៨​ខែ​ឆ្នាំ​នេះ រន្ទះ​បាញ់​សម្លាប់​មនុស្ស ៩២​នាក់

ភ្នំពេញៈ ក្នុងរយៈពេល ៨ ខែឆ្នាំ ២០១៦ នេះ បាតុភូតរន្ទះបាញ់ បានឆក់យកជីវិតពលរដ្ឋកម្ពុជាចំនួន ៩២ នាក់ និងបានធ្វើឲ្យរបួស ៩៩ នាក់។តួលេខនេះបានកើនឡើង បើធៀបនឹងខែមករា ដល់ខែសីហាឆ្នាំមុននេះ មានមនុស្ស ៦៤ នាក់បានស្លាប់ និង ៥៨ នាក់ប៉ុណ្ណោះបានរងរបួស។

៨​ខែ​ឆ្នាំ​នេះ រន្ទះ​បាញ់​សម្លាប់​មនុស្ស ៩២​នាក់

លោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថ្ងៃពុធទី ២៤ សីហានេះថា ក្នុងរយៈពេល ៨ ខែនេះដែរ រន្ទះបានសម្លាប់គោក្របីអស់ ៨០ ក្បាល ខូចផ្ទះ ៩ ខ្នង និងអគារសិក្សាមួយខ្នង បានឆេះខូចខាតសម្ភារៈការិយាល័យនិងឯកសារ។

លោកថ្លែងថា ៖ «ក្នុងខែ ៨ (សីហា) ហ្នឹង មានព្យុះក្នុងតំបន់កើតមាន ៥ ទៅ ៦ លើក ចាប់ពីដើមខែ។ នៅពេលព្យុះរលាយឥទ្ធិពល ក៏បង្កជាមានសម្ពាធទាប បង្កឲ្យមានភ្លៀងខ្យល់រន្ទះ»។

លោកបន្តថា ៖ «តាមពិតកម្រិតនៃការខូចខាតមានប្រហាក់ប្រហែលគ្នា តែ រន្ទះបានកើតច្រើនឆ្នាំនេះ។ រីឯកម្តៅឆ្នាំនេះ មានរហូតដល់ ៤២.៦ អង្សាសេ កាលពីខែមេសា ដល់ប៉ះភ្លៀងកក់ខែ ក៏មានស្ថានភាពខ្យល់ព្យុះខ្លាំង។

ក្រសួងធនធានទឹកនិងឧតុនិយម ក៏បានចេញប្រកាសឲ្យពលរដ្ឋដំណើរប្រុងប្រយ័ត្នពីតំបន់មាត់សមុទ្រ ដែលអាចមាន «ខ្យល់បោកបក់ខ្លាំង នៅលើផ្ទៃសមុទ្រ មានរលកខ្ពស់ៗ» ផងដែរ គឹក្នុងចន្លោះថ្ងៃទី ២៥ ដល់ ២៨ ខែសីហា។

តាមព្យាករណ៍អាកាសធាតុរបស់ក្រសួង ដែលបានផ្សាយកាលពីថ្ងៃទី ២៣ សីហា ពលរដ្ឋក៏ត្រូវមានការប្រុងប្រយ័ត្នតំបន់វាលទំនាប និងតំបន់ខ្ពង់រាប ចាប់ពីថ្ងៃទី២៣ ដល់២៨ សីហានេះ ដោយសារមានរន្ទះ និងខ្យល់កន្ត្រាក់កើតមានអំឡុងពេលភ្លៀងធ្លាក់៕

ប្រភព ៖ postkhmer

  • ៨​ខែ​ឆ្នាំ​នេះ រន្ទះ​បាញ់​សម្លាប់​មនុស្ស ៩២​នាក់已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/08/27  Category:កំសាន្ត
Tags: