Jennifer Lopez ​បង្ហោះ​សារ​ការពារ​បេះដូង ​ក្រោយ​បែក Casper

Jennifer Lopez ​និង​ Casper Smart ​ត្រូវ​បាន​គេ​ដឹង​ថា​​ចែក​ផ្លូវ​គ្នា​ដើរ​ហើយ បន្ទាប់​ពី​ចំណាយ​ពេល​រស់​នៅ​ជាមួយ​គ្នា​អស់​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​មក​នេះ ប៉ុន្តែ​ប្រភព​មួយ​ចំនួន​នៅ​តែ​គិត​ថា​២​នាក់​នេះ នៅ​រស់​នៅ​ក្នុង​ផ្ទះ​ជាមួយ​គ្នា​ដដែល។

 

Jennifer Lopez ​បង្ហោះ​សារ​ការពារ​បេះដូង ​ក្រោយ​បែក Casper

 

មនុស្ស​ជិតស្និទ្ធ​នឹង​តារា​ល្បី​ទាំង​ពីរ​ខាង​លើ​បាន​ប្រាប់​ទៅ TMZ ​ថា Casper ​នៅ​តែ​មិន​ដាច់​អាល័យ​ជាមួយ Jennifer ​ទេ ហើយ​ពួកគេ​ទាំង​ពីរ​នាក់​បច្ចុប្បន្ន​ក៏​មិន​ទាន់​បង្កាត់​ភ្លើង​ស្នេហ៍​ដែរ ដោយ​គ្រាន់​តែ​ងាក​មក​ធ្វើ​ការ​ជាមួយ​គ្នា​វិញ​ប៉ុណ្ណោះ។ ចំពោះ​រឿង​ផ្ដើម​ស្នេហ៍​ជា​ថ្មី នៅ​មិន​ទាន់​ខាង​ណា​ជា​អ្នក​និយាយ​ចាប់​ផ្ដើម​មុន​ឡើយ។

 

ចំពោះ​រឿង​នេះ​ ខាង​វិបសាយ​ PEOPLE ​​ឯ​ណោះ​ចុះ​ផ្សាយ​ដែរ​ថា​ពីរ​នាក់​នេះ មិន​អាច​ត្រលប់​ទៅ​រក​ភាព​ដើម​វិញ​បាន​ទេ ព្រោះ​ខាង​ស្រី Jennifer ​ជា​អ្នក​ដាច់​ចិត្ត ​គ្មាន​ការ​ស្រណោះ​អាល័យ​អ្វី​ឡើយ។ ដូច្នេះ ​ការ​នៅ​ជាមួយ​គ្នា​ប៉ុន្មាន​ថ្ងៃ​មក​នេះ គ្រាន់​តែ​រឿង​ការងារ​មួយ​មុខ​ប៉ុណ្ណោះ មិនមែន​ពួកគេ​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​វិញ​ទេ។

 

Jennifer Lopez ​បង្ហោះ​សារ​ការពារ​បេះដូង ​ក្រោយ​បែក Casper

 

ចំពោះ​សាមី​ខ្លួន Jennifer ​ផ្ទាល់​ក៏​បាន​បង្ហោះ​សារ​មួយ​ដែរ​ថា រូប​នាង​នឹង​ការពារ​បេះ​ដូង​របស់​នាង មិន​ឱ្យ​ទទួល​រង​ការ​ឈឺ​ចាប់​ម្ដង​ទៀត​ឡើយ ខណៈ​ដែល​ដំណឹង​ដាច់​គ្នា​ជាមួយ​អ្នក​រាំ Casper ​អាច​នឹង​ជា​រឿង​ពិត៕

 

​ប្រែ​សម្រួល៖ មុន្នី រម្យ
ប្រភព៖ people