របាយការណ៍​ស្តី​ពី​គ្រោះ​រញ្ជួយ​នៅ​អ៉ីតា​លី៖ ១០០ឆ្នាំ​ចុង​ក្រោយ អ៉ីតាលី​ រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ចំនួន​៤៧​ដង

(ពិភពលោក)៖ នៅក្នុងគ្រោះរញ្ជួយដីកម្រិត៦,២រ៉ិចទ័រ បានវាយប្រហារប្រទេស អ៉ីតាលី ដែលបណ្តាលឲ្យមនុស្សសរុបប្រមាណចំនួន២៦៧នាក់ស្លាប់ និងជាង៤០០នាក់ផ្សេងទៀតរងរបួស។ ឆ្លៀតឱកាសនេះ យើងសូមបង្ហាញពីរបាយការណ៍ នៃគ្រោះរញ្ជួយដីដែលកើតមានឡើង ក្នុងប្រវត្តិសាស្ត្រប្រទេស អ៊ីតាលី ក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ៖

1. ឆ្នាំ១៩១៧ កម្រិត ៥,៨រ៉ិចទ័រ អ្នកស្លាប់២០នាក់
2. ឆ្នាំ១៩២០ កម្រិត៦,៤ រ៉ិចទ័រ អ្នកស្លាប់១៧១នាក់
3. ឆ្នាំ១៩៣០ កម្រិត៦,៦ រ៉ិចទ័រ អ្នកស្លាប់១៤០៤នាក់ របួស៧០០០នាក់
4. ឆ្នាំ១៩៣០ កម្រិត៥,៩ រ៉ិចទ័រ អ្នកស្លាប់១៨នាក់
5. ឆ្នាំ១៩៣៦ កម្រិត៥,៩ រ៉ិចទ័រ អ្នកស្លាប់១៩នាក់
6. ឆ្នាំ១៩៤៣ កម្រិត៥,៥ រ៉ិចទ័រ អ្នកស្លាប់១៥នាក់
7. ឆ្នាំ១៩៦២ កម្រិត៦,១ រ៉ិចទ័រ អ្នកស្លាប់១៦នាក់
8. ឆ្នាំ១៩៦៨ កម្រិត៥,៥ រ៉ិចទ័រ អ្នកស្លាប់៤០០នាក់ របួស១០០០នាក់
9. ឆ្នាំ១៩៦៩ កម្រិត៤,៧ រ៉ិចទ័រ គ្មានអ្នកស្លាប់
10. ឆ្នាំ១៩៧១ កម្រិត៤,៦ រ៉ិចទ័រ អ្នកស្លាប់២៤នាក់ របួស១៥០នាក់
11. ឆ្នាំ១៩៧១ កម្រិត៥,២ រ៉ិចទ័រ អ្នកស្លាប់២នាក់
12. ឆ្នាំ១៩៧២ កម្រិត៤,៤ រ៉ិចទ័រ គ្មានអ្នកស្លាប់
13. ឆ្នាំ១៩៧២ កម្រិត៤,៩ រ៉ិចទ័រ គ្មានអ្នកស្លាប់
14. ឆ្នាំ១៩៧៦ កម្រិត៦,៥ រ៉ិចទ័រ អ្នក៩៧៨ស្លាប់នាក់ របួស២៤០០នាក់
15. ឆ្នាំ១៩៧៦ កម្រិត៥,៦ រ៉ិចទ័រ អ្នកស្លាប់២នាក់
16. ឆ្នាំ១៩៧៦ កម្រិត៦,០ រ៉ិចទ័រ អ្នកស្លាប់១២នាក់
17. ឆ្នាំ១៩៧៨ កម្រិត៥,០ រ៉ិចទ័រ អ្នកស្លាប់២នាក់
18. ឆ្នាំ១៩៧៨ កម្រិត៥,៧ រ៉ិចទ័រ អ្នកស្លាប់៥នាក់
19. ឆ្នាំ១៩៧៩ កម្រិត៥,៨ រ៉ិចទ័រ អ្នកស្លាប់ ៥នាក់ របួស៥០០០នាក់
20. ឆ្នាំ១៩៨០ កម្រិត ៦,៩ រ៉ិចទ័រ អ្នកស្លាប់៤៩០០នាក់ របួស៨.៩៣៤នាក់
21. ឆ្នាំ១៩៨២ កម្រិត៤,៨ រ៉ិចទ័រ គ្មានអ្នកស្លាប់
22. ឆ្នាំ១៩៨៣ កម្រិត៥,១ រ៉ិចទ័រ គ្មានអ្នកស្លាប់ របួស១០០នាក់
23. ឆ្នាំ១៩៨៤ កម្រិត៥,៧ រ៉ិចទ័រ គ្មានអ្នកស្លាប់ របួសពីរបីនាក់
24. ឆ្នាំ១៩៨៤ កម្រិត៥,៩ រ៉ិចទ័រ អ្នកស្លាប់៣នាក់ របួស១០០នាក់
25. ឆ្នាំ១៩៨៧ កម្រិត៤,៨ រ៉ិចទ័រ អ្នកស្លាប់១ នាក់
26. ឆ្នាំ១៩៨៧ កម្រិត៥,១ រ៉ិចទ័រ គ្មានអ្នកស្លាប់
27. ឆ្នាំ១៩៩០ កម្រិត៥,៨ រ៉ិចទ័រ អ្នកស្លាប់២នាក់
28. ឆ្នាំ១៩៩០ កម្រិត៥,៦ រ៉ិចទ័រ អ្នកស្លាប់១៩នាក់ របួស២០០នាក់
29. ឆ្នាំ១៩៩១ កម្រិត៥,១ រ៉ិចទ័រ គ្មានអ្នកស្លាប់
30. ឆ្នាំ១៩៩៧ កម្រិត៤,៤ រ៉ិចទ័រ គ្មានអ្នកស្លាប់
31. ឆ្នាំ១៩៩៧ កម្រិត៥,៧ រ៉ិចទ័រ អ្នកស្លាប់២នាក់
32. ឆ្នាំ១៩៩៧ កម្រិត៦,១ រ៉ិចទ័រ អ្នកស្លាប់៩នាក់
33. ឆ្នាំ១៩៩៨ កម្រិត៥,៦ រ៉ិចទ័រ អ្នកស្លាប់២នាក់ របួស១២នាក់
34. ឆ្នាំ២០០០ កម្រិត៤,៩ រ៉ិចទ័រ គ្មានអ្នកស្លាប់
35. ឆ្នាំ២០០១ កម្រិត៤,៧ រ៉ិចទ័រ អ្នកស្លាប់៣នាក់
36. ឆ្នាំ២០០១ កម្រិត៤,៦ រ៉ិចទ័រ គ្មានអ្នកស្លាប់
37. ឆ្នាំ២០០២ កម្រិត៦,០ រ៉ិចទ័រ អ្នកស្លាប់២នាក់ របួស២០នាក់
38. ឆ្នាំ២០០២ កម្រិត ៥,៩រ៉ិចទ័រ អ្នកស្លាប់៣០ នាក់
39. ឆ្នាំ២០០២ កម្រិត៥,៨ រ៉ិចទ័រ គ្មានអ្នកស្លាប់ អ្នករបួស៣នាក់
40. ឆ្នាំ២០០៣ កម្រិត៤,៧ រ៉ិចទ័រ គ្មានស្លាប់នាក់
41. ឆ្នាំ២០០៣ កម្រិត៥,០ រ៉ិចទ័រ គ្មានស្លាប់នាក់
42. ឆ្នាំ២០០៤ កម្រិត៥,១ រ៉ិចទ័រ គ្មានអ្នកស្លាប់ របួស៩នាក់
43. ឆ្នាំ២០០៩ កម្រិត ៦,៣ រ៉ិចទ័រ អ្នកស្លាប់៣០៨នាក់ របួស១៥០០នាក់
44. ឆ្នាំ២០១២ កម្រិត៦,១ រ៉ិចទ័រ អ្នកស្លាប់៧នាក់ របួស៥០នាក់
45. ឆ្នាំ២០១២ កម្រិត៥,៨ រ៉ិចទ័រ អ្នកស្លាប់២០នាក់ របួស៥០នាក់
46. ឆ្នាំ២០១៦ កម្រិត៦,២ រ៉ិចទ័រ អ្នកស្លាប់២៥០នាក់របួសជាង៣៦៨នាក់
47. ឆ្នាំ២០១៦ កម្រិត៥,៥ រ៉ិចទ័រ អ្នកស្លាប់ និងរបួសមិនទាន់ទទួលបាន។

សរុបជារួមក្នុងរយៈពេល១០០ឆ្នាំចុងក្រោយនេះ គិតចាប់ពីឆ្នាំ១៩១៧ មកទល់ឆ្នាំ២០១៦នេះ គ្រោះរញ្ជួយដីបានកើតឡើងចំនួន៤៧ដង ក្នុងករណីខ្លះគ្រោះរញ្ជួយដីកើតឡើងរហូតដល់៣ដងក្នុងមួយឆ្នាំក៏មាន។ សូមជម្រាបថា ក្នុងរយៈពេលមួយសតវត្សរ៍ចុងក្រោយនេះ គ្រោះរញ្ជួយដីបានបណ្តាលឲ្យមនុស្ស ៨៦៥០នាក់ស្លាប់ និង៣០,៥២៣នាក់ផ្សេងទៀតរបួស។

គួររលឹកផងដែរ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ១៩០៨កន្លងទៅនេះ គ្រោះរញ្ជួយដីកម្រិត៧,១រ៉ិចទ័រ បានវាយប្រហារប្រទេស អ៊ីតាលី ដែលបណ្តាល ឲ្យមនុស្សរហូតដល់ជាង២០ម៉ឺននាក់ស្លាប់បាត់បង់ជីវិត ដែលនេះជាគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរបំផុត ក្នុងប្រវត្តិសាស្ត្រប្រទេស អ៊ីតាលី និងពិភពលោកទាំងមូល៕

របាយការណ៍​ស្តី​ពី​គ្រោះ​រញ្ជួយ​នៅ​អ៉ីតា​លី៖ ១០០ឆ្នាំ​ចុង​ក្រោយ អ៉ីតាលី​ រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ចំនួន​៤៧​ដង

របាយការណ៍​ស្តី​ពី​គ្រោះ​រញ្ជួយ​នៅ​អ៉ីតា​លី៖ ១០០ឆ្នាំ​ចុង​ក្រោយ អ៉ីតាលី​ រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ចំនួន​៤៧​ដង

របាយការណ៍​ស្តី​ពី​គ្រោះ​រញ្ជួយ​នៅ​អ៉ីតា​លី៖ ១០០ឆ្នាំ​ចុង​ក្រោយ អ៉ីតាលី​ រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ចំនួន​៤៧​ដង

ប្រភព ៖ khmertalking

  • របាយការណ៍​ស្តី​ពី​គ្រោះ​រញ្ជួយ​នៅ​អ៉ីតា​លី៖ ១០០ឆ្នាំ​ចុង​ក្រោយ អ៉ីតាលី​ រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ចំនួន​៤៧​ដង已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: