មនុស្ស​រាប់​លាន​នាក់​ ស្ងើច​សរសើរ​បុគ្គលិក​រដ្ឋករ​ទឹក​ លំបាក​ប៉ុណ្ណា​ក៏​ស៊ូទ្រាំ​

បុគ្គលិករដ្ឋាករទឹកម្នាក់ ធ្វើឲ្យអ្នកប្រើប្រាស់បណ្ដាញFacebookចែករំលែករូបភាពរហូតដល់រាប់ម៉ឺន ដោយសារតែការតស៊ូរបស់គាត់ ហួសពីអ្វីដែលមនុស្សដទៃអាចធ្វើបាន ។
មនុស្ស​រាប់​លាន​នាក់​ ស្ងើច​សរសើរ​បុគ្គលិក​រដ្ឋករ​ទឹក​ លំបាក​ប៉ុណ្ណា​ក៏​ស៊ូទ្រាំ​

លោក Jimmie Cox រស់នៅក្នុងទីប្រជុំជន Granbury រដ្ឋ Texas សហរដ្ឋអាមេរិក ត្រូវបានគេថតក្នុងពេលដែលលោកមុជចូលទៅក្នុងរណ្ដៅទឹកល្អក់ ដើម្បីជួសជុលប្រព័ន្ធទឹកដែលមានបញ្ហា នៅមុខផ្ទះរបស់នាង Andrea Adams ដែលជាម្ចាស់រូបថតនេះតែម្ដង ។

មានការចែករំលែករូបភាពនេះរាប់ពាន់នាក់ត្រឹមតែប៉ុន្មាននាទី ក្រោយបង្ហោះលើ Facebook រួមជាមួយនឹងពាក្យដែលបញ្ជាក់ថា ជាបុគ្គលិក ដែលកំពុងជួសជុលបំពង់ទឹកកប់ដីនៅមុខច្រកផ្លូវចេញពីផ្ទះ ។

មិនយូរប៉ុន្មាន មេធាវីមួយរូប បានហៅទូរស័ព្ទមកពីទីក្រុង Atlanta ដោយមេធាវីនោះបញ្ជាក់ថា គាត់ចង់ប្រើប្រាស់ រូបថតរបស់នាង ។ នាង Adams ស្ងើចសរសើរយ៉ាងខ្លាំងចំពោះយុវជនអាយុ ២៣ ឆ្នាំ Jimmie Cox ដែលលះបង់ដើម្បីការងារបម្រើសេវាដល់ពលរដ្ឋ ។
ប្រភព ៖kqube

  • មនុស្ស​រាប់​លាន​នាក់​ ស្ងើច​សរសើរ​បុគ្គលិក​រដ្ឋករ​ទឹក​ លំបាក​ប៉ុណ្ណា​ក៏​ស៊ូទ្រាំ​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: