រថយន្ត​កា​ម៉ាស​គេ​ពី​ម៉ូតូ​ជិះ​បញ្ច្រាស់ទិស​ទៅមក​របង​ការិយាល័យ​អ្នកតំណាងរាស្ត្ររ​លំបាក់​ខ្ចេ​ច​

​ខេត្តកំពង់ឆ្នាំង​៖ ស្រី្ត​ម្នាក់​និង​កូនតូច​បាន​រួច​ផុតពី​សេចក្តីស្លាប់ ខណៈ​នាង​បាន​ជិះ​ម៉ូតូ​បញ្ច្រាស់ទិស ដល់​ផ្លូវបែក​ជា​៥ ត្រូវ​រថយន្ត​កា​ម៉ាស​១​គ្រឿង​គេច​ពី​ម៉ូតូ​ទៅបុករ​បងកា​រិ​យា​ល័​​យ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​រលំ​ខ្ចេ​ច​ម៉ត់​។ ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ម៉ោង​៨​និង​២៥​នាទី ព្រឹក​ថក​ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ ចំណុច​ផ្លូវបែក​ជា​៥​មុខ​សាលាខេត្ត​កំពង់ឆ្នាំង ក្នុងភូមិ​ម៉ុង​បារាំង សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង​។​

027b1

សមត្ថកិច្ច​នគរបាល​ចរាចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ស្ត្រី​ដែល​បិ​ស​​និង​មាន​គ្រោះថ្នាក់​ដល់​ជីវិត​ខាងលើ​មានឈ្មោះ ស្រី ចេ អាយុ​៣៨​ឆ្នាំ និង​កូនប្រុស​អាយុ​១​ឆ្នាំ​ម្នាក់ រស់នៅ​ភូមិ​អណ្តូង​ស្នាយ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ជិះ​ម៉ូតូ​ម៉ាក​Lets ពណ៌​​ក្រហម​ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1A- 4095 ពី​កើ​តទៅ​លិច​ដែលជា​ផ្លូវ​បញ្ច្រាស់​ដែល​ច្បាប់​ហាមឃាត់​។ លុះ​មកដល់​ចំណុចកើតហេតុ ក៏មានរ​យន្ត​ម៉ាក​កា​ម៉ាស​១​គ្រឿង ពាក់​ស្លាក​​លេខ ស្វាយរៀង 3A- 0841 បាន​បើកបរ​មកពី​លិចទៅ​កើត បាន​បើក​គេ​ពី​ម៉ូតូ​នាង​ទៅបុក​របង​ការិយាល័យ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង រលំ​ដួល​ខ្ទេច ។​ចំណែក​ស្ត្រី​ជា​អ្នក​បើ​
​ប​ម៉ូតូ​បាន​ដួល​របួសស្រាល​ថ្លោះ​ចង្កេះ​។​

027b2

ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​អូស​យក​ម៉ូតូ និង​រថយន្ត​តៅ​រក្សាទុក​នៅ​​ក្នុង​អធិការនគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បីអោយ​ភាគី​ទាំង​៣​សម្របសម្រួល​គ្នា ធ្វើការ​ជួសជុល​របង​ការិយាល័យ​អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង​វិញ ដែលមាន​ទំហំ​ខូច​ខា​ច​ប្រ​​មាណ​ពី​៨០០​ទៅ​.១០០០​ដុល្លា​។​

027b3

ករណី​គ្រោះថ្នាក់​នេះ​ប្រជាពលរដ្ឋ​ជាច្រើន​នៅ​កន្លែងកើតហេតុ បាន​ណិ​យាយ​ថា​​អ្នកបង្ក​គ្រោះថ្នាក់​គឺ​ស្ត្រី​ជា​អ្នកបើកបរ​ម៉ូតូ ព្រោះថា​ផ្លូវ​ពី​បេន​ឡា​ច​ស្សា​រលើ​មកកាន់​សាលាខេត្ត​កំពង់ឆ្នាំង​ជា​ផ្លូវ​បញ្ច្រាស់ ដែល​គេ​ដាក់​ផ្លាកសញ្ញា​ចរាចរណ៍​ហាម​ជិះ​មក រឿង​ខាងលើនេះ​បើ​រថយន្ត​កា​ម៉ាស​មិន​គេច​មក​បុក​ទេនោះ គឺ​ត្រូវ​បុក​ម៉ូតូ​ស្រី្ត​ខាងលើ​ស្លាប់​ទាំ​ម្តាយ​ទាំង​កូន​តែម្តង​។ ករណី​គ្រោះថ្នាក់​ខាងលើនេះ​បើតាម​ច្បាប់​គឺ​ស្ត្រី​ខាងលើ ត្រូវតែ​ចេញសង​ថ្លៃ​ខូចខាត​ទាំងអស់ ទាំង​របង​និង​រថយន្ត​របស់គេ​៕ ( រិទ្ធិជ័យ )

027b4