សង្វេគ​ណាស់!​ ស្នើ​រថយន្ត​មន្ទីរពេទ្យ​មិន​បាន​ ប្ដី​លី​សាកសព​ប្រពន្ធ​ទៅ​វិញ​ផ្ទះ​ចម្ងាយ ​១០​ គីឡូម៉ែត្រ​

សូមទស្សនាវីដេអូ   ៖

វីដេអូមួយ បង្ហាញឲ្យឃើញបុរសអាយុ ៤២ ឆ្នាំម្នាក់ កំពុងលីសាកសពភរិយាដែលរុំនឹងកន្ទេល ធ្វើដំណើលើផ្លូវប្រមាណ ១០ គីឡូម៉ែត្រ ចេញពីមន្ទីរពេទ្យមួយកន្លែងនៅភាគខាងកើតប្រទេស ឥណ្ឌា ត្រឡប់ទៅផ្ទះវិញ ក្រោយពីការស្នើសុំមន្ទីរពេទ្យឲ្យដឹកសាកសពភរិយាទៅផ្ទះមិនទទួលបានលទ្ធផលច្រើនលើកច្រើនសារ ។
សង្វេគ​ណាស់!​ ស្នើ​រថយន្ត​មន្ទីរពេទ្យ​មិន​បាន​ ប្ដី​លី​សាកសព​ប្រពន្ធ​ទៅ​វិញ​ផ្ទះ​ចម្ងាយ ​១០​ គីឡូម៉ែត្រ​

នាង អាម៉ាន ឌី ជាភរិយារបស់លោក ដាណា ម៉ាជី កើតជំងឺរបេង ហើយបានចូលសម្រាកក្នុងមន្ទីរពេទ្យស្រុក កាឡាហានឌី រដ្ឋ អូឌីសា ភាគខាងកើតប្រទេស ឥណ្ឌា ប៉ុន្តែនាងបានស្លាប់កាលពីថ្ងៃពុធ ។

សង្វេគ​ណាស់!​ ស្នើ​រថយន្ត​មន្ទីរពេទ្យ​មិន​បាន​ ប្ដី​លី​សាកសព​ប្រពន្ធ​ទៅ​វិញ​ផ្ទះ​ចម្ងាយ ​១០​ គីឡូម៉ែត្រ​

លោក ម៉ាជី បានសុំឲ្យមន្ទីរពេទ្យជួយនាំយកសាកសពភរិយារបស់ខ្លួនទៅផ្ទះ ដោយរៀបរាប់ថា គាត់ជាមនុស្សក្រីក្រគ្មានប្រាក់ឡើយ ប៉ុន្តែមន្ទីរពេទ្យឆ្លើយបដិសេធមិនផ្ដល់ជំនួយ ទោះជាគាត់ស្នើសុំជាច្រើនលើកច្រើនសារ ។ នៅទីបំផុត ម៉ាជី និងកូនក៏សម្រេចចិត្តយកកន្ទេលរុំសាកសព ហើយលីលើស្មា ធ្វើដំណើរជាមួយនឹងកូនស្រី ត្រឡប់ទៅផ្ទះវិញ នៅចម្ងាយពីពេទ្យ ១០ គីឡូម៉ែត្រ ហើយពួកគេសម្រាកតាមផ្លូវជាញឹកញាប់នៅពេលហត់នឿយ ។

សង្វេគ​ណាស់!​ ស្នើ​រថយន្ត​មន្ទីរពេទ្យ​មិន​បាន​ ប្ដី​លី​សាកសព​ប្រពន្ធ​ទៅ​វិញ​ផ្ទះ​ចម្ងាយ ​១០​ គីឡូម៉ែត្រ​

មនុស្សម្នានៅតាមដងផ្លូវបានដឹងអំពីរឿងនេះ នាំគ្នាចេញមកមើល រហូតដល់អ្នកសារព័ត៌មានបានធ្វើឲ្យដំណឹងនេះទៅដល់មន្ត្រីក្នុងតំបន់ ។ នៅទីបំផុត មន្ត្រីប្រចាំស្រុក កាឡាហានឌី បានបញ្ជាឲ្យរថយន្តសង្គ្រោះមួយគ្រឿង ចេញដំណើរដេញតាមពួកគេ ដើម្បីនាំយកសាកសពទៅផ្ទះ ។

មន្ត្រីក្នុងតំបន់ បានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋានជួយដល់គ្រួសារសព សម្រាប់ការរៀបចំពិធីបុណ្យ ព្រមទាំងស្នើសុំជំនួយពីកាកបាទក្រហម ។  ដោយសារតែរឿងរ៉ាវដូច្នេះ បានកើតឡើងដល់គ្រួសារលោក ដាណា ម៉ាជី ធ្វើឲ្យមន្ត្រីស្រុក កាឡាហានឌី រៀបចំរថយន្តសង្គ្រោះ ៣៧ គ្រឿង ប្រចាំនៅតាមមន្ទីរពេទ្យនានានៅទូទាំងស្រុក កាឡាហានឌី ។

ប្រភព ៖ kqube

  • សង្វេគ​ណាស់!​ ស្នើ​រថយន្ត​មន្ទីរពេទ្យ​មិន​បាន​ ប្ដី​លី​សាកសព​ប្រពន្ធ​ទៅ​វិញ​ផ្ទះ​ចម្ងាយ ​១០​ គីឡូម៉ែត្រ​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: