កក្រើកនៅហុងកុងតួភាពយន្ត ឆឺន ហាវមីន «កោររោម» ឲ្យភរិយា

ជារឿងដែលកំពុងពុះកញ្ជ្រោលនៅលើអនឡាញ ដែលតារាភាពយន្តហុងកុង ឆឺន ហាវមីន ក្រោយពីបានបង្ហោះរូបភាពកំពុង «កោររោម (មមីស)» ឱ្យភរិយាដែលជាតារាម៉ូដែល ចៀង លីហ្សា ដែលកំពុងមានផ្ទៃពោះ ហាក់មិនមានភាពខ្មាស់អៀនបន្តិចណាសោះ ត្រង់នេះហើយដែលសង្គមអនឡាញទូទៅនាំគ្នាភ្ញាក់ផ្អើលគ្រប់គ្នា ។ តើលោក ឆឺន សម្តែងបែបនេះដើម្បីឱ្យរូបគេកាន់តែល្បី ឬ គ្រាន់តែធ្វើឱ្យសង្គមអនឡាញហុងកុងប្លែកភ្នែក ។

ឆឺន ហាវមីន ជាតារាភាពយន្តចិនហុងកុង បានសាងស្នាដៃជាច្រើន និង ល្បីសុសសាយសម្បើមណាស់ ដូចជារឿង «សម្បថនាគ» ឆ្នាំ ១៩៩៧, រឿង «សៃអ៊ីវ ភាគ ២» ឆ្នាំ ១៩៩៨ និង រឿង «មហិទ្ធិប្ញទ្ធិអាទិទេពនិនចា» ឆ្នាំ ២០០១ ជាដើម ៕ ប្រែសម្រួល ៖ សូរ្យសែង (Khoasod)

ប្រភព៖ មតិ


Related Posts