ក្រុងបាងកកនិងភាគខាងជើងថៃប្រឈមរងគ្រោះពីការរញ្ជួយដី

មន្ត្រីស្រាវជ្រាវពីការរញ្ជួយដីរបស់ថៃបានព្រមានថា ទីក្រុងបាងកកនិងដែនដីមួយចំនួននៅភាគជើង ប្រឈមរងគ្រោះពីឥទ្ធិពលនៃការរញ្ជួយដីម្តងទៀតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអាចកើតឡើងក្នុងកម្លាំង៧រិច្ឆទ័រ។

ក្រុងបាងកកនិងភាគខាងជើងថៃប្រឈមរងគ្រោះពីការរញ្ជួយដី

ប្រធាននាយកដ្ឋានធនធានរ៉ែរបស់ថៃដែលបានស្រាវជ្រាវពីការរញ្ជួយនៅក្នុងប្រទេសមីយ៉ាន់កាលពីថ្ងៃពុធលោក Suwit Khosuwan បានព្រមានថា នៅមីយ៉ាន់នឹងមានការរញ្ជួយដីជាថ្មីទៀតក្នុងកម្លាំង៧រិច្ឆទ័រ។ លោកថា ការរញ្ជួយលើកទី២នៅក្នុងប្រទេសមីយ៉ាន់ម៉ានេះ នឹងអាចប៉ះពាល់ដោយផ្ទាល់ដល់ទីក្រុងបាងកកនិងដែនដីនៅភាគខាងជើងរបស់ថៃមួយចំនួនទៀតដូចជានៅឈាងម៉ៃ, ឈាងរ៉ៃ ,ម៉ែហុងសុន និងខេត្តតាក់។ នេះបើតាម សារព័ត៌មានបាងកកប៉ុស្តិ៍របស់ថៃ។

កាលពីថ្ងៃពុធរញ្ជួយដីកម្លាំង៦,៨ រិច្ឆទ័រញ័រនៅភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ានៅក្នុងទីក្រុងបាហ្គានបានសម្លាប់មនុស្ស៤និងបំផ្លាញប្រាសាទនិងវត្តអស់ជាង៦០កន្លែង៕

ប្រភព ៖ vodhotnews

  • ក្រុងបាងកកនិងភាគខាងជើងថៃប្រឈមរងគ្រោះពីការរញ្ជួយដី已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:ជីវិតនិងសង្គម
Tags: