អ្នក​នយោ​បាយ​ម្នាក់ ត្រូវ​​ប្តឹង​​ពី​​បទ​​លេង​​ហ្គេម Pokemon Go អំឡុង​ពេល​ប្រជុំ​បន្ទាន់

(ន័រវេស)៖ អ្នកនយោបាយម្នាក់នៅប្រទេសន័រវេស មកពីគណបក្សសេរីភាពបានរងការរិះគន់យ៉ាងខ្លាំងពីអ្នករួមការងារ បន្ទាប់ពីនាងជក់លេងហ្គេម Pokemon Go អំឡុងពេលចូលរួមកិច្ចប្រជុំសភា។

អ្នក​នយោ​បាយ​ម្នាក់ ត្រូវ​​ប្តឹង​​ពី​​បទ​​លេង​​ហ្គេម Pokemon Go អំឡុង​ពេល​ប្រជុំ​បន្ទាន់

នាង Trine Skei Grande គឺជាសមាជិកសភា និងជាមេដឹកនាំ Venstre គណបក្សសេរីភាពត្រូវចាប់បាន ថានាងរវល់ជក់លេងហ្គេម Pokemon Go តាមស្មាតហ្វូនដែលជាហ្គេមមួយកំពុងពេញនិយមសម្រាប់មនុស្សពេញវ័យនិងក្មេងៗមួយចំនួនជក់លេងយ៉ាងខ្លាំងប៉ុន្តែស្ថិតក្នុងពេលប្រជុំរបស់គណៈកម្មាធិការកិច្ចការបរទេសនិងការពារជាតិនោះបែរជាស្ត្រីអ្នកនយោបាយដែលជាសមាជិកសភារូបនេះមិនខ្វល់គិតតែពីលេងហ្គេមទៅវិញ។ Halvar Ronneberg។

មេដឹកនាំក្រុមនៃគណបក្ស Progress ចាត់ទុកថា ការលេងហ្គេម Pokemon Go ក្នុងពេលប្រជុំបន្ទាន់បែបនេះជាទង្វើមួយខ្វះការគោរពយ៉ាងខ្លាំងដល់ម្ចាស់ឆ្នោត ចំណែក Grande និយាយថា នាងឈប់លេងវាហើយបន្ទាប់ពីមានការប្តឹងពីសមាជិកដែលចូលរួមកិច្ចប្រជុំតែនាងនៅការពារខ្លួនថាទោះជាលេងហ្គេម ក្តីក៏មិនបញ្ជាក់ថានាងខ្វះការគោរពដែរនោះទេ។

នាយករដ្ឋមន្ត្រីន័រវេស Ema Solberg ក៏ជាអ្នកគាំទ្រ Pokemon Go ដែរដោយប្រាប់អ្នកកាសែត កាលពីសប្តាហ៍មុនថា នាងលេងហ្គេមនេះដល់ level 14 ហើយ។

ប្រភព ៖ khmertalking

  • អ្នក​នយោ​បាយ​ម្នាក់ ត្រូវ​​ប្តឹង​​ពី​​បទ​​លេង​​ហ្គេម Pokemon Go អំឡុង​ពេល​ប្រជុំ​បន្ទាន់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: