ប្រវត្តិស្នេហាដ៏ផ្អែមល្ហែមរបស់លោក បារ៉ាក់ អូបាម៉ា និងភរិយា ដែលមិនសូវមានអ្នកដឹង

លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង លោកស្រី មីឈែល រូប៊ិនសុន (Michelle Robinson) ត្រូវបានមនុស្សទូទាំងពិភពលោកទទួលស្គាល់ជាគូស្នេហ៍ដ៏គំរូ និង អស្ចារ្យ ដែលគូស្នេហ៍គ្រប់គ្នាគួរតែយកតម្រាប់តាម ។ ជាមួយគ្នានេះដែរ ក្នុងឱកាសនេះ«ប្រជាប្រិយ» បានលើកយកប្រវត្តិស្នេហាត្រួសៗរបស់លោក បារ៉ាក់ អូបាម៉ា និង លោកស្រី មីឈែល រូប៊ិនសុន មកបង្ហាញដើម្បីឲ្យអ្នកគ្រប់គ្នាបានដឹង ។

កាលឆ្នាំ ១៩៨៩ យុវជន បារ៉ាក់ អូបាម៉ា និង យុវតី មីឈែល រូប៊ិនសុន បានជួបគ្នាពេលទៅមើលរឿងកំប្លែង «Do The Right Thing» នៅក្នុងរោងកុនតែមួយជាមួយគ្នា ប៉ុន្តែវាគ្រាន់តែជាការចៃដន្យប៉ុណ្ណោះសម្រាប់ជំនួបរវាងកំលោះក្រមុំស្បែកខ្មៅទាំងពីរនាក់នេះ ។

សម្រាប់ថ្ងៃដែលលោក បារ៉ាក់ អូបាម៉ា បានជួបជាមួយប្រព្ធរបសគាត់ដំបូងនៅក្នុងរោងកុននោះដែរ គឺក្នុងអំឡុងពេលដែលនាងក្រមុំ មីឈែល រូប៊ិនសុន មានការងារជា អ្នកទីផ្សា និង ជាសហការីកម្មសិទ្ធបញ្ញានៅអង្គភាពអ្នកច្បាប់មួយកន្លែងឈ្មោះ « law firm Sidley Austin» ដែលមានការិយាល័យស្ថិតក្នុងទីក្រុងឈីកាហ្គោ (Chicago) ។

លោក បារ៉ាក់ អូបាម៉ា បាននិយាយពីប្រវត្តិស្នេហារបស់លោកថា ក្រោយពីបានស្គាល់គ្នាក្នុងរោងកុនរួចមក លោក និង លោកស្រី មីឈែល រូប៊ិនសុន បានចាប់ផ្ដើមបង្កើតទំនាក់ទំនងស្នេហាជាមួយគ្នា ហើយ ៣ ឆ្នាំក្រោយក្នុងឆ្នាំ ១៩៩២ ស្នេហាមួយនេះក៏បានឈានចូលដល់ការរៀបចំពិធីអាពាហ៍ពិពាហ៍ ។

១៧ ឆ្នាំក្រោយ លោកប្រធានាធិបតិអាមេរិករូបនេះ រួមជាមួយប្រពន្ធ បានបង្កើតសាច់រឿងស្នេហាពិតរបស់ខ្លួន ដោយបានដាក់ចំណងជើងថា « Southside With You» ។

គួបញ្ជាក់ដែរថា មកទល់នឹងពេលបច្ចុប្បន្ននេះលោក បារ៉ាក់ អូបាម៉ា មានវ័យ ៥៥ ឆ្នាំ និង លោកស្រី មីឈែល រូប៊ិនសុន មានវ័យ ៥២ ឆ្នាំ ហើយ ប៉ុន្តែចំពោះសកម្មភាពល្អូកល្អិនរបស់អ្នកទាំងពីរបានធ្វើឲ្យគូស្នេហាជាច្រើនលើសាកលលោកកំពុងយកគំរូតាម ៕

ប្រភព៖ pmhotnews


Related Posts