Apple ផ្ដល់​កម្មវិធី​ពិសេស​មួយ​តម្លៃ​១០​ដុល្លារ ឲ្យ​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ

សប្ដាហ៍​នេះ Apple បាន​កម្មវិធី MindNode ពិសេស​មួយ​តម្លៃ ១០ ដុល្លារ ឲ្យ​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ​លើ App Store សម្រាប់ iPhone និង iPad រយៈ​ពេល ១ សប្ដាហ៍ រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ សប្ដាហ៍​ក្រោយ។

 

Apple ផ្ដល់​កម្មវិធី​ពិសេស​មួយ​តម្លៃ​១០​ដុល្លារ ឲ្យ​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ

 

MindNode ជា​កម្មវិធី​ទំនើប​មួយ​ស័ក្ដិសម​សម្រាប់​សិស្ស និស្សិត អ្នក​សិល្បៈ និង​អ្នក​សរសេរ ឬ​គ្រប់​គ្រង​គម្រោង​ជា​ដើម។ អ្នក​អាច​កំណត់​គំនិត​សំខាន់ៗ​ជា​គោល (brainstorm) រៀបចំ​គំនិត​ទាំង​នោះ​តាម​លំដាប់ (Organizing) ហើយ​ចែក​រំលែក​ទៅ​មិត្តភ័ក្ដិ និង​ក្រុម​ការងារ។ សូម​ចុច​លើ icon ខាង​ក្រោម​ដើម្បី​ដោនឡូត៖

 

Apple ផ្ដល់​កម្មវិធី​ពិសេស​មួយ​តម្លៃ​១០​ដុល្លារ ឲ្យ​ដោនឡូត​ដោយ​ឥត​គិត​ថ្លៃ

 

 

 

ដោយ៖ សុផាត
ប្រភព៖ App Store