​នាងអើយនាង! ព្រោះតែ​ចង់កែសុដន់​

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ខ្ទើយ​ម្នាក់​ត្រូវ​ចាប់ខ្លួន បន្ទាប់​ពី​ធ្វើ​សកម្មភាព​លួច​ខ្សែ​.​ក និង​លុយ​ពី​ក្នុង​បន្ទប់​ភ្ញៀវ ហើយ​គេចខ្លួន​ទៅ​ប្រទេស​ថៃ លុះ​ត្រឡប់​មក​វិញក៏​ត្រូវ​សមត្ថកិច្ច​ចាប់​បាន កាលពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ចូល​ថ្ងៃ​ទី​២៦ សីហា ២០១៦ ខណៈ​ពេល​កំពុង​តែ​ដើរ​ទាក់​ភ្ញៀវ​ទេសចរ​នៅ​ម្តុំ Pubstreet ។

ជនសង្ស័យ​ខាងលើ​ឈ្មោះ​សុខ សីហា អាយុ​១៨​ឆ្នាំ ជា​ភេទ​ទី​៣ មាន​ទីលំនៅ​ក្នុងភូមិ​ទ្រាំង សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ។ ពេល ឃាត់ខ្លួន​នោះ ត្រូវ​កម្លាំង​ដកហូត​លុយ​ដុល្លារ​ចំនួន​២៦៥​ដុល្លារ​, លុយ​បាត​៨០០០ និង​បន្តោង​ព្រះ​ចំនួន​២​ផង​ដែរ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​ជនសង្ស័យ​ថា រូបគេ​ធ្វើ​បែប​នេះ គឺ​មក​ពី​ចង់បាន​លុយ​ទៅ​កែ​សុដន់​ឱ្យ​ធំ និង​មាន​លុយ​ចាយ ។  ប្រភព​បន្ត​ថា កាលពី​ថ្ងៃ​ទី​០៤ សីហា កន្លង​ទៅ មាន​ភ្ញៀវ​ជនជាតិ​បារាំង​ម្នាក់ បាន​ហៅ​ខ្លួន​ទៅ​ដេក​ជាមួយ ប៉ុន្តែ​ភ្ញៀវ​នោះ​មិន​បាន​ដេក​ទេ ហើយ​ឱ្យ​លុយ​៥​ដុល្លារ ។ បន្ទាប់​មក ខ្លួន​ចេញ​ដើរ​កាត់​បន្ទប់​មួយទៀត ក៏​ឃើញ​បុរស​ម្នាក់​ដេក​ចំហរទ្វារ ខ្លួន​ក៏​ចូល​ទៅ​ដោះ​ខ្សែ​.​ក​មាស​ទម្ងន់​៥​តម្លឹង និង​បន្តោង​ព្រះ​៣​អង្គ​ដែល​ដាក់​លើ​តុ ហើយ​គេចខ្លួន​ទៅ​ប្រទេស​ថៃ ដោយ​យក​ទៅ​លក់​បាន​តម្លៃ​៥៨០០០​បាត ។