សម្ភាស​មេធាវី​ជុំវិញ​បណ្ដឹង​លោក មាជ សុវណ្ណារ៉ា

តុលាការ​ទីក្រុង​ឡូសអែនជឺឡេស (Los Angeles) នៅ​រដ្ឋ​កាលីហ្វ័រញ៉ា (California) នឹង​បើក​សវនាការ​លើក​ដំបូង​ចំពោះ​ករណី​បណ្ដឹង​របស់​លោក មាជ សុវណ្ណារ៉ា នៅ​ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា ខាង​មុខ។ គោលបំណង​នៃ​សវនាការ​នេះ គឺ​ដើម​បណ្ដឹង​ស្នើ​ឲ្យ​តុលាការ​ចេញ​សេចក្ដី​បង្គាប់​ដើម្បី​ឲ្យ​ដើម​បណ្ដឹង​អាច​ស្វែង​រក​ព័ត៌មាន​សំខាន់ៗ​មួយ​ចំនួន​ជា​ប្រយោជន៍ បង្ហាញ​ឲ្យ​ច្បាស់​ថា រដ្ឋាភិបាល​កម្ពុជា និង​លោក ហ៊ុន ម៉ាណែត ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ទុក្ខបុកម្នេញ​ខ្មែរ-​អាមេរិកាំង និង​រារាំង​ពួកគេ​មិន​ឲ្យ​ប្រកួតប្រជែង​អំណាច​នឹង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ការ​បោះឆ្នោត ឆ្នាំ​២០១៨ ខាង​មុខ។ តុលាការ​ក៏​នឹង​ពិនិត្យ​សំណុំ​រឿង​ព្រហ្មទណ្ឌ​ករណី​អង្គរក្ស​លោក ហ៊ុន ម៉ាណែត វាយ​ដំ​ជំនួយ​ការ​រត់​លិខិត​ស្នាម​តុលាការ លោក ផល ហេយស៍ (Paul Hayes) ឲ្យ​រង​របួស​ធ្ងន់​កាល​ពី​ខែ​មេសា កន្លង​មក​នេះ។

សូម​ស្ដាប់​បទសម្ភាសន៍​របស់​លោក យន់ សាមៀន និង​លោក មូរតុន ក្លារ (Morton Sklar) មេធាវី​លោក មាជ សុវណ្ណារ៉ា ជុំវិញ​ផលប្រយោជន៍​នៃ​សវនាការ និង​ការវិវត្តន៍​ចុង​ក្រោយ​នៃ​បណ្ដឹង​នេះ៖

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។