជ្រៅបានយូរ ហែលទឹកបានឆ្ងាយ ចេះបើកកប៉ាល់ចម្បាំង ទូកចម្បាំង យន្តហោះ ឧទ្ធម្ភាគចក្រ និងប្រើប្រាស់អាវុធ ដោះគ្រាប់បែកមីស៊ីលជាដើម។ ក្រុមមួយនេះល្បីល្បាញបំផុតក្នុងពិភពលោក ហើយពេលដែលបេសកកម្មកន្លែងណា គឺខ្ទេចកន្លែងហ្នឹង។ ក្រុមមួយនេះតែងតែទៅធ្វើប្រតិបត្តិការជុំវិញពិភពលោកតាំងពីក្នុងព្រៃ ក្នុងអគារ វាលខ្សាច់ និងគ្រប់ប្រទេសក្នុងពិភពលោក។

ប្រភព ៖ kqube
  • កំពូល​ទាហាន​ពិសេស​ទាំង​៨​ដែល​ល្បី​ថា​សាហាវ​ និង​ខ្លាំង​ជាង​គេ​ក្នុង​ពិភពលោក​(វីដេអូ)已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: