តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

6 Videos


នៅពេលនេះ«ប្រជាប្រិយ»សូមលើកយកតារាស្រីបីដួងដែលត្រៀមសម្រាលកូនដំណាលគ្នា នៅក្នុងខែកញ្ញាខាងមុខនេះ ក្នុងចំណោមតារាស្រីទាំងបីដួងនេះមានតារាពីរដួង ទើបតែសម្រាលកូនជាលើកដំបូងនិងតារាមួយដួងទៀត សម្រាលកូនជាលើកទី ២ ។

** ភិន សុដាលីស

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

ថ្វីត្បិតតែ ភិន សុដាលីស មិនមានស្វាមីនៅក្បែរខ្លួនក្តី តែនាងបានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីសម្រាលកូនស្រីជាទីស្រលាញ់របស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ ។ នៅខ្វះតែប៉ុន្មានសប្តាហ៍ទៀតនៅក្នុងខែកញ្ញាខាងមុខនេះ គឺដល់ថ្ងៃដែលនាងសម្រាលកូនហើយមើលទៅសុខភាពរបស់ ភិន សុដាលីស នៅល្អជាធម្មតា ជាពិសេសនាងនៅតែចេញធ្វើការងារ និង រកប្រាក់ចំណូលដូចមុនដដែល ។

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

ភិន សុដាលីស ពិតជារំភើបចិត្តខ្លាំងណាស់ ដែលបានធ្វើជាម្តាយគេនាងពិតជាចង់ឃើញមុខកូនស្រីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ។

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

ភិន សុដាលីស បានដាក់ឈ្មោះកូននៅក្នុងផ្ទៃរបស់ខ្លួនថា Katherina នាងមានគម្រោងនឹងសម្រាលកូនស្រីនៅក្នុងស្រុកខ្មែរនៅក្នុងមន្ទើរពេទ្យឯកជនមួយ ប៉ុន្តែនាងពុំទាន់ប្រាប់ថា នឹងសម្រាលនៅក្នុងមន្ទើរពេទ្យណាមួយឲ្យពិតប្រាកដនៅឡើយទេ ។

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

** គឹម លីហ្សា

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

បច្ចុប្បន្ន គឹម លីហ្សា កំពុងរស់នៅក្នុងប្រទេសអូស្ត្រាលីជាមួយស្វាមីយ៉ាងមានសេចក្តីសុខ ស្វាមីរបស់នាងបានផ្តល់ភាពកក់ក្តៅយ៉ាងខ្លាំងដល់នាង ដោយមិនឲ្យនាងប្រកបការងារអ្វីទាំងអស់ ។ នៅសល់តែប៉ុន្មានសប្តាហ៍ទៀតក្នុងខែកញ្ញា នាងក៏ត្រៀមនឹងសម្រាលកូនប្រុសដំបូងជាទីស្រលាញ់របស់ខ្លូនដែរ ។

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

បន្ទាប់ពីមានទម្ងន់កូនក្នុងផ្ទៃ គឹម លីហ្សា មានសុខភាពមិនសូវល្អប៉ុន្មានទេ ព្រោះកូនធ្វើទុក្ខខ្លាំងពេក ប៉ុន្តែក្រោយពីការថែរក្សាសុខភាពយ៉ាងយកចិត្តទុកដាក់មក នាងមានសុខភាពល្អជាធម្មតាឡើងវិញនាងពិតជាចង់ឃើញមុខកូនប្រុសបណ្តូលចិត្តរបស់នាងក្នុងពេលឆាប់ៗនេះខ្លាំងណាស់ ។

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

គឹម លីហ្សា បានដាក់ឈ្មោះកូនប្រុសរបស់ខ្លួនថា Nicolas ស្របពេលដែលត្រៀមខ្លួនសម្រាលកូន គឹម លីហ្សា បានដើរទិញឥវ៉ាន់ជាច្រើនទុកសម្រាប់កូនប្រុសជាទីស្រឡាញ់ដែលនឹងផ្តល់កំណើតក្នុងពេលឆាប់ៗខាងមុខនេះ ។

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

** អឿន ល័ក្ខលីតា

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

អឿន ល័ក្ខលីតា បានបោះបង់អាជីពសិល្បៈចោលដើម្បីសង្ងំរស់នៅក្នុងជីវភាពគ្រួសារមួយយ៉ាងសាមញ្ញបំផុត ទោះបីជានាងមិនទាន់ប្រកាសជាផ្លូវការថា បានរៀបការស្របច្បាប់ក្តីមកទល់ពេលនេះកូនប្រុសច្បងរបស់នាងមានវ័យជិតបីឆ្នាំហើយ ចំណែកកូនទីពីរនៅក្នុងផ្ទៃរបស់នាងវិញ គឺជាកូនស្រីដែលត្រៀមនឹងសម្រាលនៅ ៤ សប្តាហ៍ខាងមុខនេះគឺនៅក្នុងខែកញ្ញា ។

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

អឿន ល័ក្ខលីតា ពិតជាចង់ឃើញមុខកូនស្រីរបស់ខ្លួនក្នុងពេលឆាប់ៗនេះ ។ ទោះបីជាជិតដល់ថ្ងៃសម្រាលកូនក្តី អឿន ល័ក្ខលីតា នៅតែបន្តធ្វើការងារនៅក្នុងក្រុមហ៊ុនដូចមុនដដែល ។

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?

អឿន ល័ក្ខលីតា នៅពុំទាន់ដាក់ឈ្មោះកូននៅក្នុងផ្ទៃរបស់ខ្លួននៅឡើយទេ ហើយនាងក៏មិនមានបំណងនឹងចេញទៅសម្រាលកូននៅក្រៅប្រទេសដែរ នាងគ្រោងនឹងសម្រាលកូននៅក្នុងស្រុកខ្មែរយើង គឺនៅក្នុងមន្ទើរពេទ្យឯកជនដ៏ធំមួយ ៕

អាលីណា

តើតារាស្រីណាខ្លះ ដែលត្រៀមសម្រាលកូននៅក្នុងខែកញ្ញា ?