សុខ សោម៉ាវត្តី សង្ឃឹមលើរឿងថ្មី

6 Videos


វត្តមានថ្មីរបស់ សុខ សោម៉ាវត្តី នៅក្នុងរឿង « ៣០ ថ្ងៃ » ដែលត្រៀមនឹងដាក់បញ្ចាំងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ អាចនឹងធ្វើឲ្យប្រជាប្រិយភាពរបស់នាងផ្ទុះខ្លាំងឡើងវិញ បន្ទាប់ពីស្ងប់ស្ងាត់មួយរយៈមកនោះ ។

សុខ សោម៉ាវត្តី សង្ឃឹមលើរឿងថ្មី

រាល់ស្នាដៃសម្តែងរបស់ សុខ សោម៉ាវត្តី តែងតែទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជន ពីព្រោះនាងជាតារាស្រីមួយរូបដែលពូកែសម្តែង មិនថាតួអង្គបែបណានោះទេគឺនាងសម្តែងបានល្អទាំងអស់ ។

សុខ សោម៉ាវត្តី សង្ឃឹមលើរឿងថ្មី

សុខ សោម៉ាវត្តី សង្ឃឹមថា តាមរយៈរឿង « ៣០ ថ្ងៃ» ដែលត្រៀមនឹងដាក់បញ្ចាំងនៅថ្ងៃទី ៣១ ខែសីហា នេះ នឹងមានការចាប់អារម្មណ៍ច្រើនមិនចាញ់ស្នាដៃមុនៗរបស់នាងឡើយ ។ ទស្សនិកជនជាច្រើន កំពុងទន្ទឹងរងចាំមើលវត្តមានថ្មីរបស់ សុខ សោម៉ាវត្តី នៅក្នុងរឿង «៣០ ថ្ងៃ» របស់ផលិតកម្មមហាហង្ស ថាតើការសម្តែងរបស់នាងនៅក្នុងរឿងនេះល្អដល់កម្រិតណា ? ក្រៅពីមមាញឹកនៅក្នុងការងារថតរឿង សុខ សោម៉ាវត្តី ក៏មមាញឹកច្រើននៅក្នុងអាជីពជាពិធីការិនីនៅក្នុងស្ថានីយ៍ទូរទស្សន៍បាយ័ន ។

សុខ សោម៉ាវត្តី សង្ឃឹមលើរឿងថ្មី

ថ្មីៗនេះនាងក៏មានវត្តមាននៅក្នុងខ្សែភាពយន្តខ្នាតធំមួយ ដែលមានចំណងជើងថា «ទឹកចិត្តម្តាយសម័យថ្មី» ដោយនាងមានការរំភើបចិត្តយ៉ាងខ្លាំង ដែលមានឱកាសបានសម្តែងជាមួយអ្នកស្រី អម្ពរ ទេវី ដែលជានិមិ្មតរូបក្នុងដួងចិត្តរបស់នាងតាំងពីកុមារភាពមកម្ល៉េះ ៕ អាលីណា

សុខ សោម៉ាវត្តី សង្ឃឹមលើរឿងថ្មីសុខ សោម៉ាវត្តី សង្ឃឹមលើរឿងថ្មីសុខ សោម៉ាវត្តី សង្ឃឹមលើរឿងថ្មី