បើសង្គ្រាមបរមាណូកើតឡើងតើការបញ្ជាវាយប្រហារបរមាណូរបស់អាមេរិក ចិននិងរុស្ស៊ីមួយណាលឿនជាង

បើសង្គ្រាមបរមាណូកើតឡើងតើការបញ្ជាវាយប្រហារបរមាណូរបស់អាមេរិក ចិននិងរុស្ស៊ីមួយណាលឿនជាង

ក្នុងពេលដែលប្រទេសចិននិងរុស្ស៊ីបាន ត្រៀមលក្ខណៈធ្វើសង្គ្រាមបរមាណូជាមួយ អាមេរិកនោះ ចិនបានស្នើឲ្យពលរដ្ឋរបស់ខ្លួនត្រៀមខ្លួនក្នុងការធ្វើសង្គ្រាមបរមាណូ ចំណែករុស្ស៊ីវិញបានសាងសង់លេណដ្ឋាន សម្រាប់រក្សាជីវិតពេលមានសង្គ្រាមបរមាណូកើតឡើង។ ទាំងនោះហើយទើបមានសំណួរជាច្រើនបានចោទសួរថា បើមាន សង្គ្រាមបរមាណូមែននោះ តើប្រទេសណានឹងបើកការវាយប្រហារលឿនបំផុត?
បើនិយាយពីការបញ្ជាវាយប្រហារដោយ គ្រាប់បែកបរមាណូលឿនជាងគេបំផុតនោះ គឺចិននិងរុស្ស៊ីមិនអាចយកឈ្នះអាមេរិកបាន ឡើយ ដោយចិននិងរុស្ស៊ីត្រូវបញ្ជាតៗគ្នា គឺត្រូវចំណាយពេលយូរទៀត។
ចំណែកអាមេរិកវិញការបញ្ជាវាយប្រហារ ដោយគ្រាប់បែកបរមាណូគឺនៅជាប់ប្រធានាធិបតីជានិច្ច ទោះនៅកន្លែងណាក៏មេដឹក នាំអាមេរិកមានបញ្ជាវាយប្រហារដោយគ្រាប់បែកបរមាណូបានដែរ សូម្បីតែនៅ លើយន្តហោះ។
អ្នកដឹងទេ វ៉ាលីស្បែកពណ៌ខ្មៅដ៏អាថ៌ កំបាំងបានដើរតាមប្រធានាធិបតីអាមេរិកនៅគ្រប់ទិសទីជុំវិញពិភពលោក ហើយវ៉ាលី នោះជាកុងតាក់បញ្ជាគ្រាប់បែកបរមាណូដែលអាចបញ្ជាបានពីគ្រប់ទិសទីនៅជុំវិញពិភពលោក។
«មិនត្រូវទុកឲ្យគាត់ដាក់ដៃលើកុងតាក់នោះទេ» ទាំងនោះជាការប្រកាសរបស់បេក្ខ ភាពប្រធានាធិបតីអាមេរិកមកពីគណបក្ស ប្រជាធិបតេយ្យលោកស្រី ហ៊ីលឡារី គ្លីន តុន។ ចំណែកមហាសេដ្ឋី ដូណាល់ ត្រាំ វិញបញ្ជាក់ថា «ខ្ញុំជាមនុស្សចុងក្រោយ ដែលប្រើប្រាស់គ្រាប់បែកបរមាណូ»។
រឿងរ៉ាវស្តីពីឃ្លាំងអាវុធប្រល័យលោក ដែលអាចសម្លាប់មនុស្សយ៉ាងតិច២ពាន់លាននាក់ក៏ដូចជាសិទ្ធិក្នុងការបញ្ជាគ្រាប់បែកបរមាណូនោះស្ថិតក្នុងដៃប្រធានាធិបតី ជាប្រធានបទក្តៅក្នុងការពិភាក្សានៅទូទាំង អាមេរិក។
លេខសម្ងាត់កុងតាក់បញ្ជាគ្រាប់បែក បរមាណូស្ថិតក្នុងវ៉ាលីពណ៌ខ្មៅផលិតពី អាលុយមីញ៉ូមស្រោបស្បែកមានទម្ងន់ ២០គីឡូក្រាម។ ប្រធានាធិបតីអាមេរិក គ្រប់ជំនាន់គឺបាននាំទៅជាប់ខ្លួនជានិច្ចទោះជាធ្វើទស្សនកិច្ចនៅទីណាក្តី។ វ៉ាលីនោះ ត្រូវបានការពារនិងដឹកជញ្ជូនដោយមន្ត្រី៥រូបមកពី៥កងពលបរមាណូ។
អតីតអ្នកទទួលខុសត្រូវកាន់វ៉ាលីបរមាណូសម្រាប់អតីតប្រធានាធិបតី ប៊ីល គ្លីនតុន លោក Robert Patterson បញ្ជាក់ថា «គ្រប់ពេលយើងមានការព្រួយបារម្ភភ័យខ្លាច ដោយក្នុងនោះអាចសម្លាប់ជីវិតមនុស្សជាង ២ពាន់លាននាក់។ មន្ត្រីដែលកាន់វ៉ាលីនោះទទួលការហ្វឹកហាត់ ជាពិសេសដើម្បីជួយប្រធានាធិបតីក្នុងពេលមានសង្គ្រាម បរមាណូកើតឡើង។ ដើម្បីបញ្ជាបានប្រធានាធិបតីត្រូវប្រើប្រាស់កាតមួយមានលេខសម្ងាត់ដាក់ជាប់តាមខ្លួនជានិច្ចដើម្បីអាចបញ្ជាបាន។ វ៉ាលីនោះត្រូវបានគេឲ្យរហស្ស នាមថា «ប៉េងប៉ោង» ចំណែកកាតលេខ សម្ងាត់ហៅថា «នំស្រួយ» វត្ថុទាំង២នោះគឺនៅជាប់ប្រធានាធិបតីជារៀងរហូតសូម្បីតែនៅក្នុងរថយន្ត ជណ្តើរយន្ត ឧទ្ធម្ភាគ ចក្រ។
លោក Bill Gulley អតីតប្រធានការិ យាល័យយោធារបស់សេតវិមានបានបញ្ជាក់ ថា កាត និងវ៉ាលីបានផ្ទុកនូវឯកសារសំខាន់ៗ ៧៥ទំព័រ ក្នុងនោះមានជម្រើសក្នុងការវាយប្រហារបរមាណូតបតទៅលើគូសត្រូវ។ មានសៀវភៅបញ្ជាក់ពីទីតាំងអាថ៌កំបាំង បំផុតសម្រាប់លាក់ខ្លួនប្រធានាធិបតីពេលមានអាសន្ន និងប្រព័ន្ធប្រកាសអាសន្ន បន្ទាន់។
វ៉ាលីបរមាណូខាងលើក៏ទៅជាមួយ លោក អូបាម៉ា ទៅកាន់កន្លែងគោរពវិញ្ញាណ ក្ខន្ធអ្នករងគ្រោះដោយការទម្លាក់គ្រាប់បែកនៅហ៊ីរ៉ូស៊ីម៉ាពីអាមេរិកផងដែរ។
ប្រធានាធិបតីអាមេរិកមានសិទ្ធិបញ្ជាគ្រាប់បរមាណូជាង២.០០០គ្រាប់ដែល បំពាក់នៅលើកាំជ្រួចមីស៊ីលឆ្លងទ្វីបត្រូវបាន ដាក់ពង្រាយនៅគ្រប់ទិសទីជុំវិញពិភពលោក។ មីស៊ីលបរមាណូទាំងនោះនឹងត្រូវបាញ់ចេញក្នុងរយៈពេលប៉ុន្មាននាទីក្រោយ ប្រធានាធិបតីបានបញ្ជាការវាយប្រហារនៅគ្រប់ទីកន្លែងលើភពផែនដី។ ក្នុងរយៈ ពេលតែ៣០នាទីបរមាណូទាំងនោះនឹងទៅដល់គោលដៅ ហើយមានការបំផ្លាញ ខ្លាំងជាងបរមាណូដែលទម្លាក់នៅហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុនកាលពី៧១ឆ្នាំមុនជាង ២០ដង។
ដោយហេតុនោះហើយមេដឹកនាំអាមេ រិកចំាបាច់ត្រូវតែមានចិត្តអត់ធ្មត់ខ្ពស់ បើ មានអារម្មណ៍ឆេវឆាវនោះពិភពលោកនឹងធ្លាក់ចូលក្នុងភាពចលាចលជាមិនខាន។
ទាំងនោះហើយបានជាអ្នកវិភាគនយោបាយអាមេរិកជាច្រើនរូបបញ្ជាក់ថា លោក ត្រាំ មិនអាចគ្រប់គ្រងលេខសម្ងាត់បរមាណូអាមេរិកនោះបានឡើយ មានន័យថា លោកមិនអាចក្លាយជាប្រធានាធិបតីអាមេរិកបានទេ។
ក្នុងរយៈពេលខ្លីប៉ុណ្ណោះដែលលោកត្រាំ បានក្លាយជាបេក្ខភាពប្រធានាធិបតីនោះលោកបានសួរ៣លើកមកហើយពី អាវុធបរមាណូរបស់អាមេរិក ដោយលោកបានសួរទៅអ្នកឯកទេសកិច្ចការបរទេសថា ហេតុអ្វីបានជាអាមេរិកមិនប្រើប្រាស់ អាវុធបរមាណូដែលខ្លួនមាននៅក្នុងដៃ។
ព័ត៌មានខាងលើត្រូវបានអ្នកដឹកនាំកម្មវិធីរបស់បណ្តាញទូរទស្សន៍ MSNBC លោក Joe Scarborough ទម្លាយនៅក្នុងបទសម្ភាស៍ មួយជាមួយអតីតអគ្គនាយក CIA លោក Michael Hayden ដែលបានចាក់ផ្សាយ នៅថ្ងៃទី៤ ខែសីហា។
លោក Joe Scarborough បានបញ្ជាក់ ថា «កាលពីប៉ុន្មានខែមុនអ្នកឯកទេសពីគោលនយោបាយការបរទេសបានជួប ពិភាក្សាជាមួយលោក ត្រាំ ហើយលោក ត្រាំ បានសួរថា ហេតុអ្វីបានជាយើងមិនប្រើ ប្រាស់អាវុធបរមាណូដែលយើងមាន»។
សកម្មភាពខាងលើបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋានដោយកន្លង មកមិនដែលមានបេក្ខភាពណាមួយសួរនាំពីអាវុធបរមាណូជាច្រើនលើកមុនពេល ក្លាយជាប្រធានាធិបតីនោះឡើយ។ ទាំងនោះហើយបានធ្វើឲ្យមានសំណួរជាច្រើនចោទសួរថា តើលោក ត្រាំ នឹងប្រើប្រាស់ អាវុធបរមាណូឬពេលលោកឡើងកាន់ តំណែងជាប្រធានាធិបតី?
ទាំងនោះហើយបានធ្វើឲ្យអ្នកនយោ បាយអាមេរិកព្រួយបារម្ភទាំងអ្នកនយោ បាយនៅក្នុងបក្សសាធារណរដ្ឋ និងបក្ស ប្រជាធិបតេយ្យដោយមិនចង់ឲ្យលោក ត្រាំ ជាប់ឆ្នោតឡើយ។
នៅក្នុងមហាសន្និបាតបក្សមន្ត្រីជាន់ ខ្ពស់ជាច្រើននៅក្នុងគណបក្សសាធារណ រដ្ឋមិនបានចូលរួមនោះឡើយដូចជាអតីតប្រធានាធិបតី ប៊ូស ជាដើម ដោយសារតែ មិនពេញចិត្តទៅនឹងគោលនយោបាយដឹកនាំតាមបែបក្តៅក្រហាយរបស់លោក ត្រាំ ។
អ្នកវិភាគជាច្រើនបានព្រួយបារម្ភថា សង្គ្រាមបរមាណូនឹងផ្ទុះឡើងប្រសិនបើលោក ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេ រិក ពេលនោះពិភពលោកទាំងមូលនឹង ក្រឡាប់ចាក់ សង្គ្រាមបរមាណូនឹងកើត ឡើង ហើយភពផែនដីនឹងវិនាសជាមិន ខានឡើយ៕

ប្រភព ៖ nokorwatnews

  • បើសង្គ្រាមបរមាណូកើតឡើងតើការបញ្ជាវាយប្រហារបរមាណូរបស់អាមេរិក ចិននិងរុស្ស៊ីមួយណាលឿនជាង已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: